ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។
បន្ទាយមានជ័យ៖ហាងខារ៉ាអូខេ យីហោឈ្មោះថា មណ្ឌលកំសាន្ត ឌីហ្គោល មានទីតាំងនៅក្នុង ភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ហាងខារ៉ាអូខេ ម្មូស៊ិក មានទីតាំងក្បែររបងធអិការដ្ឋាននគរបាលក្រុង និងសាលាក្រុងប៉ោយប៉ែត បានលួចបើកអាជីវកម្ម ខារ៉ាអូខេ វិញដដែល មានភ្ញៀវ ចេញ-ចូល ទៅផឹកសុីរាំរ៉ែក ជារៀងរាល់ថ្ងៃដូចមុនដដែល ផ្គើនជាមួយបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន និង សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ។
ប្រភពបន្តថា បច្ចុប្បន្ននេះក្នុងខារ៉ាអូខេឈ្មោះថា មណ្ឌលកំសាន្ត ឌីហ្គោល និងហាងខារ៉ាអូខេ ម្មូស៊ិក ដែលទាំងទាំង២នេះមានថៅតែមួយនោះ បាននិងបើកដំណើរទាំងយប់ ថ្ងៃ ហើយមានភ្ញៀវចេញ និងចូលមិនដាច់ឡើយ ដែលសុទ្ធសឹងបុរស់អ្នកមានលុយ។
ករណីហាងខារ៉ាអូខេឌីហ្គោល ហាងខារ៉ាអូខេ ម្មូស៊ិក ផ្គើនបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោក នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុង និងវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាក្រុង
មេត្តាចុះស៊ើបអង្កេត ព្រមទាំងចុះបង្រ្កាបក្នុងខារ៉ាអូខេ ខាងលើនេះផង។
គួរបញ្ជាក់ថា ចាប់តាំងពីប្រទេសកម្ពុជា ត្រូវបានជម្ងឺកូវិដ-19 អុកឡុក ព្រមទាំងមានអ្នកឆ្លង និង អ្នកជាសះស្បើយ ជាច្រើន ត្រូវបានគេសង្កេត ឃើញថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេស កម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត ដើម្បីរំដោះពលរដ្ឋ និង ប្រទេស
កម្ពុជា ឲ្យរួចផុតពីជម្ងឺចង្រៃ គឺ កូវិដ-19 ។ ហើយក្នុងនោះ សម្តេចតេជោហ៊ុន សែន បានប្រកាសឲ្យពលរដ្ឋទាំងអស់ ត្រូវចូលរួមគ្នា ទប់ស្កាត់ ដោយការលាងដៃជាមួយទឹកអាកុល ឬ ជែល និង ពាក់ម៉ាស់។ ហើយអ្វីដែលពិសេសនោះ គឺ សម្តេចតេជោ បានប្រកាសឲ្យបិទសាលារៀនរដ្ឋ និង សាលាឯកជន ទីកំសាន្តនានា ព្រមទាំងកាស៊ីណូ និង ខារ៉ាអូខេផងដែរ ដើម្បីកាត់បន្ថយការប្រមូលផ្តុំគ្នា ការពារឆ្លងរីករាលដាលនៃជម្ងឺកូវិដ-19៕