📍ការិយាល័យគ្រប់គ្រង(បុគ្គលិកប្រចាំការ) ☎️092 464 205 អង្គភាពយើងខ្ញុំមានមេធាវី០៥រូប
សម្រាប់ការពារក្ដីខ្លួន បើលោកអ្នកជួបរឿងអយុត្តិធម៏ យើងខ្ញុំជួយណែនាំជូន


លោក សាយ សំអាត បានប្រាប់ថា លោកបានបាត់បង់ដីចំនួន៤ហិកតា ត្រូវមេភូមិ ច្រាបក្រសាំង ឃុំជាំសង្កែ ឃុបឃិតបុគ្គលម្នាក់ដែលអះអាងខ្លួនថា ជាមន្ត្រីយោធានោះ មិនអនុញ្ញាតិអោយលោក អាស្រ័យផលលើដីដែលលោកធ្លាប់អាស្រ័យផលតាំងពីឆ្នាំ១៩៩៦ មកម្លេះរហូតមកដល់សព្វថ្ងៃនេះ ទោះមានចំណាដ៏ខ្ពង់ខ្ពស់របស់ សម្តេច តេជោ នាយករដ្ឋមន្ត្រីស្តីពី ដីការបញ្ជូន គោរពជូន ឯកឧត្តម វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ផ្តល់ដីកម្មសិទ្ធិស្រែ ចំការដល់ប្រជាពលរដ្ឋចំនួន ១៩៦គ្រួសារវិញុ។ ចំណែកគ្រួសាររបស់លោកមិនទាន់ទទួលបានដី៤ ហិកតា នោះវិញទេ។

លោក សាយ សំអាត បានប្រាប់ថា ករណីខាងលើ រូបលោកក៏បានដាក់ពាក្យបណ្ដឹងជូន ឯកឧត្ដម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងឯកឧត្តម ឌួង តារា ជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន ជួយដោះស្រាយផងដែរ។ ហើយនៅនៅព្រឹកថ្ងៃទី២៦នេះ លោកបានខមិនចូល ផេកឯកឧត្តម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺផងដែរ។ ហើយផេកឯកឧត្តម វុី សំណាង ក៏បានឆ្លើយតបដោយសន្យាថា ជួយដោះស្រាយ។