
ការិយាល័យព័ត៌មាន (បុគ្គលិកប្រចាំការ) ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មាន ចំនួន ១៨០នាក់ នៅទូទាំងប្រទេស ដោយមានប្រាក់ឧប្ថមក្នុងមួយអត្ថបទ តម្លៃពី៥០ដុល្លា ដល់ ២០០ដុល្លា។
តាកែវ ៖ ទីតាំងល្បែងសុីសងប្រជល់មាន់បៀអាប៉ោងនិងយូគី កំពុងបើកលេងបានយ៉ាង រលូន និងយ៉ាងអនាធិបតេយ្យនៅក្នុងកាស៊ីណូ មួយកន្លែងគ្មានផ្លាក់គ្មានឈ្មោះ ។ ស្ថិតនៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ។
ប្រភពទទួលបាន អ្នកចូលទស្សនាមាន់ជល់នៅក្នុងកាស៊ីណូបានបង្ហើបឲ្យ គេហទំព័រ កោះប្រាក់ញ៉ូដឹងថា! ម្ចាស់សង្វៀនជល់មាន់ មានឈ្មោះធា ហើយមានអំណាចខ្លាំងជាង លោកអភិបាលខេត្ត និងស្នងការខេត្ត ហើយទើបលោកធាអាចបើក សង្វៀនមាន់ជល់ ដ៏ធំនៅក្នុងកាសុីណូ បានដោយរលូនគ្មានផ្លាកឈ្មោះ គ្រាន់តែត្រូវជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងខេត្តតាកែវ គឺបានបើកលេងយ៉ាងរលូន។ហើយដោយបណ្ដោយឲ្យពលរដ្ឋខ្មែរចូលលេងល្បែងសុីសងខុសច្បាប់យ៉ាងអនាធិបតេយ្យ អាជ្ញាធរមានសមត្ថកិច្ច មិនមានវិធានការបង្ក្រាប ដូច្នេះមានន័យថា ប្រឆាំងបញ្ជាប្រមុខរាជរដ្ឋាភិបាលដែលបានចេញ ស,ជ,ណ នោះហើយ។
គួររំលឹកថា ស,ជ,ណ ដែលចេញដោយទីស្តីការគណៈរដ្ឋមន្រ្តីអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណឲ្យបើកមជ្ឈមណ្ឌលកំសាន្តកាសុីណូ រាល់ល្បែងសុីសង គឺដាច់ខាតគ្មានសង្វៀនល្បែងភ្នាល់ជល់មាន់ ឬបក្សីកីឡានោះទេ ម្យ៉ាងទៀតភ្ញៀវខ្មែរ មិនត្រូវបានអនុញ្ញាតឲ្យចូលលេងល្បែងកាសុីណូនោះទេ។ ប៉ុន្តែផ្ទុយទៅវិញ លោកអភិបាលខេត្ត និងលោក សុខសំណាងស្នងការនគរបាលខេត្តតាកែវ កំពុងបណ្តោយឲ្យលោកធាបើក សង្វៀនជល់មាន់ ជ្រកក្នុងកាស៊ីណូមួយកន្លែងនៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគីរិវង ធ្វើអ្វីៗ តាមអំពើចិត្តផ្ទុយពីគោលការដែលមានចែងក្នុងច្បាប់អនុញ្ញាតឲ្យកាស៊ីណូ។


ប្រភពបន្តរបានឲ្យដឹងថា ! សម្រាប់ការប្រជល់មាន់១គូៗមានដាក់ដើមទន់ចាប់ពី(រាប់លានរៀល)ទៅដល់(រាប់ពាន់ដុល្លារ)ឯណោះឬច្រើនជាងនេះទៅទៀត
ពលរដ្ឋបាននាំគ្នាព្រួយបារម្ភយ៉ាងខ្លាំង ករណីកាស៊ីណូលេងល្បែងសុីសងខុសច្បាប់មួយកន្លែងនេះអាចនាំធ្វើឲ្យកើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗកើតឡើង គួរឲ្យភ័យខ្លាច ។
តេីលោកអភិបាលខេត្តតាកែវ និង លោកស្នងការនគរបាលខេត្ត លោកបានដឹងទេ ? ពាក់ពន្ធ័ករណីល្បែងសុីសងនៅក្នុងកាសុីណូមួយនេះ ?
ពលរដ្ឋអំពាវនាវ សូមដល់ថ្នាក់ដឹកនាំខេត្ត សូមពិនិត្យឡើងវិញ ចំពោះកាស៊ីណូមួយកន្លែងនេះផងទាន! ដែលកំពុងបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងសុីសង ប្រជល់មាន់ខុសច្បាប់យ៉ាង អនាធិបតេយ្យជារៀងរាល់ថ្ងៃបែបនេះ។
តេីលោកអស់លោកថ្នាក់ដឹកនាំ ក្នុងខេត្ត មានវិធានការ និង ចំណាត់ការយ៉ាងណាទៅលេីបនល្បែងទាំងនេះទាន…? ព្រោះគោលនយោបាយភូមិ + ឃុំ មានសុវត្ថិភាពទាំង ៩ ចំណុចរបស់រាជរដ្ឋាភិបាល ដែលតម្រូវអោយអាជ្ញាធរមានសមត្ថកិច្ច បង្ក្រាប បានអនុវត្តន៏ដែរ ឬទេ ? បើមានល្បែងខុសច្បាប់បែបនេះ៕










