រដ្ឋបាលស្រុកម៉ាឡៃ៖ បំភ្លឺជូនសាធារណៈជនជុំវិញការផ្សាយព័ត៌មានមិនពិតលើបណ្ដាញសង្គមហ្វេសប៊ុក ឈ្មោះ ស្រី គឹះ (ឡាយផ្ទាល់ដោយឈ្មោះកង សារ៉ន ហៅគក់) នៅថ្ងៃទី ២៤ ខែវិច្ឆិកា បានធ្វើឱ្យប៉ះពាល់ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់

📍គេហទំព័រ ផែនដីថ្មី PDT (បុគ្គលិកប្រចាំការ) ☎️012 296 494

បន្ទាយមានជ័យ៖ រដ្ឋបាលស្រុកម៉ាឡៃ នោថ្ងៃសុក្រ ១២ កើត ខែ កត្តិក ឆ្នាំ ថោះបព្ចាស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចេញសេចក្ដីបំភ្លឺជូនបងប្អូនសាធារណៈជន និងបណ្ដាញសង្គមទាំងអស់ជ្រាបថា ការចុះផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុកដោយឈ្មោះ ស្រី គឹះ ឡាយផ្ទាល់ដោយឈ្មោះកង សារ៉ន ហៅ{គក់} កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នោះគឺជារឿងផ្សាយព័ត៌មានមិនពិត។

ពាក់ព័ន្ធករណីខាងលើនេះអាជ្ញាធរស្រុក ព្រមទាំងកងកម្លាំងនិងអាជ្ញាធរឃុំ បានដឹកនាំក្រុមការងារចុះធ្វើការ អប់រំដោយផ្ទាល់ដល់បុគ្គលឈ្មោះ កង សារ៉ន ហៅ{គក់} ឱ្យបញ្ឈប់ការចុះផ្សាយនិងសកម្មភាពញុះញង់ ឱ្យមានការរើសអើង ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ជាច្រើនលើកច្រើនសារមកហើយ តែបុគ្គលខាងលើនេះនៅតែបន្តសកម្មភាពបង្ហោះព័ត៌មានមិនពិតដដែលៗនាពេលកន្លងមក។

សូមរំលឹកថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ បុគ្គលឈ្មោះ កង សារ៉ន បានធ្វើលិខិតសូមអភ័យទោសជាសាធារណៈ ចំពោះកំហុសឆ្គងដែលបានបង្ហោះហ្វេសប៊ុក និងបណ្ដាញសង្គមផ្សេងៗដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ថ្នាក់ដឹកនាំ និងប្រទេសជាតិ។

អាស្រ័យហេតុនេះ សូមបងប្អូនសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ជ្រាបជាព័ត៌មាន៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News