បែកធ្លាយរឿងប្រធានមន្ទីរឧស្សាហកម្មខេត្តបាត់ដំបង គ្រប់ទឹកនិងចំណូល ចំណាយមន្ទីរនិងរដ្ឋាករទឹក

📍ការិយាល័យគ្រប់គ្រង គេហទំព័រ ផែនដីថ្មី (បុគ្គលិកប្រចាំការ) ☎️012 296 494 អង្គភាពយើងខ្ញុំមានមេធាវី០៥រូប សម្រាប់ការពារក្ដីខ្លួន បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន
បាត់ដំបង៖តាមសេចក្ដីរាយការពីខេត្តបាត់ដំបង បានទម្លាយប្រាប់ឲ្យដឹងថា លោក តូច ឈួនសៅរិទ្ធ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបាត់ដំបង នៅក្នុងរយះពេលច្រើនឆ្នាំមកនេះរូបគាត់បានកាក់កបខ្លាំងនិងថវិការដ្ឋសម្រាប់ចំណាយរបស់មន្ទីរខ្លួន ហើយជាពិសេសការចំណាយថវិកានៅអង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបង តែម្ដង។
តាមសេចក្ដីរាយការពីខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា ក្នុងមួយឆ្នាំៗលោក តូច ឈួនសៅរិទ្ធ បានទទួលផលប្រយោជន៏ពីការចំណាយថវិកាជាតិរបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបាត់ដំបង និងថវិការបស់អង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបងខ្ទង់ពាន់លានរៀល ស្មើនិងច្រើនសែនដុល្លា ដើម្បីធ្វើមានបានផ្ទាល់ខ្លួន ក្រោមល្បិចចំណាយតិច តម្លៃខ្ពស់។ ជាក់ស្ដែងនៅឆ្នាំ២០២២ លោកប្រធានមន្ទីរ តូច ឈួនសៅរិទ្ធ បានទទួលផលចំណេញពីការចំណាយថវិកាជាតិ សម្រាប់មន្ទីររួមមានមួយផ្នែកធំលើថវិកាជាង៦០លានរៀលពីការ ទិញក្រដាស ប៊ិច សឺមី និងការចំណាយលើប្រេងឥន្ទនះជិត១១០លានរៀល រួមនិងការចំណាយ
ជុសជុលចំណតឡាន និងបន្ទប់តម្លៃ ២៤០លានរៀល ដែលជាតម្លៃមហាថ្លៃ ដោយសារលទ្ធកម្មឃុបឃិតពុករលួយ។
ប្រភពបានបន្តថា ក្រៅពីអំពើពុករលួយខាងលើ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបាត់ដំបង
លោក តូច ឈួនសៅរិទ្ធ បានទទួលផលយ៉ាងធំសម្បើមពីការចំណាយ លុយមហាសាលនៅអង្គភាពរដ្ឋករទឹកបាត់ដំបង ជាទីដែលលោកធ្លាប់កាន់តំណែងជាប្រធានអង្គភាពរដ្ឋាករនេះពីឆ្នាំ២០០៦ រហូតដល់ពេលលោកបានឡើងតំណែងជាប្រធានមន្ទីរ។ ហើយបច្ចប្បន្នរដ្ឋាករទឹកខេត្តបាត់ដំបង មានលោក អ៊ុត ក្លឹង ជាប្រធានអង្គភាព ដែលអតីតជាអនុប្រធានទទួលបន្ទុកផ្នែកអាជីវកម្ម និងគណនេយ្យ ត្រូវគេដឹងថា ជាមនុស្សជំនិតរបស់លោកប្រធាន តូច ឈួនសៅរិទ្ធ ថែមផង។ ចំពោះការចំណាយធំនៅរដ្ឋាករទឹកខេត្តបាត់ដំបង រួមមាន៖ កំបោរ ឧស័ន្នក្ល័រ និងប្រតិកគីមី វិភាគគុណភាពទឹក ខ្សាច់ ថ្ម ស៊ីម៉ង់ត៍ ឥដ្ឋ ។ល។
ប្រភពបានបញ្ជាក់ថា នៅឆ្នាំ២០២៣នេះ លោក តូច ឈួនសៅរិទ្ធ ក្នុង៥៨ ចូល៥៩ ដែលជិតដល់ឆ្នាំចូលនិវត្តន៏ លោកកំពុងប្រែងរកផលកាន់តែច្រើនផងដែរ។
ទាក់ទងព័ត៌មានខាងលើ គេហទំព័រ ផែនដីថ្មី មិនអាចរកការបំភ្លឺពីលោក តូច ឈួនសៅរិទ្ធ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបាត់ដំបង បានទេនៅរសៀលថ្លៃទី០៧ មិថុនា ឆ្នាំ២០២៣នេះ៕អត្ថបទបឋម

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News