📍ការិយាល័យគ្រប់គ្រងគេហទំព័រ ផែនដីថ្មី (បុគ្គលិកប្រចាំការ) ☎️012 296 494
ព្រៃវែង៖នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំមៀន ស្រុកអូរាំងឪ នៅព្រឹកថ្ងៃទី ១៩ ខែកក្កដាឆ្នាំ២០២៣ ក្នុងឱកាសជួបសំណេះ សំ ណាលជាមួយបងប្អូនប្រជាពលរដ្ឋ ឯ.ឧ អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋា នស្រុកអូរាំងឪ បានប្រាប់ទៅបងប្អូនប្រជាពលរដ្ឋថាសូមលោកយាយ លោកតា អ៊ុពូមីង ក្មួយៗ ប្អូនៗ រួមគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ដើម្បីឱ្យស្រុកអូរាំងឪទាំងមូលឈ្នះការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះគឺបងប្អូននឹងបន្តទទួលបាននូវការរក្សាសុខសន្តិភាព ឱកាសការងារល្អ និង ការអភិវឌ្ឍកាន់តែរីកចម្រើនសម្បូរសប្បាយថែមទៀត។
ឯ.ឧ អ៊ាង សុផល្លែត បានលើកឡើងនូវសមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាខិតខំកសាងអភិវឌ្ឍ រួមសុខរួមទុក្ខ និងប្រែក្លាយស្ថានភាពជីវ ភាពនៃការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឱ្យមានការរីកចម្រើនលើគ្រប់វិស័យក្នុងនោះរួមមាន៖ផ្លូវថ្នល់ ផ្លូវលំក្នុងភូមិ ប្រព័ន្ធ ប្រឡាយទឹក សាលារៀន មណ្ឌលសុខភាព វត្តអារាម ទឹកស្អាតការតភ្ជាប់អគ្គីសនីជូនប្រជាពលរដ្ឋបានប្រើប្រាស់គ្រប់ភូមិឃុំនិងជាពិសេសភាពធូរធារ សម្បូរ សប្បាយរបស់ប្រជាពលរដ្ឋដែលមានលទ្ធភាពប្រើប្រាស់ សម្ភារៈថ្មីទំនើបៗទាន់ សម័យ មានរថយន្ត ម៉ូតូ គ្រឿងចក្រនិងផ្ទះសម្បែងភាគច្រើនសុទ្ធតែជាផ្ទះថ្ម ផ្ទះក្បឿងធំៗ ។
ឯ.ឧ អ៊ាង សុផល្លែត បានបន្តថាសព្វថ្ងៃបងប្អូនមានជីវភាពរស់នៅកាន់តែប្រសើរឡើងជាលំដាប់ ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាហើយជានិច្ចកាលគណបក្សប្រជាជនកម្ពុជាបានខិតខំបម្រើប្រជាពលរដ្ឋដោយស្មោះ សរបំផុតនិងគិតគូពីជីវភាពរស់នៅជាមួយនឹងការដាក់ចេញនូវផែនការអភិវឌ្ឍជាតិយូរអង្វែងទៅមុខក្រោមកម្មវិធីនយោបាយដ៏ត្រឹមត្រូវជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តបម្រើប្រជាពលរដ្ឋឱ្យកាន់តែរុងរឿងជាលំដាប់ ។
ឯ.ឧ អ៊ាង សុផល្លែត បានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋថាការបោះឆ្នោតគឺជាការសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការអនុវត្តសិទ្ធិរបស់ខ្លួន ។លោកក៏បានឆ្លៀតយកឱកាសនេះអំពាវនាវបងប្អូនប្រជាពលរដ្ឋសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃអាទិត្យទី ២៣ កក្កដា ខាងមុខនេះដើម្បីជ្រើសរើសគណបក្សនយោបាយនិងមេដឹកនាំប្រទេសដែលបងប្អូនស្រឡាញ់ពេញចិត្តនិងជឿជាក់ថាពិតជាគណបក្សដែលដឹកនាំធ្វើឱ្យប្រជាជនរស់នៅក្នុងសុខសន្តិភាព ភាពសុខដុមរមនាគ្រប់ជាតិសាសន៍មានការអភិវឌ្ឍលើគ្រប់វិស័យជាមួយនឹងភាពសម្បូរសប្បាយរុងរឿងជូនប្រទេ សជាតិ និងប្រជាជនទាំងបច្ចុប្បន្ននិងអនាគត ។
ឯ.ឧ អ៊ាង សុផល្លែត ក៏បានផ្តល់នូវការសង្ឃឹមជឿជាក់ចំពោះការគាំទ្រយ៉ាងច្រើនកុះកររបស់បងប្អូនប្រជាពលរដ្ឋដែលបាននិងកំពុងទទួលផលនៃសុខសន្តិភាពនេះ ,ដូច្នេះបងប្អូនប្រជាពលរដ្ឋទៅបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដាខាងមុខនេះទាំងអស់គ្នាដើម្បីបង្ហាញនូវការគោរព ស្រឡាញ់ ដឹងគុណនិងគាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ឱ្យទទួលបានជោគជ័យគឺគណបក្សប្រជាជនកម្ពុជានឹងឈ្នះឆ្នោតហើយនឹងបន្តដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧ខាងមុខ និង គាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគតដែលប្រជា ជនកម្ពុជានឹងសម្រេចបាននូវសមិទ្ធផលថ្មីៗនៃការអភិវឌ្ឍជាតិយូរអង្វែងទៅមុខទៀត ។
ឯ.ឧ អ៊ាង សុផល្លែត នាព្រឹកថ្ងៃដដែលនោះ និងក្រុមការងារក៏បានធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោតនៅក្នុងផ្សារអូរាំងឪផងដែរ ដែលនៅទីនោះអាជីវករបានស្វាគមន៍វត្តមាន របស់លោកនិងក្រុមការងារជាមួយស្នាមញញឹម ។ នៅទីនោះមានហាងគុយទាវខគោ និង កាហ្វេចំនួន ៣ ដែលប្រជាពលរដ្ឋល្បីថាមានរស់ជាតិឆ្ងាញ់ត្រូវបានក្រុមការងារចូលទៅទទួលទាន និងបានចេញលុយជូនពលរដ្ឋនិងភ្ញៀវដែលទទួលទាននៅទីនោះគ្រប់ៗគ្នារួមទាំងជនបរ ទេសផងដែរ ៕