#ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរីខេត្តបន្ទាយមានជ័យ គង់ ប៊ុនលឿត នៅបន្តប្រមូលលុយពុករលួយ ខណ:ថ្នាក់ដឹកនាំក្រសួងសាធារណការ និងអាជ្ញាធរខេត្តបន្ទាយមានជ័យ គ្មាន់ចំណាត់ការ

📍ការិយាល័យគ្រប់គ្រង(បុគ្គលិកប្រចាំការ) ☎️092 464 205
អង្គភាពយើងខ្ញុំមានមេធាវី០៥រូប សម្រាប់ការពារក្ដីខ្លួន បើលោកអ្នកជួបរឿងអយុត្តិធម៏ យើងខ្ញុំជួយណែនាំជូន
បន្ទាយមានជ័យ៖លោក គង់ ប៊ុនលឿត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ផ្លូវជាតិលេខ៥ ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី នៅតែបន្តប្រមូលលុយតាមរបៀបពុករលួយយ៉ាងសុខស្រួល ខណះថ្នាក់ដឹកនាំក្រសួង និងអាជ្ញាធរខេត្តបន្ទាយមានជ័យ គ្មាន់ចំណាត់ការ។
ប្រភពពីក្រុមឈ្មួញនិងក្រុមអាជីវករបានឲ្យដឹងទៀតថា ទោះបីពួកគេដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវតែបង់លុយតាមការកំណត់របស់លោក គង់ ប៊ុនលឿត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី មិនអាចតវ៉ាបានឡើយ។ បញ្ហានេះជារឿងដែលលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស គួរពិនិត្យឡើងវិញជាបន្ទាន់ព្រោះរឿងអាស្រូវពុករលួយរបស់លោក គង់ ប៊ុនលឿត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ជារឿងមិនអាចបិទបាំងបានឡើយ។
ប្រភពពីមន្រ្តីរាជការនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការដែលលោកគង់ ប៊ុនលឿត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ផ្លូវជាតិ លេខ៥ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនដោយអាងខ្នងបង្អែករបស់គាត់ច្រើនរូបនៅក្នុងខេត្តបន្ទាយមានជ័យ និងក្រសួង។

ថ្មីៗកន្លងទៅនេះរឿងអាស្រូវពុករលួយរបស់លោក គង់ ប៊ុនលឿត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ផ្លូវជាតិលេខ៥ ត្រូវបានលាតត្រដាងយ៉ាងច្បាស់ៗក្រោយពេលម្ចាស់រថយន្តដឹកទំនិញនាំគ្នាបិទផ្លូវតវ៉ា។ ប៉ុន្តែរហូតមកដល់ពេលនេះលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស ព្រមទាំងលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរខេត្តបន្ទាយមានជ័យ មិនទាន់ចាត់វិធានការទៅលើលោក គង់ ប៊ុនលឿត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី នៅឡើយ។ ប្រការនេះហើយទើបលោក គង់ ប៊ុនលឿត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ផ្លូវជាតិលេខ៥ ប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញបន្ទុកដដែល៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News