នគរបាល ចុះបង្ក្រាបករណីសញ្ចារកម្ម ចំនួន៤ទីតាំង ក្នុងខណ្ឌច្បារអំពៅ​ រកឃេីញជនរងគ្រោះ ១៥នាក់

📍ការិយាល័យគ្រប់គ្រង គេហទំព័រ ផែនដីថ្មី (បុគ្គលិកប្រចាំការ) ☎️012 296 494

ភ្នំពេញ៖នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងកម្លាំងអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ បានសហការគ្នា និងដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចុះបង្ក្រាបករណីសញ្ចារកម្ម ចំនួន ៤ ទីតាំង។

ទីតាំងដែលជាកន្លែងប្រព្រឹត្តបទល្មើសទាំងនោះ រួមមាន៖

១-ហាងម៉ាស្សាកោសជប់ (៩៩៩) ផ្ទះគ្មានលេខ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ ៥នាក់ (ស្រី ៤នាក់) និងជនសង្ស័យ ១នាក់ (ស្រី)។

២-ហាងម៉ាស្សា (៧៧៧) ផ្ទះគ្មានលេខ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ ៤ នាក់ (ស្រី)។

៣-ហាងម៉ាស្សា (៩៩៩៩) ផ្ទះលេខ១១០០ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ ៣ នាក់ (ស្រី) និងជនសង្ស័យ ១ នាក់ (ស្រី)។

៤-ហាងម៉ាស្សាកោសជប់ (៩៩៩៩) ផ្ទះលេខ០១ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ ៣ នាក់ (ស្រី) និងជនសង្ស័យ ១ នាក់ (ស្រី)។

បច្ចុប្បន្ន ជនរងគ្រោះ និងជនសង្ស័យ រួមទាំងវត្ថុតាង ប្រគល់ឲ្យនាយកដ្ឋានប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News