
ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន១៨០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។
តាកែវ ៖ប្រជាពលរដ្ឋក្នុងភូមិសេចយា ឃុំអង្គតាសោម ស្រុកត្រាំកក់ បានឲ្យដឹងថា ក្រុមហ៊ុនកិនថ្មរបស់ចិន បានដឹកជញ្ជូនថ្ម ទាំងថ្ងៃទាំងយប់ឆ្លងកាត់ផ្លូវក្នុងមូលដ្ឋានធ្វើឲ្យមានធូលីហុយពេញភូមិប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់យ៉ាងពេញបន្ទុក។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក អ៊ូច ភា អភិបាលខេត្តតាកែវ ជួយដោះស្រាយដល់ពួកគាត់ជាបន្ទាន់ព្រោះលោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ មិនបានជួយដោះស្រាយតាមការទាមទាររបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារក្រុមហ៊ុនចិនធ្វើអាជីវកម្មកិនថ្មនោះទេ។
លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ក្រុមហ៊ុនចិននោះបានធ្វើអាជីវកម្មកិនថ្ម នៅចំណុចភូមិព្រៃមូក ឃុំស្រែរនោង ហើយធ្វើសកម្មភាពដឹកជញ្ជូនថ្ម ឆ្លងកាត់ផ្លូវក្នុងភូមិសេចយា ឃុំ អង្គតាសោម ទាំងយប់ទាំងថ្ងៃ។ ប្រជាពលរដ្ឋបានបញ្ជាក់ថា មានរថយន្តបាញ់ទឹកស្រោចផ្លូវផងដែរ ប៉ុន្តែដោយសាររថយន្តដឹកថ្មច្រើនពេកទើបនៅតែធ្វើឲ្យមានធូលីហុយសំពូងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ។ ជាងនេះទៅទៀតរថយន្តដឹកថ្មធំៗបើកក្នុងល្បឿនលឿនៗងាយបង្ករគ្រោះថ្នាក់ចរាចរណ៍ហើយគេបើកស៊ីប្លេទាំងយប់ទាំងថ្ងៃមិនគិតពីការសម្រាក់ដេកពួនរបស់ប្រជាពលរដ្ឋនោះទេ។

ដោយសាររងផលប៉ះពាល់មិនអាចទ្រំបានទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក អ៊ូច ភា អភិបាលខេត្តតាកែវ ជួយដោះស្រាយដល់ពួកគាត់ជាបន្ទាន់ដើម្បីកុំឲ្យក្រុមហ៊ុនចិន ធ្វើអ្វីៗតាមអំពើចិត្តតទៅទៀតជាពិសេសផលប៉ះពាល់ទៅលើសុខភាពប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្តតាកែវ ក៏គួរពិនិត្យឡើងវិញផងដែរចំពោះអាជីវកម្មកិនថ្មរបស់ក្រុមហ៊ុនចិន ព្រោះបច្ចុប្បន្នលោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ ខេត្តតាកែវ មិនបានគិតគូរពីទុក្ខលំបាកប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះទេ៕











