
ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន១៨០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។
ឧត្តរមានជ័យ៖មន្ត្រីឧទ្យានុរក្សស្នាក់ការអូរអំបិល នៅថៃ្ង២៣ ខែកញ្ញា ឆ្នាំ២០២០ បានសហការជាមួយកម្លាំងល្បាតប្រចាំនៅស្នាក់ការ អង្គការអភិរក្សសត្វព្រៃកម្ពុជា និងអនុរក្សសត្វដំរី បានចុះល្បាតចាប់ពីចំណុចប៉ុស្តិ៍អូរកូនតឹង ដល់ចំណុចប៉ុស្តិ៍កប់គង បានប្រទះឃើញជនសង្ស័យពីរនាក់ ដែលដាក់អន្ទាក់ចាប់សត្វព្រៃ (ជ្រូកព្រៃ) ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្ម-ទេព។
មន្ត្រី ក៏បានឃាត់ខ្លួនជនសង្ស័យ យកទៅស្នាក់ការអូរអំបិល និងបញ្ជូនទៅមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ ដើម្បីកសាងសុំណុំរឿងតាមនីតិវិធីច្បាប់ ស្តីពីតំបន់ការពារធនធានធម្មជាតិ។
ប្រភព បានឲ្យដឹងថា ជនសង្ស័យទាំងពីរមានឈ្មោះ និងអាស័យដ្ឋានដូចខាងក្រោម ៖
១-ឈ្មោះ សួង សាក់ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិ ត្រាំសសរ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
២-ឈ្មោះ វ៉ន វៀង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិត្រាំសសរ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប៕