#ACUជួយមើលផង ៖ប្រធានប្រធានមន្ទីរធនធានទឹកខេត្តក្រចេះ ហេង រត្ន័ម៉ូលីដា និងក្មួយប្រុសជាអនុប្រធានមន្ទីរ រួមនិងអនុរដ្ឋបាលបង្កើតបក្ខពួកពុករលួយ

📍ការិយាល័យគ្រប់គ្រង(បុគ្គលិកប្រចាំការ) ☎️012 296 494

ក្រចេះ៖ប្រភពព័ត៌មានពីខេត្តក្រចេះបានឲ្យដឹងថា នៅមន្ទីរធនធានទឹក និងឧតុនិយម ខេត្តក្រចេះ បាននិងបង្កើតបក្ខពួកពុករលួយដ៏ធំ កឹបកេងលុយរដ្ឋស្ថិតនៅក្នុងខ្ទង់ចំណាយរដ្ឋសម្រាប់ជុសជុលប្រព័ន្ធធារាសាស្រ្តក្នុងមួយឆ្នាំៗអស់រាប់រយលានរៀល ដោយយកមកធ្វើមានបានផ្ទាល់។ ហើយបុគ្គល់សំខាន់មាន ៣រូប គឺ លោកប្រធានមន្ទីរហេង រត្ន័ម៉ូលីដា លោកសាគុណ បូនីវឌ្ឍន៏ អនុប្រធានមន្ទីរនិងជាក្មួយប្រធានមន្ទីរ និងលោកជួប ថាវរិទ្ធ អនុប្រធានការិយាល័យរដ្ឋបាល។ ចំពោះមន្ត្រីផ្សេងទៀតគេមិនអោយចូលជិតទេ ទោះមានតំណែងធំក្ដីដោយខ្លាចបែកចំណែកពីធំមកតូច។

ប្រភពបានបញ្ជាក់ឲ្យដឹងថា លោកជួប ថាវរិទ្ធ អនុប្រធានការិយាល័យរដ្ឋបាល មិនគោរព កោតខ្លាចមន្ត្រីចាស់ៗទេ ដោយគេខ្លាចលោក ហេង រត្ន័ម៉ូលីដា ប្រធានមន្ទីរ និងលោកអនុប្រធានមន្ទីរ សាគុណ បូនីវឌ្ឍន៏ តែប៉ុណ្ណោះ។ ចំណែកអនុប្រធានមន្ទីរ២រូប និងប្រធានការិយាល័យរដ្ឋបាល គេធីបចោល។

តាមប្រភពបានបង្ហើបថា នៅឆ្នាំ២០២១ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តក្រចេះ បានទទួលគម្រោងថែទាំប្រព័ន្ធធារាសាស្រ្ត៧កន្លែងដោយទទួលបានថវិកាចំនួន 500.723.000 រៀល (ប្រាំរយលាន ប្រាំពីររយម្ភៃបីពាន់រៀល) ដើម្បីថែទាំប្រព័ន្ធធារាសាស្រ្ត៧កន្លែងក្នុងនោះរួមមាន៖

ទី១ ប្រព័ន្ធធារាសាស្រ្តអូដារ ឃុំដារ ស្រុកចិត្របុរី

ទី២ ប្រព័ន្ធធារាសាស្រ្តស្វាយជ្រុំ ឃុំថ្មី ស្រុកចិត្របុរី

ទី៣ ប្រព័ន្ធធារាសាស្រ្តសុក្រំ ឃុំដារ ស្រុកចិត្របុរី

ទី៤ ប្រព័ន្ធធារាសាស្រ្តសេដា ឃុំបុសលាវ ស្រុកចិត្របុរី

ទី៥ ប្រព័ន្ធធារាសាស្រ្ត ១០៥ ឃុំថ្មី ស្រុកចិត្តបុរី

ទី៦ ប្រព័ន្ធធារាសាស្រ្តរំលាច សង្កាត់រការកណ្ដាល ក្រុងក្រចេះ

ទី៧ ប្រព័ន្ធធារាសាស្រ្តអូរប៉ាក់-គោកស្វាយ ឃុំសំបូរ ស្រុកសំបូរ។

តាមការអង្កេតឃើញប្រព័ន្ធធារាសាស្រ្តនិមួយៗក្នុងចំណោមទាំង៧ គឺ មិនមានធ្វើអ្វីធំដុំសមនិងការចំណាយទេ គេបានឃើញក្រុមការងារមន្ទីរបានត្រឹមយកអេស្កាទៅឈួសឆាយដី និងយកស៊ីម៉ង់ត៏ទៅចាកើលុបតិចតួចនៅកន្លែងដែលប្រហោង ឬ ប្រេះ មើលទៅចំណាយថវិកាយ៉ាងច្រើនអស់ត្រឹម៥០លានរៀលតែប៉ុណ្ណោះ។ ហើយបន្ទាប់មកស្នើរសុំដកលុយរដ្ឋមក ចាយដោយមិនមានឯកសារទិញដូរ និងចំណាយលំអិតឡើយ។
ចំណែកលុយដែលនៅសល់ពីការចំណាយ គឺនៅក្នុងដៃលោក ហេង រត្ន័ម៉ូលីដា ដែលជាប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តក្រចេះ និងក្មួយប្រុសម្នាក់ឈ្មោះ សាគុណ បូនីវឌ្ឍន៏ ដែលជាអនុប្រធានមន្ទីរក្មេងខ្ចីតែម្ដង។

សម្រាប់ឆ្នាំ២០២២នេះ លោកប្រធានមន្ទីរ ហេង រត្ន័ម៉ូលីដា ក៏ទទួលបានផល់ប្រយោជន៏ពីការជុសជុលទំនប់ទ្រនូលឆ្នាំង ឃុំថ្មគ្រែ ស្រុកចិត្របុរី និងជុសជុលទំនប់ភ្នំស្រួច ឃុំក្បាលដំរី ស្រុកសំបូរ រួមនិងជុសជុលទំនប់ស្រេថ្មី ឃុំឆ្លូង ស្រុកឆ្លូង។ ចំពោះទំនប់ទាំងបីនេះត្រូវគេដឹងថា បានចំណាយថវិកាជាតិអស់មិនតិចជាង៤៨០លានរៀលឡើយតាមរូបភាពលទ្ធកម្មរៀបចំឆ្ពិនភ្នែករបសើក្រុមលទ្ធកម្មមន្ទីរដែលមានលោកប្រធានមន្ទីរ ហេង រត្ន័ម៉ូលីដា ជាប្រធានលទ្ធកម្មផង។

ទាក់ទងព័ត៌មាននេះ គេហទំព័រផែនដីថ្មី នៅរសៀលថ្ងៃទី២៥ សីហា ឆ្នាំ២០២២ មិនអាចរកការបំភ្លឺពីលោក ហេង រត្ន័ម៉ូលីដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តក្រចេះ បានទេ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News