ហាងខារ៉ាអូខេ ឡាហ្វីរ៉ា ក្រុងប៉ោយប៉ែត លួចបើក ខារ៉ាអូខេ ដដែល ជ្រកក្រោមផ្លាកឈ្មោះភោជនីដ្ឋាន ហ៊ានប្រឆាំងបទបញ្ជារ សម្តេចតេជោ ហ៊ុន សែន ដោយមូលមុខរបនេះចំណេញច្រើន

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។

បន្ទាយមានជ័យ៖ហាងខារ៉ាអូខេ ឡាហ្វីរ៉ា ដ៏ធំប្រចាំ ក្រុងប៉ោយប៉ែត លួចបើកខារ៉ាអូខេ វិញដដែល ដោយជ្រកក្រោមផ្លាកឈ្មោះជាភោជនីដ្ឋាន ដើម្បីបន្លំភ្នែកអ្នកកាសែត និងថ្នាក់ដឹកនាំ។ ឥឡូវនេះ ហាងខារ៉ាអូខេ ឡាហ្វីរ៉ា ដែលមានទីតាំងនៅក្នុង ភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត គឺបាន និងកំពុងលួចបើកឲ្យភ្ញៀវ ចេញ-ចូល ទៅផឹកសុីរាំរ៉ែក ជារៀងរាល់ថ្ងៃ ថ្លើមធំ ហ៊ានផ្គើនជាមួយបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន និង សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ។

ប្រភពព័ត៌មានថា ថ្មីៗនេះ អាជ្ញាធរមានសមត្ថកិច្ចបានចុះទៅណែនាំម្តងរួចហើយ ប៉ុន្តែការចុះណែនាំនេះហាក់បីដូចជា គ្មានប្រសិទ្ធភាព មិនដឹងថា ម្ចាស់ទីតាំងខារ៉ាអូខេ ឡាហ្វីរ៉ា នេះ មានអំណាចខ្លាំង ឬចេះមន្តស្នេហ៏អ្វីនោះទេ ទើបអាជ្ញាធរក្រុងប៉ោយប៉ែត និងសមត្ថកិច្ច មិនហ៊ានចេញមុខបង្រ្កាប។

ប្រភពបន្តថា បច្ចុប្បន្ននេះក្នុងខារ៉ាអូខេ ឡាហ្វីរ៉ា នេះ ខារ៉ាអូខេមួយនេះ បើកដំណើរទាំងយប់និងថ្ងៃ។ ព្រោះសង្កេតឃើញថា មានសំលេង ចាក់ភ្លេង បានលឺចេញមកខាងក្រៅជារៀងរាល់ថ្ងៃផងដែរ។

ករណីហាងខារ៉ាអូខេ ឡាហ្វីរ៉ា សង្ឃឹមថា លោក គាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែត លោក នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុង និង លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុង ចុះស៊ើបអង្កេត ព្រមទាំងចុះបង្រ្កាបក្នុងខារ៉ាអូខេ ឡាហ្វីរ៉ា ឆាប់ៗនេះផង។

គួរបញ្ជាក់ថា ចាប់តាំងពីប្រទេសកម្ពុជា ត្រូវបានជម្ងឺកូវិដ-19 អុកឡុក ព្រមទាំងមានអ្នកឆ្លង និង អ្នកជាសះស្បើយ ជាច្រើន ត្រូវបានគេសង្កេត ឃើញថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេស កម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត ដើម្បីរំដោះពលរដ្ឋ និង ប្រទេសកម្ពុជា ឲ្យរួចផុតពីជម្ងឺចង្រៃ គឺ កូវិដ-19 ។ ហើយក្នុងនោះ សម្តេចតេជោហ៊ុន សែន បានប្រកាសឲ្យពលរដ្ឋទាំងអស់ ត្រូវចូលរួមគ្នា ទប់ស្កាត់ ដោយការលាងដៃជាមួយទឹកអាកុល ឬ ជែល និង ពាក់ម៉ាស់។ ហើយអ្វីដែលពិសេសនោះ គឺ សម្តេចតេជោ បានប្រកាសឲ្យបិទសាលារៀនរដ្ឋ និង សាលាឯកជន ទីកំសាន្តនានា ព្រមទាំងកាស៊ីណូ និង ខារ៉ាអូខេផងដែរ ដើម្បីកាត់បន្ថយការប្រមូលផ្តុំគ្នា ការពារឆ្លងរីករាលដាលនៃជម្ងឺកូវិដ-19។

សូមរំលឹកថា ខារ៉ាអូខេយីហោ ឡាហ្វីរ៉ា ក្រុងប៉ោយប៉ែត ធ្លាប់មានការបាញ់បោះ និងកាប់ចាក់រវាងមនុស្សពីរក្រុមបណ្តាលអោយមានអ្នករងរបួស នៅ ម៉ោង៤ទៀបភ្លឺព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ។ ហើយបន្ទាប់មក តុលាការខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងដោយលោក មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះផ្ទាល់ដល់កន្លែង បានសម្រេចបិទទ្វារទាំងស្រុង។

ប្រភពបានបញ្ជាក់ថា ក្រោយពីបិទហាងខារ៉ាអូខេនេះ បានមួយដង្ហើមចង្រិត ម្ចាស់ហាងខារ៉ាអូខេ យីហោ ឡាហ្វីរ៉ា នេះបានរត់ការទទួលជោគជ័យ ហើយបានបើកទ្វាទទួលភ្ញៀវខ្លួនធម្មតាឡើងវិញ។ រហូតដល់ពេលដែលសម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាអោយបិទ ហាងខារ៉ាអូខេ នៅទូទាំងប្រទេស ទើបម្ចាស់ហាងខារ៉ាអូខេ ឡាហ្វីរ៉ា បានបិទទ្វាមួយរយៈ ប៉ុន្តែពេលសម្តេចតេជោ ហ៊ុន សែន អោយហាងខារ៉ាអូខេ ប្ដូទៅជាភោជនីដ្ឋាន ម្ចាស់ហាងមួយបានប្ដូឈ្មោះទៅជាភោជនីដ្ឋាន ឡាហ្វីរ៉ា ប៉ុន្តែនៅបន្តមុខរបជាហាងខារ៉ាអូខេ ដដែល គ្រានតែប្ដូមកជា ភោជនីដ្ឋាន ដើម្បីបន្លំភ្នែកតែប៉ុណ្ណោះ៕

 

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News