រឿងអភិបាលរងស្រុកវាលវែង វង្ស អេង និងមន្ត្រីយោធា មិញ ស៊ីថាច សង្ស័យថា ឃុបឃិតគ្នា និងផ្កាយ២យោធា សុខ ចំរើន ដែលទើបចាប់ខ្លួនដាក់គុក ករណីកាប់ទន្ទ្រានដីព្រៃរដ្ឋ នៅឃុំប្រម៉ោយ សូមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រសួងពាក់ព័ន្ធ និងអភិបាលខេត្តពោធិ៍សាត់ គួរពិនិត្យ​ និងចាត់វិធានការផង

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។

ករណីសមត្ថកិច្ចចាប់ខ្លួនលោក សុខ ចំរើន តែម្នាក់ត្រូវបានសាធារណៈជនជាច្រើនអះអាងថា មិនទាន់មានយុត្តិធម៏១០០%នោះទេ គួរតែមានការចាប់ខ្លួនលោក វង្ស អេង អភិបាលរងស្រុកវាលវែង និងលោក មិញ ស៊ីថាច មន្ត្រីយោធាតំបន់ប្រតិបត្តិការស្រុកវាលវែងផងដែរ។ ព្រោះអ្នកទាំង២រូបជាជនជាប់ពាក់ពន្ធ័ធំក្នុងការទន្ទ្រានយកដីព្រៃឈើរដ្ឋដោយខុសច្បាប់នៅតំបន់អភិរក្សបរិស្ថាន ជាមួយនិងលោកផ្កាយ២ សុខ ចំរើន ដែរ ដូច្នេះស៊ីបាយមួយតុមិនគួរអោយលោកផ្កាយ២ សុខ ចំរើន ចេញលុយម្នាក់ឯង សោយអ្នកហូបបាយជាមួយគ្នាសុទ្ធតែបានឆ្ងាញ់ និងឆ្អែតពោះម្នាក់ៗ រឿងអីចេញលុយតែម្នាក់។

សូមរំលឹកថា បន្ទាប់ពីកំលាំងចម្រុះរដ្ឋបាលស្រុកវាលវែង បានចាប់ឃាត់ខ្លួន រស ចំរើន អួតខ្លួនថាផ្កាយ២ នៅអង្គរក្ស ពីបទ កាប់ទន្ទ្រានដីព្រៃ នៅតំបន់អភិរក្សបរិស្ថានទំហំដី៤០ហិកតា នៅចំណុច ភូមិដំណាក់កន្សែង ឃុំប្រម៉ោយ ស្រុកវាលវែង កាលពីថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០២០នោះ គឺមានការឃុបឃិតពីលោក វង្ស អេង អភិបាលរងស្រុកវាលវែង និងលោក មិញ ស៊ីថាច មន្ត្រីយោធាតំបន់ប្រតិបត្តិការស្រុកវាលវែង នេះបើយោងតាមចម្លើយសារភាពរបស់លោកផ្កាយ២ សុខ ចំរើន ។

 

សូមរំលឹកថា លោកសុខ ចំរើន បានអួតអាងថា ខ្លួន ជាផ្កាយ ២ ក្រុមអង្គរក្សម្តេចតេជោ ហ៊ុន សែន ដែលហ៊ានជេរប្រមាថ ដល់មន្ត្រីមូលដ្ឋានដោយគ្មានរច្បាប់ ទើបឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលខេត្តពោធិ៍សាត់ និង ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាខេត្ត បានដាក់បទបញ្ជាផ្ទាល់ មកកាន់លោកអភិបាលស្រុកវាលវែង អោយធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ និង វត្ថុតាងជាក់ស្តែងកសាងសំណុំរឿងបញ្ជូនទៅអយ្យការតុលាការយោធា ដើម្បីចាត់ការតាមនីតិវធី។

ថ្មីៗនេះ ក្រោយពី គេហទំព័រ ផែនដីថ្មី បានចុះផ្សាយរឿងខាងលើ អភិបាលរងស្រុកវាលវែង វង្ស អេង បានចេញមុខបំភ្លឺដោះបន្ទុក តាមរយៈអង្គភាពព័ត៌ដែលកម្រមានអ្នកស្គាលមួយថា លោកមិនជាប់ពាក់ព័ន្ធអ្វីៗ ដូចព័ត៌មានដែលបានចុះចោទលោកថា បានឃុបឃិតទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋ នៅឃុំប្រម៉ោយ ក្នុងស្រុកវាលវែង នោះទេ។ ហើយលោកអភិបាលរងរូបនេះ ថែមទាំងអួតថា ខ្លួនល្អស្មោះត្រង់ផងដែរ។ ដូច្នេះដើម្បីស្វែងរកការពិត ករណីខាងលើនេះ សូមក្រសួងមហាផ្ទៃ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តពោធិ៍សាត់ គួរពិនិត្យ​ និងចាត់វិធានការផង។ ព្រោះបើគ្មានការពាក់ព័ន្ធ ក្នុងការឃុបឃិតពីមន្ត្រីនៅមូលដ្ឋាន លោកឧត្តមសេនីយ៍ទោយោធា សុខ ចំរើន មិនអាចធ្វើអ្វីៗបានតាមចិត្តទេ។ ហើយជាពិសេសការឈួសឆាយដីព្រៃបានរាប់សិបហិចតាបែបនេះបានឡើយ។ សម្រាប់លោកឧត្តមសេនីយ៍ទោយោធា សុខ ចំរើន គេជឿជាក់ថា មិនម៉ែនចេះតែឆ្លើយដាក់ចោទលោក វង្ស អេង អភិបាលរងស្រុកវាលវែង និងលោក មិញ ស៊ីថាច មន្ត្រីយោធាតំបន់ប្រតិបត្តិការស្រុកវាលវែង ថា ជាអ្នកឃុបឃិតគ្នាទាំងទទឹងទិសនោះឡើយ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News