អាជ្ញាធរបានម្លៀស​ពលរដ្ឋ​ទាំង​យប់ ទឹក​ចាប់ផ្តើម​ជន់​លិច​ផ្នែក​ខ្លះ​ក្នុងស្រុក​ថ្មពួក ខណៈស្រុកអូរ​ជ្រៅ និង​ក្រុង​ប៉ោយ​ប៉ែ​ត

ការិយាល័យព័ត៌មាន (បុគ្គលិកប្រចាំការ) ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មាន ចំនួន ១៨០នាក់ នៅទូទាំងប្រទេស ដោយមានប្រាក់ឧប្ថមក្នុងមួយអត្ថបទ តម្លៃពី៥០ដុល្លា ដល់ ២០០ដុល្លា។

បន្ទាយ​មាន​ជ័យ ៖ទឹក​ចាប់ផ្តើម​ជន់​លិច​នៅ​ផ្នែក​ខ្លះ​ក្នុងស្រុក​ថ្មពួក អូរ​ជ្រៅ និង​ក្រុង​ប៉ោយ​ប៉ែ​ត​ហើយ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​ ប្រាប់អ្នកកាសែតនៅ​យប់​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២០ នេះ។

លោក អ៊ុំ រាត្រី ពេល​នេះ​កំពុង​ដឹកនាំ​កម្លាំង​ចុះ​ជម្លៀស​ប្រជាពលរដ្ឋ​ទាំង​យប់ ដោយ​ប្រាប់​ថា ទឹក​ដែល​ជន់​លិច​នៅ​ផ្នែក​ខ្លះ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត និង​អូរ​ជ្រៅ​នេះ គឺជា​បរិមាណ​ទឹកភ្លៀង​នៅ​ក្នុង​ប្រទេស​ផង និង​ទឹក​ខ្លះ​ហូរ​ធ្លាក់​មក​ពី​ខាង​ប្រទេស​ថៃ​។

លោក អ៊ុំ រាត្រី ទឹក​ដែល​ហូរ​មក​ពី​ប្រទេស​ថៃ​នេះ មិន មែន​ជា​ការ​បើក​ទំនប់​នោះ​ទេ គឺជា​ទឹក​បរិមាណ​ទឹកភ្លៀង​ដែល​ហូរហៀរ​ធ្លាក់​មក​។ ដោយឡែក​ទំនប់​នៅ​ក្នុង​ខេត្ត​ស្រះ​កែវ ដែល​ថៃ​ធ្លាប់​ជូនដំណឹង​ថា​បើក​នោះ​មិន​ទាន់​បើក​នៅឡើយ​ទេ​។

លោក អ៊ុំ រាត្រី ប្រជាពលរដ្ឋ​នៅ​ប៉ោយ​ប៉ែ​ត​ប្រមាណ ៥០​គ្រួសារ​ហើយ ត្រូវ​បាន​ជម្លៀស​ពី​លំនៅ​ឋាន​។ ទន្ទឹម​នឹង​ប្រជាពលរដ្ឋ​ប្រឈម​ការ​លិចលង់​ដទៃ​ទៀត​ក៏​ត្រូវ​បាន​ជូនដំណឹង​ឱ្យ​ត្រៀម លក្ខណៈ​ក្នុង​ការ​ជម្លៀស ខណៈ​កងកម្លាំង​ត្រូវ​បាន​ណែនាំ​ត្រៀមលក្ខណៈ​ជួយ សង្គ្រោះ និង​ជម្លៀស​ប្រជាពលរដ្ឋ​ ៕

 

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News