យ៉ាប់ហើយ៖ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ផ្លូវជាតិលេខ៧​ ខេត្តត្បូងឃ្មុំ នៅតែប្រព្រឹត្តអំពើពុករលួយ ទោះធ្លាប់ត្រូវក្រុមឈ្មួញដឹកជញ្ជូនទំនិញលើកតវ៉ាប្រឆាំង ខណៈលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស​ មិនចាត់វិធានការទប់ស្កាត់

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។

ប្រភពពីក្រុមឈ្មួញ និងក្រុមអាជីវករដឹកជញ្ជូនទំនិញ​ ដឹកជញ្ជូនកសិផលឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ផ្លូវជាតិលេខ៧ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា​ រហូតមកដល់ពេលនេះលោក គង់ សុភាព​ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង នៅតែប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក។

ប្រភពបានបញ្ជាក់ថា ទោះបីពួកគេដឹកជញ្ជូនទំនិញដឹកជញ្ជូនកសិផលផ្ទុកមិនលើសទម្ងន់ ក៏ត្រូវបង់លុយតាមការកំណត់របស់លោក គង់ សុភាព​ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ដដែលមិនអាចតវ៉ាបានឡើយ។ ចំណែកលោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តត្បូងឃ្មុំ កំពុងបណ្តោយឲ្យលោក គង់ សុភាព​ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្តដដែល។​

គួររំលឹកដែរថា កន្លងមកក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៧ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានធ្វើលើកគ្នាតវ៉ាប្រឆាំងនិងអំពើពុករលួយរបស់លោក គង់ សុភាព​ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង​ ម្តងរួចមកហើយ។ ប៉ុន្តែថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ជាពិសេសលោក សេង​ ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក គង់ សុភាព​ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង នៅឡើយទេ។ ហេតុនេះហើយទើប លោក គង់ សុភាព នៅតែហ៊ានប្រើតួនាទី និងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយយ៉ាងរាលដាល ព្រោះអាងមានលោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការខេត្តត្បូងឃ្មុំ ជាបង្អែកដ៏រឹងមាំ។

ប្រភពស្និទ្ធនឹងលោក គង់ សុភាព​ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង បានឲ្យដឹងថា​ ប្រសិនបើគ្មានការឃុបឃិតពីសំណាក់លោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការខេត្តត្បូងឃ្មុំ ទេនោះ គឺលោក គង់ សុភាព មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តឡើយ។ ហេតុនេះសូមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកទេសរដ្ឋមន្ត្រី​ ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំេពើពុករលួយ គួរចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក គង់ សុភាព​ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ផ្លូវជាតិលេខ៧ ឃុំជប់ ស្រុកត្បូងឃ្មុំ និងបក្ខពួកខ្លះផង។ ដោយហេតុថា បច្ចុប្បន្នលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស​ មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក គង់ សុភាព​ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង និងលោក គី ដាណារិទ្ធ នៅឡើយទេ៕

 

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News