
📍ការិយាល័យគ្រប់គ្រង(បុគ្គលិកប្រចាំការ) ☎️092 464 205
អង្គភាពយើងខ្ញុំមានមេធាវី០៥រូប សម្រាប់ការពារក្ដីខ្លួន បើលោកអ្នកជួបរឿងអយុត្តិធម៏ យើងខ្ញុំជួយណែនាំជូន
ប៉ោយប៉ែត ៖ ស្របពេល រាជរដ្ឋាភិបាលកម្ពុជា ក៏ ដូចជាអាជ្ញាធររាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ កំពុងរវល់ មមាញឹកក្នុងកិច្ចការទប់ស្កាត់ប្រឆាំងជំងឺឆ្លងកូវីដ ១៩ ជាពិសេសក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ដើម្បី បង្ការជំងឺឆ្លងកូវិដ ១៩នោះ អាជ្ញាធរមានសមត្ថកិច្ច ក្រុងប៉ោយប៉ែត ក៏បានចេញលិខិតជូនដំណឹងដល់ទីតាំង KTV ក្លឹបកម្សាន្ត(ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន)រហូតមានការចុះអប់រំនិងផ្សព្វផ្សាយ ដោយប្រើឧបករណ៍ បំពងសម្លេង ( មេក្រូ ) អំពីជំងឺ កូវីដ ១៩ និងវិធី ទប់ស្កាត់ការពារដើម្បីកុំឱ្យ ឆ្លងនូវជំងឺកូវីដ១៩ ក្នុងភូមិសាស្រ្ត ក្រុងប៉ោយប៉ែត មិនតែប៉ុណ្ណោះ រដ្ឋបាលក្រុងប៉ោយប៉ែត បានចេញលិខិត អញ្ជើញមកប្រជុំ ដើម្បីណែនាំ រហូតមានការ ព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះការផ្អាក អាជីវកម្ម KTV ក្លឹបកម្សាន្ត(ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន) ជាច្រើនលើក ច្រើនសារ យ៉ាងណាក្ដី ក៏នៅតែមាន បុគ្គលដែលគិតតែពី ផលប្រយោជន៍ផ្ទាល់ខ្លួន នៅតែបន្តលួចលាក់ បង្កប់បើក ទីតាំង ផឹកស៊ី វៃឡើងបានយ៉ាងរលូន ដែលសកម្មភាពនេះហាក់បីដូចជា ផ្គើន គ្មាន កោតក្រែងញញើតចំពោះ ការណែនាំ របស់ អាជ្ញាធរមានសមត្ថកិច្ច សុំបីតែបន្តិច ។

ជាក់ស្តែង ការពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ប្រភពច្បាស់ការណ៍មួយ បានឱ្យអង្គភាពសារព័ត៌មាន យើងខ្ញុំ ” ដឹងថាទីតាំង ក្លឹបកម្សាន្ត វ៉ន អាប់ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅតែបន្ត សកម្មភាពបើក ទទួល ភ្ញៀវដែលភាគច្រើនសម្បូរ ទៅដោយ ក្រុមក្មេងស្ទាវ ញៀននិងបទភ្លេង ក្រវី ញាក់កន្ត្រាក់អារម្មណ៍ ឱ្យ សប្បាយ ៗ វៃឡើង យ៉ាង ពេញទំហឹង ចង់សម័យ យល់សុបិន ដល់ណា ក៏ដល់ ទៅ សំខាន់ ទីតាំង សុវត្ថិភាព អាច សម្រួល ??? អោយ បាន យ៉ាងរលូន ព្រោះមិនចាំបាច់ ពិបាក រក ឆ្ងាយ នាំតែ យូរនោះទេ គឺមានស្រាប់ មានទាំង កន្លែង ឌីស្គូ រាំ និងបន្ទប់ VIP សម្រាប់ ឡើង យ៉ាងរលូន ។
ពាក់ព័ន្ធ និង ព័ត៌មាន ខាងលើនេះ គេហទំព័រ ផែនដីថ្មី មិនអាចសុំការបកស្រាយ ពីម្ចាស់ ទីតាំង ក្លឹបកម្សាន្ត វ៉ន អាប់ warm up club បាននោះទេ ព្រោះគ្មានលេខ ទាក់ទង បើម្ចាស់ទីតាំង ក្លឹបកម្សាន្ត វ៉ន អាប់ យល់ថា ព័ត៌មានខាងលើ មានបញ្ហា មិនពិត អង្គភាព សារព័ត៌មាន យើងរងចាំ បកស្រាយ គ្រប់ម៉ោង ធ្វើការ ៕
