ការជុសជុលមន្ទីរការិយាល័យ និងលុយចំណាយផ្សេងរបស់មន្ទីរកសិកម្មខេត្តព្រៃវែង ក្លាយជាចំណីផ្អែមឆ្ងាញ់ពិសារ លោកប្រធានមន្ទីរ អ៊ុក សំណាង

📍ការិយាល័យគ្រប់គ្រងគេហទំព័រ ផែនដីថ្មី (បុគ្គលិកប្រចាំការ) ☎️012 296 494 អង្គភាពយើងខ្ញុំមានមេធាវី០៥រូប សម្រាប់ការពារក្ដីខ្លួន បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន

ព្រៃវែង៖អស់រយពេលច្រើនឆ្នាំតាំងពីសម័យអភិបាលខេត្តព្រៃវែងចាស រហូតដល់អភិបាលខេត្តសព្វថ្ងៃនេះ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង រត់ការផ្ទេការងារពីអនុប្រធានការិយាល័យនៅមន្ទីរកសិកម្មខេត្តស្វាយរឿង មកធ្វើអនុប្រធានមន្ទីរក្ដាបរួម និងឡើងជាប្រធានមន្ទីរពេញសិទ្ធិមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង រំលងក្បាលអនុប្រធានមន្ទីរចាសច្រើននាក់។

ក្រោយពីឡើងកាន់កាប់មន្ទីរនោះរួចមក ប្រធានមន្ទីររូបនេះឆ្លាតវ៉ៃណាស់ គឺ ក្នុងមួយឆ្នាំៗលើកគម្រោងជុសជុលនេះរបស់មន្ទីររហូតមិនចេះអសហើយ ការជុសជុលតិចតួចសោះមើលទៅចំណាយយ៉ាងច្រើន៣០លានទៅ៤០លានរៀល ប៉ុន្តែតម្លៃគម្រោងសុទ្ធតែខ្ទងជិត៨០០លានរៀល។ ហើយបន្ទាប់លោកប្រធានមន្ទីរបានសហការជាមួយក្រុមហ៊ុនដៃគូរខ្លួនអោយទទួលអនុវត្តន៏ការងារជុសជុល តាមរយះលទ្ធកម្មចង់ម៉ុង ពេលដេញថ្លៃ គឺធ្វើចុះថ្លៃតិចជិតកន្លះភាគរយយកចំណេញចែកគ្នាមើលទៅធ្វើជាប់រហូត ប៉ុន្តែសមិទ្ធិផលដែលចំណាយលុយរដ្ឋច្រើននេះខ្ទង់៤០០០លានរៀល ដូចគ្មាន់អ្វីធំដុំទេ អគារដដែលៗធ្វើថែមតិចតួចច្រើនតែកោសនិងលាប់ថ្មាំថ្មី។

ជាក់ស្ដែងនៅឆ្នាំ២០២២នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងដេលមានលោក អ៊ុក សំណាង ប្រធានមន្ទីរ បានចំណាយលុយរដ្ឋចំនួន795 900 000រៀលអោយទៅក្រុមហ៊ុន VSNK Construction ដែលជាដៃគូរសហការលោកប្រធានមន្ទីរទទួលជុសជុលទីធ្លាខាងមុខអគារដោយចាក់បេតុង សសៃដែកទំហទំ១១០០ម៉ែត្រការ៉េ រោងដាក់ឡានទំហំ៦គុណ១២ របងប្រវែង៤២ម៉ែត្រ និងបន្តិចបន្តួចទៀត មើលទៅបើចំណាយពិតយ៉ាងច្រើនត្រឹម១០០លានរៀល។ ក្រៅពីនោះការចំណាយប្រាក់លើគ្រាប់ពូជ ថ្នាំកសិកម្ម និងប្រេង ក៏លោកប្រធានមន្ទីរយកចំណេញបានពីការចំណាយបានយ៉ាងច្រើន។

ករណីនេះ សូមសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តមទេសរដ្ឋមន្ត្រី ឳម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឯកឧត្តមឌិត ទីណា រដ្ឋមន្រ្តីថ្មីក្រសួងកសិកម្ម រួមនិងលោកជំទាវសោម គឹមសួរ៍ អគ្គសវនក នៃអាជ្ញាធជាតិសវនកម្ម មេត្តាពិនិត្យស្រាវជ្រាវ និងមានវិធានកាផង។ ព្រោះប្រធានមន្ទីររូបនេះ ក្រៅពីពុករលួយក៏បានកំចំចាត់ កំចាយមន្ត្រីចាសចេញពីមន្ទីរថែមទៀត។

ទាក់ទងព័ត៌មាននេះ ផែនដីថ្មី មិនអាចរកការបំភ្លឺលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានទេ ដោយទូរស័ព្ទចូលហើយដឹងថា អ្នកកាសែត ក៏បិទទូរស័ព្ទតែម្ដង៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News