
ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។
ភ្នំពេញ៖ ទីតាំងល្បែងហ្គេមបាញ់ត្រីខុសច្បាប់ ជ្រកក្រោមឈ្មោះ មណ្ឌលកំសាន្ត នៅផ្សារស៊ីធីម៉ល ជាន់ទី២ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា និងនៅផ្សារទំនើបស្ទឹងមានជ័យថ្មី ជាន់ទី៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យរាជធានភ្នំពេញ បានកំពុងតែផ្គើ់ន នឹងគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព ដោយថ្លើមធំបានលួចបើកល្បែងហ្គេមបាញ់ត្រីខុសច្បាប់ និងល្បែងស៊ីសងជាច្រើនប្រភេទ ខណៈអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានកំពុងសង្ងំដេកមិនមានការចុះបង្ក្រាបនោះ ។
ប្រភពបានឱ្យដឹងថា ទូរហ្គេមខុសច្បាប់ជាច្រើននៅក្នុងផ្សារស៊ីធីម៉លជាន់ទី២ និងនៅផ្សារទំនើបស្ទឹងមានជ័យថ្មី ជាន់ទី៣ បានកំពុងតែបើកដំណើរការទទួលភ្ញៀវចូលលេងល្បែងស៊ីសងយ៉ាងបើកចំហរ និងមិនមានការខ្លាចញញើតអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានខណ្ឌទាំងពីនេះបន្តិចសោះឡើយ។ ហើយគេ ក៏មិនមានការហាមឃាត់ ឬចុះបង្ក្រាបពីអាជ្ញាធរនិងសមត្ថកិច្ចរបស់ខណ្ឌទាំងពីនេះទើបបានបង្កការសង្ស័យពីហាជនថា អាជ្ញាធរ និងសមត្ថកិច្ចក្នុងខណ្ឌទាំងពីនេះបិទភ្នែក ដោយខ្លាចអំណាច ឬ ទទួលបានផលប្រយោជន៏ពីម្ចាស់បនល្បែងនេះ បានជាមិនព្រមចាត់វិធានការបង្ក្រាបបនល្បែងនេះ។

ប្រភពបានឲ្យដឹងទៀតថា ដោយជ្រកនៅក្រោមយីហោនៅមណ្ឌលកំសាន្ត ទើបហ្គេមបាញ់ត្រី និងល្បែងស៊ីសងច្រើនប្រភេទអាចដំណើរការ និងមានអ្នកចូលលែងល្បែងយ៉ាងច្រើនពពាក់ពពូន ដោយមិនខ្លាចឆ្លងជំងឺកូវីដ-១៩ ទាល់តែសោះ។
ករណីនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ស ថេត ស្នងការនគរបាលរាជធានី ចាត់វិធានការបង្ក្រាបល្បែងស៊ីសងដែលជ្រកក្រោមយីហោ មណ្ឌលកំសាន្ត វ៉ាន់ដា នៅផ្សារទំនើបស្ទឹងមានជ័យថ្មី ជាន់ទី៣ និងទីតាំងល្បែងហ្គេមបាញ់ត្រីខុសច្បាប់ ជ្រកក្រោមឈ្មោះ មណ្ឌលកំសាន្តនៅផ្សារស៊ីធីម៉ល ជាន់ទី២ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ផង ព្រោះទីតាំងបនល្បែងទាំងពីរនេះ កំពុងតែផ្គើ់ន នឹងគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព។ ចំពោះអាជ្ញាធរខណ្ឌ និងសមត្ថកិច្ច មិនបានចាត់វិធានការបង្ក្រាបល្បែងស៊ីសងដែលជ្រកក្រោមយីហោ មណ្ឌលកំសាន្តនោះឡើយ៕