ជួយតាមដានផង៖ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ស្រុកលើកដែក ខេត្តកណ្តាល លោក អូន រស្មី ​ពុករលួយ បានប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយ

លោក អូន រស្មី ប្រធានសា្ថនីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ស្រុកលើកដែក ខេត្តកណ្ដាល

ការិយាល័យព័ត៌មាន (បុគ្គលិកប្រចាំការ) ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មាន ចំនួន ១៨០នាក់ នៅទូទាំងប្រទេស ដោយមានប្រាក់ឧប្ថមក្នុងមួយអត្ថបទ តម្លៃពី៥០ដុល្លា ដល់ ២០០ដុល្លា។

កណ្ដាល៖ប្រភពពីក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ១ ស្រុកលើកដែក ខេត្តកណ្តាល ចូលមករាជធានីភ្នំពេញ បានឲ្យដឹងថា ទោះបីពួកគេផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់លោក​ អូន រស្មី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ នោះដែរ។ ចំណែកអ្នកប្រើប្រាស់រថយន្តធុនធំដឹកជញ្ជូនទំនិញ ដឹកជញ្ជូនកសិផលផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត​ផ្លូវជាតិលេខ១ យ៉ាងរលូនឲ្យតែបង់លុយតាមការកំណត់របស់លោក អូន រស្មី និងបក្ខពួក។

ប្រភពស្និទ្ធនឹងលោក អូន រស្មី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ស្រុកលើកដែក ខេត្តកណ្តាល បានឲ្យដឹងថា ការដែលលោក អូន រស្មី ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីសំណាក់លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការខេត្តកណ្តាល ដែលល្បីល្បាញខាងពុករលួយផងដែរ។

ប្រភពដែលស្និទ្ធនឹងលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការខេត្តកណ្តាល បានបង្ហើបឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក ម៉ឹង យូឡេង ទេនោះគឺលោក អូន រស្មី មិនហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយតាមអំពើចិត្តឡើយ។

លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការខេត្តកណ្តាល

ប្រភពបានឲ្យដឹងទៀតថា ការដែលលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការខេត្តកណ្តាល បើកដៃឲ្យមន្ត្រីក្រោមឱវាទ ធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនគឺដោយសារមានខ្នងបង្អែកយ៉ាងរឹងមាំនៅក្នុងក្រសួងសាធារណការនិងដឹកជញ្ជូន។​ ជាក់ស្តែងកន្លងមកប្រធានមន្ទីរសាធារណការតាមបណ្តាខេត្តមួយចំនួនត្រូវបានផ្លាស់ប្តូរតំណែងជាបន្តបន្ទាប់ ប៉ុន្តែសម្រាប់លោក ម៉ឹង យូឡេង​ នៅតែអាចរក្សាតំណែងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល យ៉ាងរំភើយ។

គួររំលឹកដែរថា រឿងអាស្រូវពុករលួយរបស់លោក អូន រស្មី ប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់រួចមកហើយ ប៉ុន្តែថ្នាក់ដឹកនាំក្រសួងសាធារណការ និងលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស បែរជាធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ដូច្នេះហើយទើបលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការខេត្តកណ្តាល នៅតែបើកដៃឲ្យលោក អូន រស្មី ប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយតាមអំពើចិត្ត។

ប្រភពខ្លះបង្ហើបឲ្យដឹងថា អំពើពុករលួយរបស់លោក ម៉ឹង យូឡេង និងលោក អូន រស្មី ជាប្រភពចំណូលរបស់មន្ត្រីធំៗក្នុងក្រសួងសាធារណការនិងដឹកជញ្ជូនមួយចំនួនផងដែរ ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូនដូចសព្វថ្ងៃនេះ៕

 

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News