📍ការិយាល័យគ្រប់គ្រង គេហទំព័រ ផែនដីថ្មី (បុគ្គលិកប្រចាំការ) ☎️012 296 494 អង្គភាពយើងខ្ញុំមានមេធាវី០៥រូប សម្រាប់ការពារក្ដីខ្លួន បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន
ប៉ៃលិន៖ប្រភពព័ត៌មានពីខេត្តប៉ៃលិនបានទម្លាយឲ្យដឹងថា លោក ហ៊ត ឬទ្ធី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន នៅឆ្នាំ២០២២ និងឆ្នាំ ២០២៣នេះ ត្រូវប៉ាន់ខ្លាំងដោយទទួលផលចំណេញប្រាក់ច្រើនចំនួនរយលានរៀលពីគម្រោងស្ថាប់នា ថែទាំ និងជួសជុលផ្លូវគម្រោងរបស់រដ្ឋបាលខេត្តប៉ៃលិន និងគម្រោងរបស់ក្រសួងអភិវឌ្ឍជនបទជាច្រើនគម្រោង។ ព្រោះថា គម្រោងនិមួយៗដែលគណកម្មាធិការលទ្ធកម្ម នៃ រដ្ឋបាលខេត្តប៉ៃលិន និងក្រសួង បានប្រគល់កិច្ចសន្យាឲ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ទទួលអនុវត្តន៏តាមការចចារថ្លៃ គឺ មានតម្លៃខ្ពស់លើសទីផ្សារជាច្រើន អញ្ចឹងប្រធានមន្ទីរដែលទទួលអនុវត្តន៏ គម្រោងទទួលផលចំណេញប្រាក់ច្រើន ប៉ុន្តែអ្វីដែលហួសចិត្ត គឺលោកប្រធានមន្ទីរចង់មានចង់បានតែម្នាក់ឯង ប្រាក់ចំណេញច្រើនម៉ែន ចែកមន្ត្រីជំនិតតិចតួច ឯមន្ត្រីមិនជំនិត គឺអត់មិនថា តំណែងធំ ឬ តូចនោះទេ។
តាមប្រភពបានបង្ហើបថា ជាក់ស្ដែងនៅឆ្នាំ២០២២ ការថែទាំខួបផ្លូវចំនួន២ខ្សែដោយក្រាលល្បាយថ្មភ្មំប្រវែង៩០០០ម៉ែត្រ ទទឹង០៥ម៉ែត្រ កម្រាសុ០,២ម និងសង់លូចំនួន០៣កន្លែងនៅក្នុងខេត្តប៉ៃលិន គម្រោងក្រសួងបានប្រគល់មកមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ទទួលអនុវត្តន៏ការងារតាមរយះការចចារថ្លៃ តម្លៃ៨៨១ ៩០០ ០០០ (ប្រាំបីរយ ប៉ែតសិបមួយលាន កៅសិបមុឺនរៀល ដើម្បីអនុវត្តន៏ការងារដូចខាងក្រោម៖
ទី១ ថែទាំផ្លូវបំបែក ផ្លូវទឹកចេញខាងស្ដាំ ចំការកៅស៊ូពេជ្រគិរី ប្រវែង៣០០០ម៉ែត្រ និងលូមុខកាត់០១ម ប្រវែង០៨ម ចំនួនកន្លែង នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
ទី២ថែទាំខួបផ្លូវអូរខ្ទីង ក្រចាប់លើប្រវែង៦០០០ម៉ែត្រ និងសាងសងលូប្រអប់មុខពីរ ទទឹង ០៣ម កម្ពស់០៣ម ប្រវែង០៨ម ចំនួន១កន្លែងនៅសង្គាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។ ចំពោះប្រាក់អនុវត្តន៏ការងារគម្រោងខាងលើ គឺទទួលបានការទូទាត់ ដោយលោកប្រធានមន្ទីរទទួលចំណេញច្រើនសម្រើម។ ព្រោះថា ការធ្វើចាក់ដីពីលើ និងឈួសពង្រាប់កិនបង្ហាប់ និងចំណាយលុយទិញដែកស៊ីម៉ងត៏តិច ក៏ទទួលបានផលចំណេញច្រើន។ ក្រៅពីនោះ មានគម្រោងច្រើនទៀត ដោយគម្រោងនិមួយៗ មានតម្លៃច្រើនរយលានរៀល ទៅ ប៊ីលានរៀល (ពាន់លានរៀល) ពិសេសគម្រោងរបស់រដ្ឋបាលខេត្ត ដែលបានប្រគល់មកមន្ទីរ គេមើលឃើញថា សុទ្ធមានតម្លៃខ្ពស់ដែលអាចយកចំណេញមកចាយធ្វើមានបានយ៉ាងស្រួល។
សូមរំលឹកថា លោក ហ៊ត ឬទ្ធី បានចូលកាន់តំណែងជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ជំនួសលោក ពេជ្រ សំបូរ ដែលបានចូលនិវត្តន៍នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ដែលគិតមកដល់ពេលនេះជាង៣ឆ្នាំហើយ។
ករណីខាងលើ សូមឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាជួយពិនិត្យ និងស្រាវជ្រាវផង បើជុសជុលសល់លុយ គួរយកមកដាក់លើតុ និងបែងចែកសម្រាប់បំរើសង្គម មិនម៉ែនយកទៅចាយផ្ទាល់ខ្លួននោះទេ។
ទាក់ទងព័ត៌មានខាងលើ នៅរសៀលថ្ងៃទី១៤ កុម្ភះ ឆ្នាំ២០២៣ គេហទំព័រ ផែនដីថ្មី មិនអាចរកការបំភ្លឺពីលោក ហ៊ត ឬទ្ធី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានទេ៕