
ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន១៨០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។
ភ្នំពេញ៖ក្រុមប្រឹក្សាភិបាល គេហទំព័រ ផែនដីថ្មី PDT-News.com នៅល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ បានបើកអង្គប្រជុំមួយ ដើម្បីអនុម័តជ្រើសតាំងអ្នកយកព័ត៌មានប្រចាំខេត្តកំពង់ឆ្នាំង។
ការបើកអង្គប្រជុំបានធ្វើឡើងតាមសំណើរបស់លោក ហេង ចំណាន ចាងហ្វាងការផ្សាយស្ដីទី របស់គេហទំព័រ ផែនដីថ្មី PDT-News.com ដោយយោងតាមការចង្អោលបង្ហាញពី លោកស៊ីថា សុផាន់ណាវង្ស ទីប្រឹក្សាកំពូល រួមនិងលោកចាងហ្វាងការផ្សាយជាន់ខ្ពស់ គេហទំព័រ ផែនដីថ្មី PDT-News.com ផងដែរ។
អង្គប្រជុំបានអនុម័តសម្រេចផ្ដល់សេចក្ដីទុកចិត្តជ្រើសតាំងលោក ភុន ខន ជាអ្នកយកព័ត៌មានប្រចាំខេត្តកំពង់ឆ្នាំង និងជាអ្នកផ្ដល់ប្រឹក្សាដល់ក្រុមអ្នកយកព័ត៌មានរបស់គេហទំព័រ ផែនដីថ្មី ប្រចាំខេត្តពោធិ៍សាត់ មានឋានៈ និងទទួលប្រខែនិងប្រាក់ឧប្ថមផ្សេងៗ ស្មើរនិងអនុប្រធានក្រុមអ្នកយកព័ត៌មាន ប្រចាំរាជធានី និងខេត្ត ។
អង្គប្រជុំ ក៏ បានកំណត់ភារកិច្ច លោក ភុន ខន ជាអ្នកផ្ដល់ប្រឹក្សាដល់ក្រុមអ្នកយកព័ត៌មានរបស់គេហទំព័រ ផែនដីថ្មី ប្រចាំខេត្តពោធិ៍សាត់ ដូចខាងក្រោម៖
១-មានភារៈកិច្ចជួយផ្ដល់មតិយោបល់ដល់ក្រុមអ្នកយកព័ត៌មានរបស់គេហទំព័រ ផែនដីថ្មី ប្រចាំខេត្តពោធិ៍សាត់ ដើម្បីស្វែងយល់ពីស្ថានភាពព័ត៌មានទាំងអស់នៅខេត្តពោធិ៍សាត់។
២-មានភារៈកិច្ចជួយរាយកាណ៏គ្រប់ព័ត៌មានផ្សេងៗដែលកើតឡើងនៅខេត្តពោធិ៍សាត់ ជូនដល់ក្រុមអ្នកយកព័ត៌មានរបស់គេហទំព័រ ផែនដីថ្មី ប្រចាំខេត្តពោធិ៍សាត់ ប៉ុន្តែគ្មានសិទ្ធិចុះបំពេញការងារក្នុងនាមគេហទំព័រ ផែនដីថ្មី តែម្នាក់ឯង ដោយគ្មានអ្នកយកព័ត៌មាន របស់គេហទំព័រ ផែនដីថ្មី ប្រចាំខេត្តពោធិ៍សាត់ ទៅជាមួយជាដាច់ខាត់៕