ថ្លើមធំ៖អតីតមេបញ្ជាការយោធាមណ្ឌលគិរី ផ្កាយ២ ឃិន ម៉េងស្រេង ប្រើគ្រឿងចក្រឈូសឆាយដីព្រៃរដ្ឋ ក្នុងដែនអភិរក្សបរិស្ថាន ជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ​រាប់រយហិកតា ខណៈពលរដ្ឋភាគច្រើនគ្មានដីមួយហិចតា

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។

មណ្ឌលគិរី៖ លោកផ្កាយ២ យោធា ឃិន ម៉េងស្រេង អតីតមេបញ្ជាការយោធាមណ្ឌលគិរី នៅតែគឃ្លើននឹងច្បាប់ ការហាមឃាត់របស់ក្រសួងពាក់ព័ន្ធ ខណៈបុគ្គលដ៏សំបូររឿងអាស្រូវ នៃ បទល្មើស ឥឡូវហ៊ានប្រើឈ្មោះនាយឧត្តមសេនីយ៍ ក្នុងជួរកងទ័ព ដើម្បីយកគ្រឿងចក្រឈូសឆាយដីព្រៃដែនអភិរក្សបរិស្ថាន ស្របពេលដែលក្រសួងមហាផ្ទៃ បង្កើតគណៈកម្មការចុះអង្កេតរឿងរំលោភដីធ្លី លួចយកដីរដ្ឋរាប់ពាន់ហិកតានោះ ។

តាមសេចក្ដីរាយការណ៍មកថា៖ ដីព្រៃរាប់សិបហិកតាក្នុងដែនជម្រកសត្វព្រៃកែវសីមា ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ត្រូវបានឈូសឆាយធ្វើកម្មសិទ្ធិផ្ទាល់ខ្លួលបានដោយរលូន ក្រោមលេសថា បានសិទ្ធិពីរដ្ឋាភិបាល វិនិយោគលើវិស័យអេកូទេសចរណ៍ធម្មជាតិ ប៉ុន្តែមន្ត្រីជំនាញបរិស្ថានថា ពុំទាន់ឃើញឯកសារផ្លូវច្បាប់នៅឡើយទេ។

លោក ឃិន ម៉េងស្រេង បែជាឈូសឆាយព្រៃដុតឡើងវាលអស់ហើយ និងដាំដើមធុរេនជំនួស ក្នុងគោលបំណងយកដីធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ក្នុងអំនួតថាខ្លួនមានងារជាជំនួយការផ្ទាល់នាយឧត្តមសេនីយ៍ ក្រសួងការពារជាតិមួយរូបនោះ ដើម្បីបន្លាចមន្ត្រីនៅខេត្តមណ្ឌលគិរី ប្រយោជន៍ឆក់យកឱកាសឈូសឆាយដីព្រៃដែលអភិរក្សការពារដោយបរិស្ថាន។

 

ចំណែកលោក ឃិន ម៉េងស្រេង ដែលអួតអាងថាមេរបស់ខ្លួនទទួលបានសិទ្ធិវិនិយោគពីរដ្ឋនោះទាំងពុំទាន់មានឯកសារបញ្ជាក់ត្រឹមត្រូវពីក្រសួងបរិស្ថាន ក៏ដូចជាឯកសារអនុប្បយោគ ដី និងអនុក្រិត្យរបស់រាជរដ្ឋាភិបាលផងទេ បែរប្រើអំណាចឃុបឃិតជាមួយមន្រ្តីបរិស្ថានមួយចំនួន ឈូសឆាយដីព្រៃអភិរក្សអស់រាប់រយហិកតា យកធ្វើកម្មសិទ្ធិមិនខ្វល់ពីច្បាប់ ដូចពាក្យថា៖ ទម្រាំរកខុសត្រូវផ្លូវច្បាប់ ព្រៃឈើរាប់រយហិកតាត្រូវរងការឈូសឆាយបំផ្លាញព្រៃយកជាកម្មសិទ្ធបុគ្គល។

ពាក់ព័ន្ធករណីនេះ លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានអ្នកកាសែតអោយដឹងតាមទូរស័ព្ទ នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ ថា ដីខាងលើនេះ លោក ឃិន ម៉េងស្រេង គាត់និយាយថា ជារបស់ដីថ្នាក់លើ តែដល់លោករាយការណ៍សួរទៅនាយឧត្តមសេនីយ៍នោះ គាត់ថាមិនដឹង មិនពាក់ព័ន្ធជាមួយលោក ឃិន ម៉េងស្រេង ទេ។ លោកបន្តថា៖ ដីឈូសឆាយកន្លែងណាក៏ដោយ ឮ​​តែលោក ឃិន ម៉េងស្រេង យកឈ្មោះថ្នាក់លើមកប្រើរហូត។ ដល់ពិនិត្យជាក់ស្តែងជំហានដំបូងមានដីទំហំ១៤ហិកតា ស្ថិតនៅក្នុងការគ្រប់គ្រងរបស់បរិស្ថាន គ្រាន់តែលោក ឃិន ម៉េងស្រេង លើកហេតុផលថាទិញពីបងប្អូនជនជាតិ កន្លែងខ្លះមានដាំស្វាយចន្ទី ហើយបច្ចុប្បន្នឈូសឆាយដាំធុរេន។

លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបញ្ជាក់ទៀតថា៖ លោកកំពុងធ្វើកិច្ចការនេះ សហការជាមួយខាងអង្គការបរិស្ថាន ផ្នែកអភិរក្សដើម្បីចុះមើលពីលើអាកាស ឱ្យបានម៉ត់ចត់ មិនអនុញ្ញាតឱ្យរំលោភបំពានយកដីគ្រប់គ្រងដោយបរិស្ថានឡើយ ។ លើកលែងតែចំណុចដែលមានករណីឆ្វៀលចេញពីការគ្រប់គ្រងពីបរិស្ថាន។

ពាក់ព័ន្ធករណីនេះ គេហទំព័រ ផែនដីថ្មី មិនអាចសុំការបំភ្លឺបានទេពីលោកផ្កាយ២ ឃិន ម៉េងស្រេង នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ ដោយទូរស័ព្ទគ្មានទូរស័ព្ទ។

សូមបញ្ជាក់ថា៖ ថ្មីៗនេះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ដីព្រៃការពារជាច្រើនរបស់រដ្ឋក្នុងខេត្តមណ្ឌលគិរី ភាគច្រើនត្រូវបានបុគ្គលមានអំណាចរំលោភយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនដោយខុសច្បាប់ និងបានរកឃើញថាមានមន្ត្រីរដ្ឋបាលខេត្ត ស្រុក ឃុំ រហូតដល់ទៅ២៤នាក់ពាក់ព័ន្ធ។ និង បានបង្កើតគណៈកម្មការអន្តរក្រសួងថ្នាក់ជាតិ ចុះទៅធ្វើការស្រាវជ្រាវវាស់វែង ដើម្បីសម្រេចថា ដីអាស្រ័យ
ផលបែបណាត្រូវកាត់ឆ្វៀលជូនពលរដ្ឋ ក្រៅពីនោះត្រូវរឹបអូសទុកជាសម្បត្តិរដ្ឋវិញ ឬ មានការអនុវត្តបន្តតាមនីតិវិធីផ្លូវតុលាការ ចំពោះអ្នកពាក់ព័ន្ធ។

សូមរំឮកថា៖ លោកផ្កាយ២ ឃិន ម៉េងស្រេង ជាជនពាក់ព័ន្ធនឹងបទល្មើសព្រៃឈើកន្លងទៅដែលគណៈកម្មការជាតិ ទប់ស្កាត់ បទល្មើសធនធានធម្មជាតិ កសាងសំណុំទៅតុលាការ ឈានដល់របូតតំណែងពីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករង មណ្ឌលគិរី នោះទៀតផង ខណៈគាត់នៅបន្តប្រព្រឹត្តមិនរាងចាល ដល់រឿងប្រើគ្រឿងចក្រឈូសឆាយដីតំបន់អភិរក្សការពាររបស់បរិស្ថាន រាបរយហិកតាថែមទៀត ។

ករណីខាងល មហាជនចាំមើលជំនាញអាជ្ញាធរ សមត្ថកិច្ច និងស្ថាប័ន មានខំណាត់ការយ៉ាងណាចំពោះបុគ្គល លោកផ្កាយ២ ឃិន ម៉េងស្រេង រំលោភច្បាប់នេះ ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News