![](https://pdt-news.com/wp-content/uploads/2023/11/453bebedf6adc036f8e3687d97cd267f-780x406-1-300x156.jpg)
ការិយាល័យគ្រប់គ្រង គេហទំព័រ ផែនដីថ្មី (បុគ្គលិកប្រចាំការ)
012 296 494
![](https://pdt-news.com/wp-content/uploads/2023/11/b94c66d696a63d2b94052d520d8f3fe1-300x200.jpg)
![](https://pdt-news.com/wp-content/uploads/2023/11/b3d55bd38e3af3baaac270015663b6bc-300x200.jpg)
![](https://pdt-news.com/wp-content/uploads/2023/11/f3994242f2b0a94ef775ea30d6e52387-300x200.jpg)
![](https://pdt-news.com/wp-content/uploads/2023/11/ea1c86d25914f9074810105d70a624fe-300x200.jpg)
ភ្នំពេញ៖ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅរសៀលថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ ព្រះអង្គសព្វព្រះរាជហឬទ័យ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
![](https://pdt-news.com/wp-content/uploads/2023/11/6f5a3d82bc595e8b4ccd1bc40ad04297-300x200.jpg)
![](https://pdt-news.com/wp-content/uploads/2023/11/c2c3f0c6493b7137a4873eb60395e6f9-300x200.jpg)
![](https://pdt-news.com/wp-content/uploads/2023/11/6b4f4b134f2fe6505760fc2112202f55-300x200.jpg)
![](https://pdt-news.com/wp-content/uploads/2023/11/4f150d0be85a27822fc72596c3bb7075-300x200.jpg)
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ ប្រារព្ធឡើង ៣ថ្ងៃ នៅថ្ងៃទី២៦-២៧ និងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដោយមានទូកង ចំនួន ៣៣៨ទូក មកពីគ្រប់ខេត្តរាជធានី។ ក្នុងនោះ ខេត្តកណ្តាល មានទូកង ចូលរួមច្រើនជាងគេ រហូតដល់ ១០២ទូក។ ចំណែកប្រទីប នៅឆ្នាំនេះ មានចំនួន ៣០ប្រទីប។ នៅពេលយប់ ក្រោយពិធីអុំទូករួច នឹងមានអុជកាំជ្រួច ចាប់ពីម៉ោង ៧យប់ ចំនួន ៣យប់ផងដែរ៕