កូនខ្លាត្រីមួយក្បាល៖ត្រូវពលរដ្ឋនៅខេត្តតាកែវ ស្ម័គ្រចិត្តប្រគល់ជូនក្រុមអ្នកអភិរក្សសត្វព្រៃ!

 

📍ការិយាល័យគ្រប់គ្រងគេហទំព័រ ផែនដីថ្មី (បុគ្គលិកប្រចាំការ) ☎️012 296 494 អង្គភាពយើងខ្ញុំមានមេធាវី០៥រូប សម្រាប់ការពារក្ដីខ្លួន បើលោកអ្នកជួបរឿងអយុត្តិធម៏យើង
ខ្ញុំជួយណែនាំជូន


តាកែវ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់បែបនេះ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ កូនខ្លាត្រីមួយក្បាលដែលពលរដ្ឋនៅខេត្តតាកែវ ស្ម័គ្រចិត្តប្រគល់ជូនក្រុមអ្នកអភិរក្សសត្វព្រៃ នៃមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នេះ។

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បន្តថា, ខ្លាត្រី (ឈ្មោះអង់គ្លេស៖ Fishing Cat ឈ្មោះវិទ្យាសាស្រ្ត៖ Prionailurus viverrinus) ត្រូវបានចាត់បញ្ចូលជាក្រុមសត្វ «ងាយរងគ្រោះ» នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ ចំនួនសត្វខ្លាត្រីនេះកំពុងថយចុះយ៉ាងឆាប់រហ័ស និងខិតទៅជិតការផុតពូជនៅតំបន់ជាច្រើននៃអាស៊ីអាគ្នេយ៍។

លោករដ្ឋលេខាធិការ បានលើកឡើងថា ក្នុងនាមក្រសួងបរិស្ថាន ខ្ញុំសូមថ្លែងអំណរគុណ
ដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រគល់កូនខ្លាត្រីនេះឱ្យក្រុមអ្នកអភុរក្សដើម្បីបន្តថែរក្សា
អភិរក្សឱ្យបានល្អ។ បងប្អូនប្រជាពលរដ្ឋភាគច្រើនបានយល់ដឹងពី សារៈប្រយោជន៍នៃសត្វព្រៃ ជីវៈចម្រុះ និងបានកំពុងចូលរួមយ៉ាង សកម្មជាមួយរាជរដ្ឋាភិបាលក្នុងការការពារអភិរក្សសត្វព្រៃ តាមរយៈការធ្វើសេចក្តីរាយការណ៍ពេលឃើញសត្វព្រៃ និងការលក់ដូរសាច់សត្វព្រៃខុសច្បាប់។ នេះគឺជាមោទកភាពរបស់រដ្ឋាភិបាលនិងអង្គការដៃគូដែលធ្វើការងារអភិរក្សដែលបានខិតខំអប់រំផ្សព្វផ្សាយពីផលប៉ះពាល់នៃការបាត់បង់សត្វព្រៃ និងសារៈ សំខាន់នៃវត្តមានសត្វព្រៃក្នុងប្រព័ន្ធអេកូឡូស៊ី។ ជាពិសេសតានរយៈយុទ្ធនាការអន្ទាក់
ដ៏មានប្រជាប្រិយភាពផ្តួចផ្តើមនិងដឹកនាំធ្វើដោយក្រសួងបរិស្ថាន សហការជាមួយអង្គការដៃគូដែលធ្វើការងារអភិរក្សបានធ្វើឱ្យប្រជាពលរដ្ឋមានការយល់ដឹងនិងចូលរួមកាន់តែខ្លាំង។ នេះជាការបោះជំហានទៅមុខដ៏វិជ្ជមានសម្រាប់ការអភិរក្ស។

លោករដ្ឋលេខាធិការ បានបន្តថា, ខ្លាត្រី (ខ្លាត្រី​មានសម្បុរប្រផេះ រោមទន់មានស្នាមអុចៗ ជើងខ្លី ត្រចៀកខ្លី មានស្នាមអុចតូចៗនៅលើស្លឹកត្រចៀក។ ក្បាលរាងវែងស្តួច កន្ទុយខ្លីជាងក្បាល-ដងខ្លួនរោមទន់មានស្នាមអុចៗ រាងឆ្នូតខ្លីនៅលើខ្នង។ កន្ទុយមានសម្បុរប្រផេះមានអុចខ្មៅៗនៅផ្នែកគល់ និងមានបង្កង់ខ្មៅនៅផ្នែកចុង។ ថ្ពាល និងក្តោងច្រមុះមានព័ណ៌ប្រផេះ មានឆ្នូតពីរចាប់ពីភ្នែកមកក្រោមត្រចៀក។ ខ្លាត្រីជាសត្វចូលចិត្តរស់នៅតាមព្រៃគម្ពោត និងព្រៃល្បោះក្បែរមានទឹក ដែលជាកន្លែងដែលវាអាចចាប់ត្រី ក្តាម បក្សី គ្រុំ និងសត្វដទៃទៀតបានធ្វើជាអារហារ។ ខ្លាត្រីអាចបង្កើតកូនបានពី២-៣ក្បាល បន្ទាប់ពីពពោះរយៈពេល ៩០-៩៥ថ្ងៃ ហើយវាអាចបន្តពូជបាននៅអាយុ៨ខែកន្លះ។ សត្វប្រភេទនេះមានរបាយនៅតំបន់ភូមិភាគឦសាន ភាគខាងជើង និងនិរតីនៃប្រទេសកម្ពុជា។ កន្លងមក ខ្លាត្រី​ត្រូវបានបញ្ជាក់វត្តមាននៅតំបន់រ៉ាមសារស្ទឹងសែន បឹងទន្លេសាប និងដែនជម្រកសត្វព្រៃពាមក្រសោប៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News