📍ការិយាល័យគ្រប់គ្រង(បុគ្គលិកប្រចាំការ) ☎️012 296 494
អង្គភាពយើងខ្ញុំមានមេធាវី០៥រូប សម្រាប់ការពារក្ដីខ្លួន បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន
កំពង់ចាម៖មហាជនកំពុងមានចម្ងល់ពីការការស្ថាបនាកំណាត់ផ្លូវជើងភ្នំ រមណីយដ្ឋាន ភ្នំហាន់ជ័យ ជាប់មាត់ទន្លេមេគង្គ ក្នុងភូមិសាស្ត្រ ស្រុកកំពង់សៀម ប្រវែង១៤០ម ក្រាលប៉េតុង (មានសសរគ្រឹះ) ទទឹង៨ម កំពស់០,១៦ម ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រគល់មកអោយមន្ទីរសាធារការ និងដឹកជញ្ជួន ខេត្តកំពង់ចាម នៅថ្ងៃទី០៦ កញ្ញា ឆ្នាំ២០២១ ហើយត្រូវបានប្រគល់កិច្ចសន្យាផ្លូវការនៅថ្ងៃទី១៥ វិច្ឆការ ឆ្នាំ២០២១ ដោយក្រសួងសេដ្ឋកិច្ច និងហិរញវត្ថ។
ការស្ថាបនាផ្លូវបន្តិចខាងបានប្រើពេលជិត១ឆ្នាំមក ប៉ុន្តែពុំទាន់រួចរាល់នៅឡើយ អញ្ចឹងទើបមហាជនរិះថា ស្ថាបនាសែនយឺត។ ករណីនេះ គួរប្ដូលោក សុខ លឹមហៀង ចេញពីតំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ព្រោះថា ប្រធានមន្ទីររូបនេះ សូម្បីផ្លូវប្រវែង 140ម សោះបែជាស្ថាបនាដល់ជិត១ឆ្នាំហើយ នៅតែពុំហើយ អញ្ចឹងគួរប្ដូប្រធានមន្ទីរ សុខ លឹមហៀង ចេញដាក់អ្នកជំនួសទើបល្អ។ មូលហេតុដែលក្រសួងត្រូវកាស្ថាបនាផ្លូវវាងភ្នំហានជ័យនេះ ដើម្បីជៀសវាង ការគ្រោះថ្នាក់ចរាចរណ៍ ការធ្វើដំណើរតាមផ្លូវវាង ឡើងចំណោត ចុះចំណោតភ្នំហាន់ជ័យ និងការវង្វេងផ្លូវវាង ដូចសព្វថ្ងៃ។
សូមរំលឹកថា ថ្មីៗនេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ដែលមានលោក សុខ លឹមហៀង ជាប្រធានមន្ទីរ បាននិងកំពង់រងការរិះគន់ពីសំណាក់ហាជនជុំវិញធ្វើផ្លូវជាប់ក្រោយពីមន្ទីរមួយនេះបានជួសជុលផ្លូវសំបុកមាន់លើមួយខ្សែ រគឺផ្លូវក្បែរមាត់ទន្លេនៅឃុំហាន់ជ័យ ស្រុកកំពង់សៀម ដោយប្រើកម្មកខ្ទង់១០នាក់នាំយកកំទេចថ្មទៅចាច់ និងជ័រលាប់កៅស៊ូលំៗព្រមទាំងពុំបានកាយដីកន្លែងសំបុកមានដែលខូចនោះចេញទេ មើលទៅធ្វើអោយរួចតែពីដៃ មិនគិតពីគុណភាពធ្វើមុខខូចខាងក្រោយធ្វើជាប់រហូតបំផ្លាញលុយរដ្ឋ តែចំណេញលុយចូលហោប៉ៅខ្លួន។
ទាក់ទងព័ត៌មាននេះ នៅរសៀល ថ្ងៃ០៨ សីហា ឆ្នាំ២០២២នេះ គេហទំព័រ ផែនដីថ្មី មិនអាចរកការបំភ្លឺពីលោក សុខ លឹមហៀង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានទេ៕នៅមានត