ប្រធានអង្គភាពលទ្ធកម្មរដ្ឋបាលខេត្តក្រចេះ ឈ្មោះ មាស គុមន្មី ប្រើល្បិចរៀបឯកសារលទ្ធកម្មក្លែងក្លាយ លួចលុយរដ្ឋរាបលានដុល្លា

 

📍ការិយាល័យគ្រប់គ្រង(បុគ្គលិកប្រចាំការ) ☎️012 296 494
អង្គភាពយើងខ្ញុំមានមេធាវី០៥រូប សម្រាប់ការពារក្ដីខ្លួន បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន

ក្រចេះ៖លោកមាស គុមន្មី ប្រធានអង្គភាពលទ្ធកម្ម នៃ រដ្ឋបាលខេត្តក្រចេះ នៅឆ្នាំ២០២២នេះត្រូវប៉ាន់ធំដោយប្រើល្បិចរៀបលទ្ធកម្មក្លែងក្លាយស៊ីលុយរដ្ឋរាប់សិប ប៊ីលានរៀល (រាប់សិបពាន់លានរៀល) ដោតាមរយះទម្លាក់ការងារតិចតួចទៅមន្ទីរជំនាញខ្លះនៅក្នុងខេត្ត
និងក្រុមហ៊ុនមួយចំនួន ក្នុងតម្លៃកប់មេឃ។ ហើយនៅពេលមន្ទីរនៅក្នុងខេត្ក្ត និងក្រុមហ៊ុនដែលទទួលការងារនោះដែលទទួល
បានការទូទាត់ពីរដ្ឋ គឺអ្នកទទួលការងារពីគម្រោងរដ្ឋបាលខេត្ត ត្រូវយកប្រាក់មួយផ្នែកធំនៃផលចំណេញមកជូនគាត់។ ព្រោះអ្វីៗ លោកមាស គុមន្មី ជាអ្នករៀបចំឡើងទាំងអស់។

ការងារលទ្ធកម្មគម្រោងរបស់រដ្ឋបាលខេត្តក្រចេះ អភិបាលខេត្ត លោក វ៉ា ថន ជាប្រធាន និងមានអភិបាលរងខេត្តខ្លះជាអនុប្រធាន ប៉ុន្តែអ្វីៗ លោកមាស គុមន្មី ប្រធានអង្គភាពលទ្ធកម្ម នៃ រដ្ឋបាលខេត្តក្រចេះ ជាអ្នករៀបចំទាំងអស់ អស់អភិបាលខេត្តចាំតែស៊ីញ៉េតាម។

ជាកស្ដែងនៅឆ្នាំ២០២២ ក្រុមហ៊ុនHeng Samaki Construction បានទទួលការងារពីរដ្ឋបាលខេត្តក្រចេះ គម្រោងជុសជុលអាគារសាលាខេត្ត( ផអ៣) បឹងកាឡូ និងរបង នៅសង្កាត់ និងក្រុងក្រចេះ ក្នុងតម្លៃកិច្ចសន្យា 898 893 000រៀលស្មើជាង២២មុឺនដុល្លា តែធាតុពិតមន្ទីរមួយក៏ទទួលបានការងារ បឹងកាឡូ និងការងារសំណង់ក្នុងតម្លៃមហាសាលពីសាលាខេត្តក្នុងឆ្នាំ២០២២នេះដែរ។

គម្រោងអនុវត្តន៏ការងារដូចជាច្រើនរបស់រដ្ឋបាលខេត្តក្រចេះ រួមមាន៖ ការសាងសង ឬ ជុសជុលសំណង់អាគារ ផ្លូវថ្នល់ រួមនិងទិញទំនិញផ្សេងៗសុទ្ធថ្លៃៗកប់មេឃ លទ្ធកម្មដេញថ្លៃមិនប្រក្រតី ដើម្បីទទួលចំណេញចែកញគ្នាទាំងមន្ទីររដ្ឋ និងក្រុមហ៊ុន អ្នកមានអំណាចខ្លាំងធ្វើរឿងនេះ គឺ លោកមាស គុមន្មី ប្រធានអង្គភាពលទ្ធកម្ម នៃ រដ្ឋបាលខេត្តក្រចេះ។

ទាក់ទអព័ត៌មាននេះ ផែនដីថ្មី នៅរសៀលថ្ងៃទី១១ ធ្នូ ឆ្នាំ២០២២នេះ បានទូរស័ព្ទសួរលោកមាស គុមន្មី ប្រធានអង្គភាពលទ្ធកម្ម នៃ រដ្ឋបាលខេត្តក្រចេះ នៅពេលលោកលើកទូស័ព្ទដឹងថា អ្នកកាសែត លោកអះអាងថា ជាប់រវៀល និងបិទទូរស័ព្ទ។

ករណីនេះ សូមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តមទេសរដ្ឋមន្ត្រី ឳម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងលោកជំទាវ អគ្គសវនក នៃអាជ្ញាធជាតិសវនកម្ម មេត្តាពិនិត្យស្រាវជ្រាវ និងចាត់ការផង។ ព្រោះថា អំពើពុករលួយដែលផ្ដើមចេញពីលោកមាស គុមន្មី ប្រធានអង្គភាពលទ្ធកម្ម នៃ រដ្ឋបាលខេត្តក្រចេះ និងថ្នាក់ដឹកនាំខេត្តក្រចេះ ពិតជាបំផ្លាញ់ថវិកាជាតិច្រើនណាស់៕អត្ថបទបឋម

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News