បែកធ្លាយរឿងពុករលួយស្នងការរងខេត្តតាកែវ ទទួលផែនចរាចរណ៍ អនុវត្តច្បាប់ចរាចរណ៍មិនប្រក្រតី ដើម្បីលុយ ?

📍ការិយាល័យគ្រប់គ្រង គេហទំព័រ ផែនដីថ្មី (បុគ្គលិកប្រចាំការ) ☎️012 296 494 អង្គភាពយើងខ្ញុំមានមេធាវី០៥រូប សម្រាប់ការពារក្ដីខ្លួន បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន

តាកែវ ៖ ឈានដល់ការ បែកធ្លាយ ញាត្តិមន្ត្រីនគរបាលចរាចរណ៍ខេត្តតាកែវ ទម្លាយរឿងពុករលួយជាច្រើនរបស់លោកលោកឧត្តមសេនីយ៍ ត្រី ឆាយ សាវុធ ស្នងការងខេត្តតាកែវ ទទួលផែន សណ្តាប់ធ្នាប់ និងចរាចរណ៍ ដែលសរសេរជាអក្សរដៃ និងផ្តិតមេដៃផងដែរ។

សូមបញ្ជាក់ថា,ករណីនេះត្រូវបានគេបង្ហោះចូលតាមប្រព័ន្ធ Telegram ដោយលើកឡើងថា, មានខ្លឹមសារថា ៖ ជំរាបសួរបង សូមបងជួយផ្សាយ អោយថ្នាក់លេីបានដឹងផង យេីងខ្ញុំជាមន្ត្រីនគរបាលចរាចរណ៍ប្រចាំការផ្លូវជាតិលេខ២ ក្នុងភូមិសាស្រ្តខេត្តតាកែវ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ឆាយ សាវុធ ស្នងការងទទួលផែន សណ្តាប់ធ្នាប់និងចរាចរណ៍ខេត្តតាកែវ លោកស្នងការងម្នាក់នេះបាន បញ្ជាកម្លាំងក្នុងខេត្តទាំងអស់ អោយចុះគោលដៅ ក្នុងមួយថ្ងៃ២៤ម៉ោង ត្រូវបង់អោយលោកស្នងការរង ៦៥០.០០០ (ហុកសិបប្រាំមុឺន) ជាកំណត់ បេីមិនបានគ្រប់ អោយជំពាក់សិន ហេីយថ្ងៃក្រោយ រកសងបន្ត ពួកខ្ញុំជាមន្ត្រីអនុវត្តច្បាប់ពិបាកណាស់ បេីសិនជាឡានល្មេីសខុសម្តងៗគេសុំពិន័យ តែបេីពិន័យតាមគោលការច្បាប់ គឺ មិនមានលុយបង់អោយលោកស្នងការងឆាយ សាវុធ ទេ ចឹងមានតែខំសុំអ្នកល្មេីសសម្រួលវិញ។

បញ្ហាប្រឈមប្រឈបជួបរាលថ្ងៃ ជួនកាលមានឡានល្មេីសអត់ប័ណ្ណបេីកបរ អត់ស្លាកលេខ ឡានបែនធំៗ ល្មេីសត្រូវពិន័យ១២០ ០០០០៛ ឡានក្បាល២ ឡានក្បាល៣ ២៤០ ០០០០៛ តែមិនដែលបានពិន័យទេ ព្រោះលោកស្នងការង កាងអោយឈ្មួញ ឡានដាកផ្លាក លេីកញ្ចក់មុខ មាន ផ្លាក ដូច ច្រេីនរាប់មិនអស់គេបង់អោយជារៀងរាល់ខែ ពួកខ្ញុំរាល់ថ្ងៃប្រឈមណាស់យកលុយគេឆៅៗ មិនចេញបណ្ណពិន័យអោយគេ បេីយេីងចេញបណ្ណ័អត់លុយ បង់អោយលោក ស្នងការង ហេីយលោកស្នងការង ឆាយ សាវុធ គាត់មិនប្រមូលលុយខ្លួនឯងទេ គឺគាត់បញ្ជាអោយ នាយរងការិយាល័យចរាចរណ៍ម្នាក់ ដែលជាប្រធានគោលដៅផ្លូវជាតិលេខ៣ ក្រុមទី១ គឺ លោកវរៈសេនីយ៍ទោ ម៉ៅ សុខុន ដេីរប្រមូលលុយ តាមគោលដៅ ក្នុងខេត្តតាកែវ ក្រុមគោលដៅចរាចរណ៍មានចំនួន ១១ក្រុម ផ្លូវជាតិលេខ៣ មាន២ក្រុម ស្តុបអង្គតាសោម២ក្រុម ស្រុកបាទី ២ក្រុម ផ្លូវជាតិលេខ២ មាន២ក្រុម ស្រុកគិរីវង់ មាន២ក្រុម ផ្លូវជាតិលេខ៤១ មានតែ១ក្រុមទេ ក្នុង១ក្រុម បង់លុយអោយ លោកស្នងការង៦៥០០០០(ហុកសិបប្រាំមុឺនរៀល បញ្ជាក់ ក្រុមទាំង១១គោលដៅនេះ គឺស្ថិតក្នុងការគ្រប់គ្រង របស់លោកស្នងការង ឆាយ សាវុធ ទាំងអស់។ ហេីយបេីផ្លូវណាមាន២ក្រុម គឺ ឡេីងចុះ ១ក្រុមមួយថ្ងៃម្នាក់ ខ្ញុំជាមន្ត្រីចរាចរណ៍ផ្លូវជាតិលេខ២ទាំង អស់សូមស្នេីរដល់លោកស្នងការខេត្តតាកែវ និងឯកឧត្តមអគ្គស្នងការ នេត សាវឿន និងសម្តេចក្រឡាហោម ស ខេង មេត្តាជួយពួកខ្ញុំជាមន្ត្រីតូចតាចផងសូមអរគុណ។

លោកស្នងការរង ឆាយ សាវុធ គាត់ មិនសូវចេះធ្វេីការងារជំនាញទេ ព្រោះប្រវត្តិគាត់ចូលនគរបាលដំបូងនៅក្រសួង មួយរយៈ បានតួនាទី នាយរងផ្នែក គាត់បានប្រកបរបរ លក់គ្រឿងឡាននៅផ្សាអង្គតាសោម។ ហេីយគាត់បានមកកាន់តំណែងជាអធិការក្រុងដូនកែវ មួយរយៈក្រោយមក គាត់ឡើងជាស្នងការរងចរាចរណ៍តាំងពីអតីតលោកស្នងការ សុខ សំណាង រួចហេីយគាត់មានបញ្ហាជាមួយស្នងការ សុខ សំណាង ហេីយស្នងការ សុខ សំណាង ក៏ដកបញ្ឈរជេីងជិត២ឆ្នាំ។ ហេីយពេលអំឡុង ស្នងការ សុខ សំណាង ត្រូវបានថ្នាក់ដឹកនាំក្រសួងតែងតាំង ជាអគ្គនាយករងនៅក្រសួងមហាផ្ទៃ លោកស្នងការថ្មី គឺលោកស្នងការ ឈាង ផាន់ណារ៉ា បច្ចុប្បន្ន លោក ឆាយ សាវុធ ជាស្នងការរង ចរាចរណ៍ខេត្តតាកែវ មានឥទិ្ធពលណាស់ ចង់ដោះដូរអ្នកណា ក៍បានដែរ សូម្បីនាយការិយាល័យចរាចរណ៍ លោក សៅ ចន្ទសំណាង ក៏បានរបូតចេញដោយសារ

លោក ឆាយ សាវុធ បញ្ជាអោយកូនចៅចំណុះការិយាល័យជិត៨០នាក់ផ្តិតមេដៃ ដេីម្បីធ្វេីសំណេីរទៅស្នងការថ្មី សុំដោះដូរ។ លោក ឆាយ សាវុធ សព្វថ្ងៃបានបញ្ជាមនុស្ស៣នាក់។ ទី១ លោក ជា ហាក់ មនុស្សទី១ ទី២ លោក ពេជ្រ នន មនុស្សទី២ ទី៣ លោក រ៉ា សុវណ្ណារាជ មនុស្សទី៣ ហេីយអ្នកតាក់តែងខ្លឹមសារ លោក ឃុន សម្បត្តិ ជំនួយការបស់ លោកឆាយ សាវុធ ផ្ទាល់រាល់ថ្ងៃស្នងការរងខេត្តតាកែវ ជាង៣០នាក់ នាយរងការិយាល័យចរាចរណ៍ជាង២០នាក់ បេីប្រៀប និងខេត្តផ្សេង លេីសគេ ជាង៧០ភាគរយ បេីមន្រីណាចង់បាន មេគោលដៅតាមផ្លូវសំខាន់ ត្រូវសូកលុយអោយលោក ឆាយ សាវុធ ចាប់ ពី៣០០០ដុល្លារ ដល់៧០០០ ដុល្លារតាមកន្លែងណាខ្លាញ់ ឬ មានឆ្អឹងជាប់សាច់ តែរាល់ថ្ងៃគ្មានអ្នកណាហ៊ានជាមួយ លោកស្នងការរងមានឥទិពលម្នាក់នេះទេ។ មន្រ្តីជិត៣០០០នាក់ក្នុងខេត្តតាកែវ បេីការងារចរាចរណ៍វិញ លោកស្នងការង ឆាយ សាវុធ ម្នាក់នេះ កាងបទល្មេីសអោយឈ្មួញ បង់ខែ ទោះបី ឡានដឹក សំពីងសំពោងបែបណា ក៍ដោយ ក៍ គ្មានសមត្ថកិច្ចតាមគោលដៅហ៊ានឃាត់ពិន័យដែរ។ បេីគោលដៅណាហ៊ានឃាត់ត្រូវតែជាប់ វិន័យ០០៦ លោកបញ្ជាមកការិយាល័យបុគ្គលិក ដេីម្បីអនុវត្តវិន័យអញ្ចឹងហេីយមន្ត្រីចរាចរណ៍ជិត៨០នាក់ គ្មានហ៊ានកំរេីកទេ។ ព្រោះខ្លាចរបូតកន្លែងខ្លួនរកលុយ ដោយមន្ត្រីខ្លះ យកប្រាក់ខែ លក់អោយធនាគារ អេសុីលីដា បាន២០.០០០ .០០០រៀល ម្ភៃលានរៀល សុខចិត្តបង់ការប្រាក់អោយធនាគាររៀងរាល់ខែ។ ព្រោះប្រាក់ខែបានសូកលោក ឆាយ សាវុធ អស់ ហេីយចឹងធ្វេីមិចត្រូវស្រង់ដេីម អោយបានវិញ ។ទោះបីប្រេីរូបភាពណា ក៍ ដោយអោយតែបានលុយបង់អោយលោកស្នងការរង ឆាយ សាវុធ

សូមរំលឹកថា លោកស្នងការរងម្នាក់នេះបានរត់ការពន្យារអាយុឆ្នាំ ១៩៨៣ ដេីម្បីបានក្រេបជញ្ជក់យកលុយបានច្រេីនអាយុពិតរបស់លោកស្នងការរងម្នាក់នេះឆ្នាំ១៩៧០ អាយុ៥៣ឆ្នាំហេីយ។ បេីចង់ដឹងច្បាស់អាចសួរការិយាល័យបុគ្គលិក និងនាយកដ្ឋានបុគ្គលិកបាន ក៍មេីលកាតដែលហៅថា អត្តសញ្ញាណបណ្ណនគរបាលជាតិ ដឹងហេីយ។ ឥឡូវ ឆ្នាំ២០២៣ លោកស្នងការរង បានបញ្ចូលកូនប្រុសម្នាក់ ចូលក្របខ័ណ្ឌនគរបាលជាតិម្នាក់ ដេីម្បីដេីរប្រមូលលុយ តាមបណ្តាអធិការដ្ឋាន និងតាមគោលដៅចរាចរណ៍ សូម្បីតែរថយន្តគ្រោះថ្នាក់ចរាចរណ៍ ដែលមានទំនិញផ្ទុកលេីរថយន្ត ពេលម្ចាស់រថយន្ត សុំសាងអីវ៉ាន់ដាក់ឡានផ្សេង ក៍លោក ឆាយ សាវុធ ជំរិតទាលុយពីម្ចាស់រថយន្តយ៉ាងតិច១គ្រឿងពី៧០០ទៅ១០០០ដុល្លា។

សព្វថ្ងៃលោកស្នងការរងម្នាក់នេះ កំពុងធ្វេីព្យុះភ្លៀងក្នុងខេត្តតាកែវខ្លាំងណាស់ ធ្វេីអោយប្រជាពលរដ្ឋចោទប្រកាន់មន្ត្រីតាមគោលដៅ តាមអធិការដ្ឋាន គាបសង្កត់ពួកគាត់ខ្លាំងណាស់ ផ្ទុយពីថ្នាក់ដឹកនាំខិតខំធ្វេីល្អ បំរេីពលរដ្ឋដោយស្មោះត្រង់ ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង លោកខិតខំបំរេីពលរដ្ឋ គ្មានគិតពីពេលវេលា សម្រាក សូមថ្នាក់ដឹកនាំទាំងពីរជួយមេីល លោកស្នងការរងនៅតាកែវ ផង។
ពាក់ពន្ធ័និងព័ត៌មានខាងលើនេះ គេហទំព័រ ផែនដីថ្មី មិនអាចទំនាក់ទំនងទៅលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលតាកែវ ខណៈទូរស័ព្ទមិនអាចទំនាក់ទំនងបាន ។ ចំណែកលោកឧត្តមសេនីយ៍ត្រី ឆាយ សាវុធ ស្នងការរងទទួលផែនសណ្តាប់ធ្នាប់និងចរាចរណ៍ខេត្តតាកែវ ក៏មិនអាចទាក់ទងបានដែរ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News