ការិយាល័យព័ត៌មាន (បុគ្គលិកប្រចាំការ) ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មាន ចំនួន ១៨០នាក់ នៅទូទាំងប្រទេស ដោយមានប្រាក់ឧប្ថមក្នុងមួយអត្ថបទ តម្លៃពី៥០ដុល្លា ដល់ ២០០ដុល្លា។
ព្រៃវែង៖ ជនដៃដល់ទាំងពីរនាក់សមត្ថកិច្ចក៏ឃាត់ខ្លួនបានបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។ ចុងក្រោយត្រូវលោកស្រី ទែន សុនីតា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រៃវែង បានចេញដីការដោះលែងជនត្រូវចោទជាឃាតកទាំងពីរនាក់នោះឲ្យនៅក្រៅឃុំបាត់ទៅហើយ។ករណីនេះ បានបង្កអោយមានការភ្ញាក់ផ្អើលពេលដឹងថា ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត បានសម្រេចដោះលែងជនត្រូវចោទជាឃាតកទាំងពីរនាក់ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ទាំងក្រុមគ្រួសារសពមិនទាន់នឹងបានធ្វើបុណ្យគម្រប់១០០ ថ្ងៃផង។
ករណីនេះ ឪពុកម្ដាយសពជនរងគ្រោះ កំពុងស្រែករកយុត្តិធម៌ ខណៈជនត្រូវចោទជាឃាតកទាំងពីរនាក់ ព្រួតគ្នាវាយសម្លាប់កូនរបស់គាត់ ក្នុងបទល្មើសឧក្រិដ្ឋជាក់ស្ដែង ហេតុអ្វីក៏ចៅក្រមសាលាដំបូង ធ្វើការដោះលែងបែបនេះទៅវិញ។
ប្រភពបានឲ្យដឹងនៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះថា កន្លងមកសមត្ថកិច្ចជំនាញបានសហការគ្នាឃាត់ខ្លួនជនសង្ស័យជាឃាតកចំនួន ២នាក់ គឺ ទី១-ឈ្មោះ ពៅ វិសាល ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិឈើត្រែង ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ទី២-ឈ្មោះ ចេង សុភ័ណ្ឌនរៈ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្រើង ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែងដូចគ្នា។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យជាឃាតកខាងលើ សមត្ថកិច្ច ក៏បានបញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី ។
ឪពុកម្ដាយសពជនរងគ្រោះយំបញ្ចេញទឹកភ្នែកនោះ ត្រង់មិនទាន់បានធ្វើបុណ្យសពកូនគម្រប់ ១០០ថ្ងៃផង បែរជា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រៃវែង សម្រេចដាក់ឲ្យស្ថិតក្នុងការពិនិត្យតាមផ្លូវតុលាការ (ក្រៅឃុំបណ្ដោះអាសន្ន) ក្នុងបទ «ហិង្សាមានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះ»។
សូមបញ្ជាក់ថា,លោក អូន យឿន និងភរិយាឈ្មោះ ឈួន សាមៃ ដែលត្រូវជាឪពុកម្ដាយសពជនរងគ្រោះ ឈ្មោះ យាន សំណាង មានទីលំនៅ រស់នៅភូមិក្រាំង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង បានរៀបរាប់ប្រាប់ទៅកាន់អ្នកសារព័ត៌មានឲ្យដឹងថា៖ កូនប្រុសរបស់គាត់ត្រូវបានគេព្រួតវាយ សម្លាប់ដូចជាសត្វធាតុនៅលើចិញ្ចើមផ្លូវ។
ជុំវិញការដោះលែងជនត្រូវចោទជាឃាតកទាំងពីរខាងលើ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រៃវែង លោកស្រី អាត សាខន បានឆ្លើយបំភ្លឺតាមប្រព័ន្ធ តេឡេក្រាមក្នុងគ្រុបអ្នកនាំពាក្យថា៖ «ក្នុងនាមនាងខ្ញុំជាអ្នកនាំពាក្យ របស់សាលាដំបូងខេត្តព្រៃវែង សូមបញ្ជាក់ចំពោះរឿងដែល លោកស្រី ទែន សុនីតា ដោះលែងជនសង្ស័យទាំង២នាក់ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ននេះ ដោយសារជនត្រូវចោទម្នាក់ទៅប្រឡងបាក់ឌុបនៅខែធ្នូ និងម្នាក់ទៀតមានការធានាពីក្រុមគ្រួសារ ហើយមានការដាក់ប្រាក់តម្កល់ធានាឲ្យនៅក្រៅឃុំទៀតផង ហេតុនេះទើបលោកស្រី ទែន សុនីតា ចៅក្រមស៊ើបសួរ ដាក់ជនត្រូវចោទទាំងពីរនាក់ ក្រោមការត្រួតពិនិត្យដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ ហើយចំពោះការដោះលែងនៅក្រៅឃុំនេះ មិនមានន័យថា ជាការបញ្ចប់រឿងរបស់ជនបង្កឲ្យរួចខ្លួននោះទេ សូមកុំឲ្យមានការយល់ច្រឡំ។
ករណីខាងលើ សម្រាប់មហាជនបានមានចម្ងល់យ៉ាងខ្លាំងចំពោះរឿងក្ដីឃាតកម្មមួយនេះ ខណៈដែលជនសង្ស័យបែជាត្រូវដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាស្នន្ទទៅវិញ។ ព្រោះនេះជាបទល្មើសឧក្រិដ្ឋជាក់ស្ដែង ដែលចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រៃវែង មិនគួរណាធ្វើការដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នទេ៕