អាទិត្យ ២៨ សីហា ២០២២
ការិយាល័យគ្រប់គ្រង(បុគ្គលិកប្រចាំការ)
012 296 494
អង្គភាពយើងខ្ញុំមានមេធាវី០៥រូប សម្រាប់ការពារក្ដីខ្លួន បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន
ក្រចេះ៖ប្រភពព័ត៌មានពីខេត្តក្រចេះបានឲ្យដឹងថា នៅមន្ទីរធនធានទឹក និងឧតុនិយម ខេត្តក្រចេះ បាននិងបង្កើតបក្ខពួកពុករលួយដ៏ធំ កឹបកេងលុយរដ្ឋស្ថិតនៅក្នុងខ្ទង់ចំណាយរដ្ឋសម្រាប់ជុសជុលប្រព័ន្ធធារាសាស្រ្តក្នុងមួយឆ្នាំៗអស់រាប់រយលានរៀល ដោយយកមកធ្វើមានបានផ្ទាល់។ ហើយបុគ្គល់សំខាន់មាន ៣រូប គឺ លោកប្រធានមន្ទីរហេង រត្ន័ម៉ូលីដា លោកសាគុណ បូនីវឌ្ឍន៏ អនុប្រធានមន្ទីរនិងជាក្មួយប្រធានមន្ទីរ និងលោកជួប ថាវរិទ្ធ អនុប្រធានការិយាល័យរដ្ឋបាល។ ចំពោះមន្ត្រីផ្សេងទៀតគេមិនអោយចូលជិតទេ ទោះមានតំណែងធំក្ដីដោយខ្លាចបែកចំណែកពីធំមកតូច។
រឿងអំពើរពុករលួយជាប្រព័ន្ធនៅមន្ទីរធនធានទឹក និងឧតុនិយម ខេត្តក្រចេះផ្នែកធំជាង៩០% គឺបានទៅលើលោកប្រធានមន្ទីរ ហេង រត្ន័ម៉ូលីដា រហូតមកដល់ពេលនេះបានធ្វើអោយលោកប្រធានមន្ទីរ ហេង រត្ន័ម៉ូលីដា សល់ប្រាក់ដែលទទួលបានពីការកេងកឹបចំណេញពីរដ្ឋក្លាជាអ្នកមានធំនៅក្រុងក្រចេះ ដោយមានផ្ទះសំណាក់ និងដីធ្លីច្រើនកន្លែង ដូច្នេះសូមលោកទេសរដ្ឋមន្ត្រីប្រធានអង្គភាពប្រឆាំងអំពើពុករលួយជួយមើលផង។
ប្រភពបានបញ្ជាក់ឲ្យដឹងថា លោកជួប ថាវរិទ្ធ អនុប្រធានការិយាល័យរដ្ឋបាល មិនគោរព កោតខ្លាចមន្ត្រីចាស់ៗទេ ដោយគេខ្លាចលោក ហេង រត្ន័ម៉ូលីដា ប្រធានមន្ទីរ និងលោកអនុប្រធានមន្ទីរ សាគុណ បូនីវឌ្ឍន៏ តែប៉ុណ្ណោះ។ ចំណែកអនុប្រធានមន្ទីរ២រូប និងប្រធានការិយាល័យរដ្ឋបាល គេធីបចោល។
តាមប្រភពបានបង្ហើបថា នៅឆ្នាំ២០២១ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តក្រចេះ បានទទួលគម្រោងថែទាំប្រព័ន្ធធារាសាស្រ្ត៧កន្លែងដោយទទួលបានថវិកាចំនួន 500.723.000 រៀល (ប្រាំរយលាន ប្រាំពីររយម្ភៃបីពាន់រៀល) ដើម្បីថែទាំប្រព័ន្ធធារាសាស្រ្ត៧កន្លែងក្នុងនោះរួមមាន៖
ទី១ ប្រព័ន្ធធារាសាស្រ្តអូដារ ឃុំដារ ស្រុកចិត្របុរី
ទី២ ប្រព័ន្ធធារាសាស្រ្តស្វាយជ្រុំ ឃុំថ្មី ស្រុកចិត្របុរី
ទី៣ ប្រព័ន្ធធារាសាស្រ្តសុក្រំ ឃុំដារ ស្រុកចិត្របុរី
ទី៤ ប្រព័ន្ធធារាសាស្រ្តសេដា ឃុំបុសលាវ ស្រុកចិត្របុរី
ទី៥ ប្រព័ន្ធធារាសាស្រ្ត ១០៥ ឃុំថ្មី ស្រុកចិត្តបុរី
ទី៦ ប្រព័ន្ធធារាសាស្រ្តរំលាច សង្កាត់រការកណ្ដាល ក្រុងក្រចេះ
ទី៧ ប្រព័ន្ធធារាសាស្រ្តអូរប៉ាក់-គោកស្វាយ ឃុំសំបូរ ស្រុកសំបូរ។
តាមការអង្កេតឃើញប្រព័ន្ធធារាសាស្រ្តនិមួយៗក្នុងចំណោមទាំង៧ គឺ មិនមានធ្វើអ្វីធំដុំសមនិងការចំណាយទេ គេបានឃើញក្រុមការងារមន្ទីរបានត្រឹមយកអេស្កាទៅឈួសឆាយដី និងយកស៊ីម៉ង់ត៏ទៅចាកើលុបតិចតួចនៅកន្លែងដែលប្រហោង ឬ ប្រេះ មើលទៅចំណាយថវិកាយ៉ាងច្រើនអស់ត្រឹម៥០លានរៀលតែប៉ុណ្ណោះ។ ហើយបន្ទាប់មកស្នើរសុំដកលុយរដ្ឋមក ចាយដោយមិនមានឯកសារទិញដូរ និងចំណាយលំអិតឡើយ។
ចំណែកលុយដែលនៅសល់ពីការចំណាយ គឺនៅក្នុងដៃលោក ហេង រត្ន័ម៉ូលីដា ដែលជាប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តក្រចេះ និងក្មួយប្រុសម្នាក់ឈ្មោះ សាគុណ បូនីវឌ្ឍន៏ ដែលជាអនុប្រធានមន្ទីរក្មេងខ្ចីតែម្ដង។
សម្រាប់ឆ្នាំ២០២២នេះ លោកប្រធានមន្ទីរ ហេង រត្ន័ម៉ូលីដា ក៏ទទួលបានផល់ប្រយោជន៏ពីការជុសជុលទំនប់ទ្រនូលឆ្នាំង ឃុំថ្មគ្រែ ស្រុកចិត្របុរី និងជុសជុលទំនប់ភ្នំស្រួច ឃុំក្បាលដំរី ស្រុកសំបូរ រួមនិងជុសជុលទំនប់ស្រេថ្មី ឃុំឆ្លូង ស្រុកឆ្លូង។ ចំពោះទំនប់ទាំងបីនេះត្រូវគេដឹងថា បានចំណាយថវិកាជាតិអស់មិនតិចជាង៤៨០លានរៀលឡើយតាមរូបភាពលទ្ធកម្មរៀបចំឆ្ពិនភ្នែករបសើក្រុមលទ្ធកម្មមន្ទីរដែលមានលោកប្រធានមន្ទីរ ហេង រត្ន័ម៉ូលីដា ជាប្រធានលទ្ធកម្មផង។
ទាក់ទងព័ត៌មាននេះ គេហទំព័រផែនដីថ្មី នៅរសៀលថ្ងៃទី២៥ សីហា ឆ្នាំ២០២២ មិនអាចរកការបំភ្លឺពីលោក ហេង រត្ន័ម៉ូលីដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តក្រចេះ បានទេ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល៕