ធ្លាយរឿងប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង វេជ្ជបណ្ឌិត ប្រាក់ វ៉ុន ត្រូវដងផ្លែនិងក្រុមហ៊ុន Jeden Trading ប្រើក្បាច់លទ្ធកម្មមិនប្រក្រតី

📍ការិយាល័យគ្រប់គ្រង គេហទំព័រ ផែនដីថ្មី (បុគ្គលិកប្រចាំការ) ☎️012 296 494
កំពង់ឆ្នាំង៖តាមប្រភពចេញពីខេត្តកំពង់ឆ្នាំង បានប្រាប់ឱ្យដឹងថា លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅក្នុងរយះពេលជាច្រើនឆ្នាំមកនេះ បានត្រូវដងផ្លែ និងក្រុមហ៊ុន Jeden Trading យ៉ាងខ្លាំង។ករណីនេះគេសង្ស័យថា លោកប្រធានមន្ទីរសហការគ្នាចែកផលប្រយោជន៏គ្នា ទើបប្រើក្បាច់លទ្ធកម្មមិនប្រក្រតីបែបនេះ។ ព្រោះថា អ្នកដេញថ្លៃបានមានតែក្រុមហ៊ុន Jeden Trading មួយប៉ុណ្ណោះ។ ខណៈក្រុមហ៊ុន2-3ផ្សេងទៀតដែលបានទៅទិញពាក្យដេញថ្លៃ គឺជួយបំពេញនិតិវិធី ដើម្បីបើកផ្លូវទៅអោយក្រុមហ៊ុន Jeden Trading ឈ្នះដោយដេញថ្លៃចុះបានតិចតួចបំផុត។ ហើយនាំឱ្យរដ្ឋខាតបង់លុយយ៉ាងច្រើនពីរការដេញថ្លៃផ្គត់ផ្គងឱសថ សម្ភារះ និងបរិក្ខាពេទ្យដោយមិនប្រក្រតី។

តាមប្រភពបានបន្តថា នៅឆ្នាំ២០២២ និងឆ្នាំ២០២៣ ក្រុមហ៊ុន Jeden Trading មានវាសនាខ្ពស់រហូតទទួលបានសិទ្ធិផ្គត់ផ្គង់ឱសថ សម្ភារះ និងបរិក្ខាពេទ្យ តាមរៀបដេញថ្លៃចង់ម៉ុង និងរៀបចំឆាកឈុតដេញបក្ឋពួក។ ហើយជាក់ស្ដែងនៅឆ្នាំ២០២៣ ក្រុមហ៊ុន Jeden Trading ទទួលសិទ្ធិផ្គត់ផ្គង់ដូចាងក្រោម៖នៅឆ្នាំ២០២៣

ទី១៖ ផ្គត់ផ្គង់ឱសថ តម្លៃ ៦៩៦ ៥៥៥ ០០០រៀល (ស្មើនិង១៦៩ ៨០០ដុល្លា)
ទី២៖ផ្គត់ផ្គង់សម្ភារះ បរិក្ខាពេទ្យ តម្លៃ ៥៤៥ ២៨០ ០០០រៀល (១៣២ ៩៩០ដុល្លា)
នៅឆ្នាំ២០២២
ទី១៖ ផ្គត់ផ្គង់ឱសថ តម្លៃ ៦៩៧ ១៦០ ០០០រៀល (ស្មើ១៧០ ០៣៩ដុល្លា)
ទី២៖ ផ្គត់ផ្គង់សម្ភារះ និងបរិក្ខាពេទ្យ តម្លៃ ៥៤៧ ៦៣០ ០០០លានរៀល (ស្មើនិង ១៣៣ ៥៦៨ដុល្លា)
សូមបញ្ជាក់ថា នៅមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដែលមានលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ជាប្រធានមន្ទីរ ការចំណាយធំជារឿងរាល់ឆ្នាំ គឺ ទិញឱសថ សម្ភារះ និងបរិក្ខាពេទ្យ។ ហើយក្រុមហ៊ុនដែលមានវាសនាខ្ពស់ គឺមានតែក្រុមហ៊ុន Jeden Trading តែប៉ុណ្ណោះ។ បើមើលទៅក្រុមហ៊ុន និងលោកប្រធានមន្ទីរ ដូចយល់ចិត្តគ្នាច្បាស។
ទាក់ទងរឿងខាងលើនៅរសៀលថ្ងៃ១៥ វិច្ឆិការ ឆ្នាំ២០២៣ គេហទំព័រ ផែនដីថ្មី បានសុំការបំភ្លឺពីរលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង តាមរយះតេឡេក្រាម ឃើញថា លោកបានចូលមើល ប៉ុន្តែមិនបានឆ្លើយតបនិងសំណួរនោះទេ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News