អតីតភរិយាសពបណ្ឌិត កែម ឡី កំពុងមានស្នេហាជាមួយបុរសដែលមានប្រពន្ធនិងកូន ហើយ

ការិយាល័យគ្រប់គ្រង(បុគ្គលិកប្រចាំការ) ☎️012 296 494
អង្គភាពយើងខ្ញុំមានមេធាវី០៥រូប សម្រាប់ការពារក្ដីខ្លួន បើលោកអ្នកជួបរឿងអយុត្តិធម៏ យើងខ្ញុំជួយណែនាំជូន
ភ្នំពេញ៖ តាមរយៈរូបភាពមួយសន្លឹកដែលបានផុសដោយ សកម្មជនប្រឆាំងនៅបរទេសឈ្មោះ(Chamroeurn Khmer បានបង្ហាញរូប ភរិយាលោក កែម ឡី គឺអ្នកស្រី បូរ រចនា ថត ជាមួយបុរសម្នាក់ក្នុងរថយន្តជាមួយទឹកមុខរីករាយ និងបានសរសេរថា៖ «នេះគឺរូបអតីតភរិយាលោក កែម ឡី ថតជាមួយអនាគតគ្រួសារក្រោយ។ ជូនពរ! (ខ្ញុំសុំមិនអត្ថាធិប្បាយអ្វីទេ បងប្អូនមើល ហើយយល់យ៉ាងណាស្រេចលើបងប្អូនចុះ) តែបើ សួរថា ការពិតទេ? បាទ គឺជាការពិត» ។
សូមបញ្ជាក់ថា, បន្តពីក្រោមរូបដែលផុសនោះមានទាំងសារជូនពរ និងសារសោកស្តាយ។ ការជូនពរនោះគឺពួកគេថា អ្នកស្រី បូ រចនា មានអ្នកថែរក្សាមានទីពឹងផ្អែក តែសារដែលសោកស្តាយនោះគឺបានចោទប្រកាន់ អ្នកស្រីថាបានយកប្តីអ្នកដទៃកំពុងបំផ្លាញគ្រួសារ របស់អ្នកដទៃ។
ប្រភពពីសហគមន៍ខ្មែរនៅអូស្រ្តាលីបានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកជាភាសាអង់គ្លេសថា, ជារឿងដែលមិនអាច ទទួលយកបាននឹងបង្ហាញការហួសចិត្ត ខណៈបុរសដែលមានទំនាក់ទំនងជាមួយអ្នកស្រី បូ រចនា ជាបុរសដែលមានប្រពន្ធនិងមានកូន៤នាក់ រួចទៅហើយ។ គាត់បានឱ្យដឹងថាភរិយាបុរសនោះ មានទំនាក់ទំនងជិតស្និតជាមួយអ្នកស្រី បូ រចនា រហូតរាប់គ្នាជា «បងប្អូនធម៌» ថែមទៀតផង តែ ចុងក្រោយបានត្រឹមការឈឺចាប់។
ទោះជាយ៉ាងណាក៏ដោយ នៅមិនទាន់មានការបកស្រាយយ៉ាងណាពីអ្នកស្រី បូ រចនា ខណៈដែលរឿងអាស្រូវយកប្តីរបស់គ នេះត្រូវបានអ្នកគាំទ្រនៅប្រទេសអូស្ត្រាលីបង្ហាញ ការខកចិត្តជាខ្លាំង។
ដោយឡែក អាណិកជនខ្មែរនៅអូស្ត្រាលី អ្នកស្រី សុភី បាន លើកឡើងប្រាប់សារព័ត៌មានដដែលថា ៖ «គេគ្រប់ គ្នាហួសចិត្ត! ពេលទើបមកដល់ខ្មែរយើងសឹង លើកទូល។ តែឥឡូវអស់ហើយ!»សូមរម្លឹកថា, លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់ សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ក្រោយការស្លាប់របស់លោកបណ្ឌិត កែម ឡី ភរិយារបស់លោកគ្រូអ្នកស្រីកបូ រចនា កំពុងមានផ្ទៃពោះផងនោះជាមួយកូនប្រុស៤នាក់បាន ចាកចេញពីប្រទេសកម្ពុជាទៅប្រទេសថៃ មុននឹង ត្រូវបានសិទ្ធិរស់នៅប្រទេសអូស្រ្តាលីនៅ ឆ្នាំ២០១៨។ គិតរហូតមកដល់ពេលនេះមានរយៈ ពេលជាង៣ឆ្នាំហើយដែលអ្នកស្រីនិងកូនទទួល បានសិទ្ធិជ្រកកោននៅទឹកដីនៃប្រទេសអូស្ត្រាលី។
ទាក់ទងព័ត៌មាននេះ គេហទំព័រ ផែនដីថ្មី រងចាំការបកស្រាយគ្រប់ពេល ប្រសិនបើភាគីទាំងផ្តល់ការពិតជូនសាធារណជន ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News