អំពើពុករលួយ៖ប្រធានស្ថានីយថ្លឹងរថយន្តថ្នល់កែង ផ្លូវជាតិលេខ៦ ស្រុកបាធាយ ខេត្តកំពង់ចាម ឈ្មោះ នួន គឹមហេង ឃុបឃិតឲ្យក្រុមហ៊ុន សុឹងបាយអូថេកដឹកឈើ និងអុសលើសទម្ងន់ចំនួន ៥គ្រឿង ក្នុងចំណោម៩ គ្រឿង និងផ្ទុកលើសកំណត់PC ហើយត្រូវបានសមត្ថកិច្ចខេត្តកំពង់ចាម ចាប់ឃាត់

ការិយាល័យព័ត៌មាន (បុគ្គលិកប្រចាំការ) ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មាន ចំនួន ១៨០នាក់ នៅទូទាំងប្រទេស ដោយមានប្រាក់ឧប្ថមក្នុងមួយអត្ថបទ តម្លៃពី៥០ដុល្លា ដល់ ២០០ដុល្លា។
កំពង់ចាម៖ សកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នៅតែបន្តមានជាហូរហែ និងប្រភេទជារថយន្តធំៗយីឌុប ដើម្បីបន្តយកមកទីតាំងនៅភូមិជ្រោយមេត្រីក្រោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ក្នុងករណីនេះ យ៉ាងតិចមានរថយន្តដឹកឈើ និងដឹកអុស លើសទម្ងន់ចំនួន ៥គ្រឿង ក្នុងចំណោម៩ គ្រឿង ក៏ត្រូវបានសមត្ថកិច្ចខេត្តកំពង់ចាម ចាប់ឃាត់រួចប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្តតាមនីតិវិធី។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ម្សិលមុិញ សមត្ថកិច្ចបានចាប់ឃាត់រថយន្តដឹកឈើ ៣ គ្រឿង និងរថយន្តដឹកអុសពីរ គ្រឿង ។ ក្នុងចំណោមរថយន្តទាំង៥ គ្រឿងនោះ គឺមានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ PC ។ ប៉ុន្តែគេដាក់ភាពសង្ស័យថា រថយន្តដឹកឈើ រថយន្តដឹកអុសទាំងនោះ បានផ្ទុកលើសកំណត់ ច្បាប់អនុញ្ញាតដោយរដ្ឋបាលព្រៃឈើ និងផ្ទុកលើសទម្ងន់បំផ្លាញផ្លូវជាតិ។
សមត្ថកិច្ចបានបញ្ជាក់ថា ពិនិត្យជាក់ស្ដែងគឺមានរថយន្តដឹកឈើចំនួនពីរគ្រឿងមានលិខិតអនុញ្ញាត គឺ១- រថយន្តពាក់ស្លាកលេខ ភ្នំពេញ 3C-9857 (ដឹកអុស) , ២- រថយន្តពាក់ស្លាកលេខកំពង់ចាម 3A-8185(ដឹកអុស) ជារបស់ក្រុមហ៊ុនសុឹងបាយអូថេក ។ ចំពោះរថយន្តដឹកឈើមួយគ្រឿងទៀតពាក់ស្លាកលេខកំពង់ចាម 4A-0025 នៅមិនទាន់ដឹងថាជារថយន្តរបស់ក្រុមហ៊ុនមួយណា មានលិខិតអនុញ្ញាតឬក៏អត់ ។ ប៉ុន្តែត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក អធិការដ្ឋាននគរបាលស្រុកកំពង់សៀម។ ចំណែករថយន្តដឹកអុសពីគ្រឿងរបស់ក្រុមហ៊ុនផ្សេងទៀតដូចដែលមានស្លាកលេខ កំពង់ចាម 3A-3498 និងនិងមួយគ្រឿងទៀតពាក់ស្លាកលេខត្បូងឃ្មុំ 3A-1516 ក៏នៅពុំទាន់ដឹងថា មានច្បាប់អនុញ្ញាតឬអត់ តែករណីទុក្ខធ្ងន់នោះពិតជាមាន។

តាមមន្ត្រីខ្លះបានលួចបង្ហើបថា ទោះជាក្រុមហ៊ុនសុឹងបាយអូថេក មានច្បាប់អនុញ្ញាតឲ្យដឹកអនុផលព្រៃឈើយ៉ាងណាក៏ដោយ ការដឹកជារៀងរាល់ថ្ងៃ បានផ្ទុកលើសទម្ងន់ ហ្នឹងលើសកំណត់ពីលិខិតអនុញ្ញាតរបស់រដ្ឋបាលព្រៃឈើ ប៉ុន្តែដោយមានករណីឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធ ទើបការដឹកជញ្ជូនឈើ របស់ក្រុមហ៊ុនសុឹងបាយអូថេក ទាំងដឹកអុស ទាំងដឹកឈើ បានដំណើរការយ៉ាងរលូន។ ក្នុងនោះសូម្បីតែកន្លែងស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់កែង ផ្លូវកែកបំបែក ស្រុកបាធាយ គាត់តែងតែអនុញ្ញាតឲ្យរថយន្តដឹកឈើ និងដឹកអុស របស់ក្រុមហ៊ុនសុឹងបាយអូថេក ផ្ទុកលើសទម្ងន់ឆ្លងកាត់ តាមរយៈការសូកប៉ាន់។ ក្នុងករណីនេះគួរតែមានការស្រាវជ្រាវ ដើម្បីឲ្យការដឹកជញ្ជូនធ្វើតាមលិខិតអនុញ្ញាតកំណត់តាមPC បញ្ចៀសការផ្ទុកលើសទម្ងន់។
សូមបញ្ជាក់ផងដែរថា កន្លងទៅខាងជំនាញរដ្ឋបាលព្រៃឈើខេត្តកំពង់ចាម ដោយមានឈ្មោះជា គឺជាអ្នកចាំប្រមូលលុយ ឡានដឹកអុសដឹកឈើ ចេញពីខេត្តកំពង់ធំ ចេញពីខេត្តក្រចេះ ឆ្លងកាត់ខេត្តកំពង់ចាម ល្បីល្បាញបំផុត។ ទោះជាមានករណីលើកឡើងដូចខាងលើនោះក៏ដោយ មកទល់នឹងព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ គេហទំព័រផែនដីថ្មី មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេ ពីប្រធានស្ថានីយថ្លឹងរថយន្តថ្នល់កែង ក្រុមហ៊ុនសុឹងបាយអូថេក និងជំនាញរដ្ឋបាលព្រៃឈើខេត្តកំពង់ចាម ដោយគ្មានលេខទូរស័ព្ទ។

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News