
ការិយាល័យព័ត៌មាន (បុគ្គលិកប្រចាំការ) ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មាន ចំនួន ១៨០នាក់ នៅទូទាំងប្រទេស ដោយមានប្រាក់ឧប្ថមក្នុងមួយអត្ថបទ តម្លៃពី៥០ដុល្លា ដល់ ២០០ដុល្លា។
បន្ទាយមានជ័យ ៖ លោកឧត្ដមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ធ្នូនេះថា លោកបានបញ្ជាឲ្យដកតួនាទី បន្ថយសក្ដិ និងពិន័យរដ្ឋបាលដល់ ចំពោះមន្ត្រីនគរបាលទាំង៣រូប ពាក់ព័ន្ធករណីផ្ទុះអាវុធ២គ្រាប់ ក្នុងនោះមន្ត្រីគរបាលដៃដល់ (អ្នកកាន់កាំភ្លើងខ្លី បាញ់ចំនួន២គ្រាប់) មានឈ្មោះ ឈឹម អឿត ដែលមានតួនាទីជានាយផ្នែក នៃការិយាល័យសរុបវិភាគ ត្រូវបានដកតួនាទី និងបន្ថយស័ក្តិ ពីថ្នាក់វរសេនីយ៍ត្រី មកត្រឹមអនុសេនីយ៍ទោ និងមន្ត្រីនគរបាលឈ្មោះ សៀក ប៊ុនសៀង បន្ថយស័ក្តិ២ មកត្រឹម ព្រឹន្ទបាលឯក។ ចំណែកមន្ត្រីនគរបាលឈ្មោះ ឧត្តម ឆរ័ត្ន ដែលបានចូលរួមផឹកស៊ី និងបានដកកាំភ្លើងពីខ្មាន់កាំភ្លើង ត្រូវបានដាក់ពិន័យរដ្ឋបាល ដកបញ្ឈរជើង០៣ខែពីការងារ ។

សូមរំលឹកថា មន្ត្រីនគរបាលចំនួន៣រូប ត្រូវដកតួនាទី បន្ថយស័ក្ដិ និងពិន័យរដ្ឋបាលដល់ ក្រោយពីផឹកស៊ីស្រវឹង ដកកាំភ្លើងខ្លី បាញ់ចំនួន២គ្រាប់ ទុកជាការកម្សាន្តអារម្មណ៍ ។ក្រោយពីមន្ត្រីនគរបាលទាំង៣រូបខាងលើ បានបាញ់បោះសេរីនេះ កើតឡើងនៅចន្លោះម៉ោងប្រមាណជា៥ និង៤០នាទី ទៅម៉ោង៦ល្ងាច ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ស្ថតិនៅក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកឧត្ដមសេនីយ៍ទោ បានបញ្ជាក់ថា មន្ត្រីនគរបាលឈ្មោះ ឧត្តម ឆរ័ត្ន រូបនេះមានឆន្ទៈ ក្នុងការដកអាវុធពីខ្មាន់កាំភ្លើងជាមន្ត្រីគរបាល ប៉ុន្តែក្នុងនាមជាកងកម្លាំង ដែលស្ថិតក្នុងហេតុការណ៍នោះ ដោយមិនឲ្យរួចខ្លួនឡើយ ក៏ត្រូវបានរងនូវការពិន័យ៣ខែ ដើម្បីព្រមានដល់មន្ត្រីនគរបាលដទៃទៀត កុំឲ្យប្រព្រឹត្តខុសតទៅទៀត ។
តាមអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា ខ្មាន់កាំភ្លើង បានកាន់កាំភ្លើងខ្លីពណ៌ខ្មៅ (មិនស្គាល់ម៉ាក) បាញ់ពីរគ្រាប់ គឺបាញ់មួយគ្រាប់នៅខាងមុខផ្ទះ និងគ្រាប់ទៀត បាញ់ក្បែរតុផឹកស៊ី ។ ក្រោយពេលកើតហេតុ ក្រុមអ្នកផឹកស៊ីនោះ បានបិទទ្វារផ្ទះ ហើយចេញទៅក្រៅបាត់អស់ ហើយកម្លាំងមន្ត្រីនគរបាលប៉ុស្តិ៍អូរអំបិល ដឹកនាំដោយលោក វទ្ធី ក៏បានចុះទៅដល់ទីតាំងផ្ទុះអាវុធនេះផងដែរ ។ ករណីនេះ មិនមែនផ្តើមឡើងពីជម្លោះក្នុងវង់ផឹកស៊ីនោះទេ គឺផឹកស្រវឹងស្រឺងៗ បាញ់ដើម្បីកំសាន្តអារម្មណ៍តែប៉ុណ្ណោះ ៕