


ព្រៃវែង៖ ភាពមិនប្រក្រតីដែលគេសង្ស័យថា កើតចេញពីអំពើពុករលួយរបស់លោក ប៉ោ ពីឡុត នាយកទីចាត់ការផែនការ និងវិនិយោគ ខេត្តព្រៃវែង ដែលសម្រេចចិត្តចារប៊ិចក្រហម.យ៉ាងតក់ក្រហល់ ក្រោមល្បិច ហេតុផលថា” មកពីក្រុមហ៊ុនដែលហ៊ានដេញក្នុងតម្លៃទាបនោះ បញ្ជាក់ប័ណ្ណពន្ធប៉ាតង់ នៅខេត្តផ្សេង”។ កត្តាទាំងនេះហើយជាដើមហេតុដែលលោក ប៉ោ ពីឡុត នាយកទីចាត់ការផែនការ និងវិនិយោគ ខេត្តព្រៃវែង យកធ្វើជាឡេសទាំងបំពាន់ច្បាប់។ ជុំវិញករណីនេះបានបណ្ដាឱ្យ រដ្ឋខាតបង់លុយជាង៤០ លានរៀល លើគម្រោងចំនួន២ឃុំ គឺឃុំកំពង់ពពិល និងឃុំព្រៃព្នៅ ក្នុងស្រុកពារាំង ។
តាមច្បាប់លទ្ធកម្ម (ការដេញថ្លៃ) ជាគោលការណ៍របស់រដ្ឋគម្រោងមូលនីធិសម្រាប់អភិវឌ្ឍន៍ ឃុំ-សង្កាត់នៅទូទាំងប្រទេសតម្រូវឱ្យមានការដាក់ ដេញថ្លៃ ដើម្បីប្រកួតប្រជែង ក្នុងគោលបំណងឱ្យចំណាយលុយរដ្ឋតិច ទទួលបានសមិទ្ធផលច្រើន។ បើក្រុមហ៊ុនម៉ៅការ មួយណា ហ៊ានដេញថ្លៃ គម្រោង ក្នុងតម្លៃទាបជាងគេ ក្រុមហ៊ុននោះនឹងឈ្នះ ហើយទទួលបានគម្រោង យកទៅសាងសង់។
សម្រាប់ករណីខាងលើ ផ្ទុយទៅវិញ ការដេញថ្លៃគម្រោងមូលនីធិឃុំ-សង្កាត់ឆ្នាំ២០២៣ ដែលធ្វើឡើងនៅសាលាស្រុកពារាំង ខេត្តព្រៃវែង កាលពីព្រឹក ទី២៨ ខែមេសា ឆ្នាំ២០២៣ បែរជាក្រុមហ៊ុន ដែលហ៊ានដេញថ្លៃ ក្នុងតម្លៃទាបជាងគេ ប្រែទៅជាចាញ់ ហើយក្រុមហ៊ុនដែលដេញ ក្នុងតម្លៃខ្ពស់ ប្រែជាឈ្នះទៅវិញ។
ភាពមិនប្រក្រតីដែលគេសង្ស័យថា មកពីឃុបឃិតពុករលយយនេះ សូមសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ សម្តេចកិត្តិសង្គហបណ្ឌតិ ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងលោកជំទាវ សោម គឹមសួរ អគ្គសវនក នៃអាជ្ញាធជាតិសវនកម្ម រួមនិងឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង គួរចាត់តាំងក្រុមការងារពិសេសចុះពិនិត្យស្រាវជ្រាវ ដើម្បីលុបបំបាត់អំពើពុករលួយ និងភាពអសកម្មផង។ មេត្តាពិចារណាឡើងវិញ។
ករណីលោក ប៉ោ ពីឡុត នាយកទីចាត់ការផែនការ និងវិនិយោគ ខេត្តព្រៃវែង សម្រេចចិត្តចារប៊ិចក្រហមយ៉ាងតក់ក្រហល់ ពោលគឺ ការសម្រេចចិត្តរបស់លោក ប៉ោ ពីឡុត នៅពេលនេះ អាចជាការខ្ជះខ្ជាយបណ្ដាល ឱ្យខាតលុយរដ្ឋជាង៤០លានរៀល។ ស្របពេល ក្រុមហ៊ុន ដែលហ៊ានដេញក្នុងតម្លៃទាប អះអាងថា៖ ប័ណ្ណពន្ធប៉ាតង់នោះ ឱ្យខ្លួនបញ្ជាក់ឡើងវិញ នៅខេត្តព្រៃវែង ពេលណាក៏បាន។
យោងតាមសេចក្ដីរាយការណ៍បានប្រាប់អ្នកកាសែតឱ្យខាដឹងថា៖ ការដេញថ្លៃនៅសាលាស្រុកពារាំង កាលពីព្រឹកទី២៨ ខែមេសា ឆ្នាំ២០២៣ គឺ មានគម្រោងដាក់ឱ្យដេញថ្លៃចំនួន៥ឃុំ ៖ ឃុំកំពង់ពពិល.ឃុំព្រៃព្នៅ.ឃុំរកា.ឃុំរាប និងឃុំកញ្ចំ ស្ថិតនៅស្រុកពារាំង ខេត្តព្រៃវែង។
ជាក់ស្ដែងៈ គម្រោងមូលនីធិឃុំព្រៃព្នៅ ធ្វើផ្លូវបេតុងប្រវែង៥០០ម៉ែត្រ ទទឹង៤ម៉ែត្រកន្លះ និងថែទាំផ្លូវខ្សាច់ភ្នំ ប្រវែង១.៥០០ម៉ែត្រ តម្លៃប៉ាន់ស្មានដាក់ឱ្យដេញថ្លៃចំនួន(៣០៦.៦៨៧.៧០០រៀល)។ ហើយក្នុងនោះ”ក្រុមហ៊ុនមហារដ្ឋាត្រេឌីង” ហ៊ានដេញក្នុងតម្លៃទាបបំផុត! ដោយចុះមកនៅត្រឹម(១១៦.៥០០.០០០ រៀល)។ ចំណែកក្រុមហ៊ុនលោក វិនសារុន វឌ្ឍនៈ ហ៊ានចុះមកនៅត្រឹម(១២៣.៩០០.០០០រៀល)។ ក្រុមហ៊ុនលោក វិនសារុន វឌ្ឍនៈ ដេញថ្លៃខ្ពស់ជាង”ក្រុមហ៊ុនមហារដ្ឋាត្រេឌីង”ជិត១០លានរៀល។ -ប៉ុន្តែលោក ប៉ោ ពីឡុត សម្រេចឱ្យក្រុមហ៊ុនលោក វិនសារុន វឌ្ឍនៈ ឈ្នះ.!។
លើសជាងនេះទៅទៀត គម្រោងមូលនីធិនៅឃុំកំពង់ពពិល សាងសង់ផ្លូវបេតុង ប្រវែង៥៣០ម៉ែត្រ ទទឹង៥ម៉ែត្រ និងថែទាំផ្លូវប្រវែង៣.០០០ម៉ែត្រ តម្លៃប៉ាន់ស្មានដាក់ឱ្យដេញថ្លៃចំនួន(៣៥៩.០១៣.០០០រៀល)។ ហើយក្នុងនោះ”ក្រុមហ៊ុនមហារដ្ឋាត្រេឌីង”ហ៊ានដេញក្នុងតម្លៃទាបបំផុត! ដោយចុះមកនៅត្រឹម(១២៣.៣២០.០០០រៀល)។ ចំណែកក្រុមហ៊ុនលោក ស្រូយ កុកឃាង ហ៊ានចុះមកនៅត្រឹម(១៥៩.៣០០.០០០រៀល)។ សរុបទៅក្រុមហ៊ុនលោក ស្រូយ កុកឃាង ដេញថ្លៃខ្ពស់ជាង”ក្រុមហ៊ុនមហារដ្ឋាត្រេឌីង”ជាង ៣៦លានរៀលឯណោះ ។ ប៉ុន្តែលោក ប៉ោ ពីឡុត សម្រេចឱ្យក្រុមហ៊ុនលោក ស្រូយ កុកឃាង ឈ្នះ..!។
លោក អ៊ុក ឃាង តំណាងឱ្យក្រុមហ៊ុនមហារដ្ឋាត្រេឌីង បានប្រាប់«ដើមរាំង»ថា ការដេញថ្លៃនោះ គឺមានភាពមិនប្រក្រតីច្រើន!។ សង្ស័យត្រូវគ្នាជាប្រព័ន្ធ និងរៀបចំទុកមុន។ ព្រោះក្រុមហ៊ុនរបស់លោកហ៊ានម៉ៅការធ្វើក្នុងតម្លៃទាប បែរជាមិនបាន! ទៅបានអ្នកម៉ៅការ តម្លៃខ្ពស់ទៅវិញ!។
លោក អ៊ុក ឃាង អះអាងថាៈករណីនេះ គេយកហេតុផល ខុសបន្តិចបន្តួច រឿងបញ្ជាក់ ប័ណ្ណពន្ធប៉ាតង់ខុសខេត្ត មកចាប់កំហុសក្រុមហ៊ុនរបស់លោកថា”គ្មានសុពលភាព”។ បើតាមលោក អ៊ុក ឃាង ការចាប់កំហុសនេះ គ្រាន់តែជាលេសប៉ុណ្ណោះ!។ ហើយក្នុងនោះ បើខុសគោលការ និងចាំបាច់មែន ហេតុអ្វីលោក ប៉ោ ពីឡុត មិនធ្វើការណែនាំ ឬ ប្រាប់មុន.!។ បើលោក ប៉ោ ពីឡុត មានចេតនាល្អ និងតម្លាភាព ហេតុអ្វីមិនព្រមតាមសំណើរលោក អ៊ុក ឃាង ដែលសូមបញ្ជាក់ ប័ណ្ណពន្ធប៉ាតង់ឡើងវិញ នៅក្នុងខេត្តព្រៃវែង.។
|
ជុំវិញរឿងចោទប្រកាន់ខាងលើ នៅរសៀលថ្ងៃទី១៨ ឧសភា ឆ្នាំ២០២៣ គេហទំព័រ ផែនដីថ្មី បានព្យាយាមរកការបំភ្លឺពីលោក ប៉ោ ពីឡុត នាយកទីចាត់ការផែនការ និងវិនិយោគ នៃ រដ្ឋបាលខេត្តព្រៃវែង ប៉ុន្តែពុំអាចទាក់ទងបាននោះទេ។ ប៉ុន្តែកន្លងមកលោក ប៉ោ ពីឡុត នាយកទីចាត់ការផែនការ និងវិនិយោគ នៃ រដ្ឋបាលខេត្តព្រៃវែង បាននិយាយប្រាប់បណ្ដាញព័ត៌មានក្នុងស្រុកមួយថា លោកទទួលស្គាល់ថា៖ ពិតជាមានករណីអ្នកដេញថ្លៃទាបមិនជាប់មកជាប់អ្នកដេញថ្លៃខ្ពស់ប្រាកដមែនដោយពេលនោះ លោក ប៉ោ ពីឡុត បញ្ជាក់ប្រាប់ថាៈ មូលហេតុដែលលោក ចារប៊ិចក្រហមថា”គ្មានសុពលភាព”ក៏ព្រោះតែក្រុមហ៊ុន ដែលដេញថ្លៃទាបជាងគេនោះ បញ្ជាក់ប័ណ្ណពន្ធប៉ាតង់ នៅខេត្តកណ្ដាល ហើយមកចុះឈ្មោះដេញថ្លៃគម្រោង នៅខេត្តព្រៃវែង។ ចំណែកលោក ឈាង សុវណ្ណារ៉ា អភិបាលរងខេត្តព្រៃវែង ទទួលបន្ទុកកិច្ចការគម្រោងអភិវឌ្ឍន៍ ខេត្តព្រៃវែង ក៏មិនអាចសុំការបំភ្លឺបាននោះទេ៕

ជុំវិញរឿងចោទប្រកាន់ខាងលើ នៅរសៀលថ្ងៃទី១៨ ឧសភា ឆ្នាំ២០២៣ គេហទំព័រ ផែនដីថ្មី បានព្យាយាមរកការបំភ្លឺពីលោក ប៉ោ ពីឡុត នាយកទីចាត់ការផែនការ និងវិនិយោគ នៃ រដ្ឋបាលខេត្តព្រៃវែង ប៉ុន្តែពុំអាចទាក់ទងបាននោះទេ។ ប៉ុន្តែកន្លងមកលោក ប៉ោ ពីឡុត នាយកទីចាត់ការផែនការ និងវិនិយោគ នៃ រដ្ឋបាលខេត្តព្រៃវែង បាននិយាយប្រាប់បណ្ដាញព័ត៌មានក្នុងស្រុកមួយថា លោកទទួលស្គាល់ថា៖ ពិតជាមានករណីអ្នកដេញថ្លៃទាបមិនជាប់មកជាប់អ្នកដេញថ្លៃខ្ពស់ប្រាកដមែនដោយពេលនោះ លោក ប៉ោ ពីឡុត បញ្ជាក់ប្រាប់ថាៈ មូលហេតុដែលលោក ចារប៊ិចក្រហមថា”គ្មានសុពលភាព”ក៏ព្រោះតែក្រុមហ៊ុន ដែលដេញថ្លៃទាបជាងគេនោះ បញ្ជាក់ប័ណ្ណពន្ធប៉ាតង់ នៅខេត្តកណ្ដាល ហើយមកចុះឈ្មោះដេញថ្លៃគម្រោង នៅខេត្តព្រៃវែង។ ចំណែកលោក ឈាង សុវណ្ណារ៉ា អភិបាលរងខេត្តព្រៃវែង ទទួលបន្ទុកកិច្ចការគម្រោងអភិវឌ្ឍន៍ ខេត្តព្រៃវែង ក៏មិនអាចសុំការបំភ្លឺបាននោះទេ៕

