លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចុះពិនិត្យការប្រឡងបាក់ឌុបនៅខេត្តកំពត

📍ការិយាល័យគ្រប់គ្រងគេហទំព័រ ផែនដីថ្មី (បុគ្គលិកប្រចាំការ) ☎️012 296 494 អង្គភាពយើងខ្ញុំមានមេធាវី០៥រូប សម្រាប់ការពារក្ដីខ្លួន បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន


កំពត៖ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង រួមដំណើរដោយអភិបាលខេត្តកំពត លោកម៉ៅ ធនិន នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញពិនិត្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងបើកវិញ្ញាសានៅវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង។

ការចាប់ផ្តើមប្រឡងបានដំណើរការយ៉ាងល្អ ពោលគឺបេក្ខជន ដែលមានវត្តមានបានអនុវត្តត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំ។

លោក តាក់ ហាប់ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត កំពតបានប្រាប់ឱ្យដឹងថា ឆ្នាំនេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងខេត្តកំពតមាន១០មណ្ឌល គឺ ផ្នែកវិទ្យាសាស្ត្រ​៣មណ្ឌល និងវិទ្យាសាស្ត្រសង្គមចំនួន៧មណ្ឌល ស្មើនឹង២១៥បន្ទប់ មាន បេក្ខជនប្រឡងជាង៥.០០០នាក់។ មុន​ និងក្នុងពេលប្រឡង មានការចូលរួមរៀបចំដោយយកចិត្តទុកដាក់ពីគណៈកម្មការជាច្រើន ដូចជា គណៈកម្មការមេប្រយោគទូទាំងប្រទេស គណៈកម្មការ អប្បមាទ ក៏ដូចជាគណៈកម្មការអនុរក្ស ប្រធាន អនុប្រធានមណ្ឌល រហូតដល់អនុរក្ស។ ក្នុងនោះអ្នកដែលចូលរួមសហការមាន អង្គភាព ប្រឆាំងអំពើពុករលួយផងដែរ។

លោកប្រធានមន្ទីរបានបញ្ជាក់ថាដំណើរការប្រឡងនាព្រឹកនេះបានប្រព្រឹត្តទៅយ៉ាងល្អដោយមានការយកចិត្តទុកដាក់បង្ហាត់បង្ហាញនូវគន្លឹះពីថ្នាក់ដឹកនាំបន្ថែម។ លោកសង្ឃឹមថាឆ្នាំនេះបេក្ខជន ទូទាំងខេត្ត នឹងទទួលបានលទ្ធផលល្អជាងឆ្នាំមុន ពិសេសចំណាត់ថ្នាក់ និទ្ទេសA។

ក្រោយពិនិត្យ និងបើកវិញ្ញាសារួច លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង និង លោកម៉ៅ ធនិនបានវាយតម្លៃថាកិច្ចរៀបចំការប្រឡង សញ្ញាបត្រទុតិយភូមិក្នុងខេត្តកំពតឆ្នាំនេះមានលក្ខណៈល្អប្រសើរ ត្រឹមត្រូវ សុក្រឹត យុត្តិធម៌ និងបានលើកទឹកចិត្តដល់បេក្ខជនឱ្យ ប្រមូល អារម្មណ៍ ហើយខិតខំបញ្ចេញសមត្ថភាពដើម្បីយក និទ្ទេសល្អ បានកាន់តែច្រើន។

ចំណែកបេក្ខជនប្រឡងបានបង្ហាញពីចំណាប់អារម្មណ៍ និងយល់ ឃើញថាការរៀបចំការប្រឡងមានភាពល្អប្រសើរ សុក្រឹត យុត្តិធម៌ ដោយអនុលោមតាមគោលការណ៍ក្រសួង“អ្នកចេះគឺជាប់”។ បេក្ខជនម្នាក់ៗសុទ្ធតែបានប្តេជ្ញាប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការប្រឡងនេះ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News