📍ការិយាល័យគ្រប់គ្រង(បុគ្គលិកប្រចាំការ) ☎️012 296 494
អង្គភាពយើងខ្ញុំមានមេធាវី០៥រូប សម្រាប់ការពារក្ដីខ្លួន បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន
ពោធិ៍សាត់៖ ប្រជាពលរដ្ឋ និងមន្ត្រីរាជការក្នុងខេត្តពោធិ៍សាត់ បានមានការភ្ញាកើផ្អើលយ៉ាងខ្លាំងជុំវិញលោករដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា លោក ឈិត សុខុន បានចេញសេចក្តីសម្រេចតែងតាំងប្រធានថ្មីនៃមន្ទីរធម្មការ និងសាសនាខេត្តពោធិ៍សាត់ ដោយតែងលោក អែម សុធា ដែលសព្វថ្ងៃមានតំណែងជាអនុប្រធានមន្ទីរ និងមានឋានន្តរស័ក្តិ វរៈមន្ត្រី ថ្នាក់លេខ២ ឱ្យឡើងជំនួសលោក រ៉ុន សុភារិន ដែលជាប្រធានមន្ទីរធ្លាប់បួស និងមានចំណេះដឹងខ្ពងខ្ពស់ផ្នែកព្រះពុទ្ធសាសនាដោយមិនបានឆ្លងគណៈអភិបាល និងក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ដោយមិនបានដឹង និងពុំទាន់មានកិច្ចប្រជុំពិភាក្សា បញ្ជាក់ពីមូលហេតុជាក់លាក់។ ចំពោះការតែងតាំងនេះហាក់មានភាពមិនប្រក្រតីយ៉ាងខ្លាំងដែលចាំបាច់គួរពិនិត្យឡើងវិញ។
តាមសេចក្តីសម្រេចរបស់រដ្ឋមន្រ្តីក្រសួងធម្មការ បានបញ្ជាក់ថា លោក រ៉ុន សុភារិន ដែលជាប្រធានមន្ទីរធម្មការ និងសាសនាចាស់ ខេត្តពោធិ៍សាត់ ឱ្យមកបម្រើការងារជាមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្នុងនាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្របខ័ណ្ឌក្រសួងធម្មការ និងសាសនា។
តាមប្រភពសូមមិនបញ្ចេញឈ្មោះ បានបង្ហើបថា ការប្រកាសផ្លាស់ប្តូរកន្លែងបម្រើការងារ និងតែងតាំងមន្ត្រីរាជការស៊ីវិលររបស់ដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ គណៈអភិបាល និងក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ដោយមិនបានដឹង និងពុំទាន់មានកិច្ចប្រជុំពិភាក្សា បញ្ជាក់ពីមូលហេតុជាក់លាក់ ដែលនាំឱ្យមានការស្នើតែងតាំង ឬផ្លាស់ប្តូរ ឬបញ្ចប់ភារកិច្ច លោក រ៉ុន សុភារិន ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តពោធិ៍សាត់នោះនៅឡើយ។ បើតាមច្បាប់គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត គឺត្រូវឆ្លងការប្រជុំពិនិត្យវ៉ៃតម្លៃពីគណៈអភិបាល និងក្រុមប្រឹក្សាខេត្ត ផងដែរ ទើបក្រសួងសម្រេចតាមក្រោយ។
តាមការបង្ហើបពីមន្ត្រីក្នុងមន្ទីរធម្មការខេត្តពោធិ៍សាត់ ក្នុងរយះពេលច្រើនឆ្នាំនេះលោក អែម សុធា ជាអនុប្រធានមន្ទីរពិតម៉ែន ប៉ុន្តែដោយលោក អែម សុធា ទទួលបន្ទុកការងាររដ្ឋបាល និងហិរញវត្ថុ បង្កើតបក្ខពួកដោយមានការត្រូវរ៉ូវពីលោកស្រី វាត សុជាតិ ប្រធានការិយាល័យរដ្ឋបាល និងហិរញវត្ថុ និងលោកស្រី ឃឹម សុភ័ក្រ្ក និងជាអ្នកកានត្រាមន្ទីរ និងជាមនុស្សមនុស្សមហាជំនិតរបស់លោកអែម សុធា បានយកលុយខ្ទង់រដ្ឋមួយចំនួនស៊ីចាយយ៉ាងហុឺហា ទាំងប្រធានមន្ទីរមិនដឹង។
ប្រជាពលរដ្ឋ និងមន្ត្រីរាជការក្នុងខេត្តពោធិ៍សាត់ បានទទួចថា ករណីនេះ សូមលោក ជាវ តាយ អភិបាននៃគណៈអភិបាលខេត្តពោធិ៍សាត់ និងក្រុមប្រឹក្សាខេត្ត គួរប្រជុំពិនិត្យ និងស្នើរសុំក្រសួងធម្មការលុបចោលសេចក្ដីសម្រេចនេះជាបន្ទាន់ ព្រោះមិនទាន់ធ្វើពិធីប្រកាស គឺនៅសល់ពេលកែប្រែជាថ្មី។ ហើយលោក ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា គួរធ្វើការពិចារណាឡើងវិញ។ ចំណែកលោកស៊ុយ សែម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ សូមលោកពិនិត្យ និងផ្ដល់មតិទៅលោករដ្ឋមន្ទីរក្រសួងធម្មការផងព្រោះថាការដកមន្ត្រីល្អ ដាក់មន្ត្រីមានលុយ គឺមិនល្អភ្នែកទេ៕