


📍ការិយាល័យគ្រប់គ្រង គេហទំព័រ ផែនដីថ្មី PDT-news ☎️Tel,Telegram 012 296 494
១. #ឥន្ទ្រីហោះហើរតែឯង និង ក្នុងកំពស់ខ្ពស់ វាមិនហើរជាមួយសេក ក្អែក ឬ បក្សាបក្សីឯទៀតទេ។
#ន័យ : ចូរជៀសឱ្យឆ្ងាយពីមនុស្សចិត្តចង្អៀត មនុស្សដែលទាញអ្នកទម្លាក់។ ឥន្ទ្រីត្រូវហោះហើរជាមួយឥន្ទ្រី។
២. #ឥន្ទ្រីមានគំហើញមុតណាស់។ វាអាចផ្តោតមើលឃើញរបស់ដែលនៅឆ្ងាយដល់ទៅ ៥ គីឡូម៉ែត្រពីខ្លួនវា ទោះជាមានឧបសគ្គយ៉ាងណាក្តី ឥន្ទ្រីមិនរេចេញពីគោលដៅមុនពេលវាចាប់ចំណីបានទេ។
#ន័យ : ត្រូវមានទស្សនវិស័យវែងឆ្ងាយ ហើយនៅរក្សាផ្តោតលើគោលដៅរបស់ខ្លួនទោះបីជាមានឧបសគ្គយ៉ាងណាក្តី នោះអ្នកនិងបានជោគជ័យ។
៣. #ឥន្ទ្រីមិនសុីសត្វស្លាប់ទេ វាសុីតែចំណីស្រស់។
#ន័យ : កុំផ្តេកផ្តួលទៅលើជ័យជំនះអតីតកាល ត្រូវសម្លឹងមើលជើងមេឃថ្មីដែលត្រូវយកឈ្នះ ទុកអតីតកាលរបស់អ្នកឱ្យនៅកន្លែងចាស់របស់វា។
៤. #ឥន្ទ្រីចូលចិត្តព្យុះ នៅពេលមានពពកខ្មួលខ្មាញ់ឥន្ទ្រីរីករាយខ្លាំងណាស់ ព្រោះវាអាចប្រើកម្លាំងខ្យល់ព្យុះដើម្បីហោះកាន់តែខ្ពស់ជាងមុន។ ប្រការនេះអាចធ្វើឱ្យឥន្ទ្រីបណ្តែតខ្លួនតាមខ្យល់ហើយសម្រាលស្លាបខ្លួនបាន ក្នុងពេលដែលបក្សាបក្សីឯទៀតជ្រកពួនតាមមែកឈើ និងស្លឹករុក្ខជាតិនានា។
#ន័យ : ចូរប្រឈមនិងបញ្ហា ព្រោះវាធ្វើឱ្យអ្នកកាន់តែខ្លាំងក្លានិងប្រសើរជាងមុន។ យើងអាចប្រើព្យុះជីវិតឈានទៅកាន់កម្រិតខ្ពស់ឡើងៗ អ្នកដែលជោគជ័យក្នុងជីវិតមិនដែលខ្លាចនិងបញ្ហាប្រឈមឡើយ ផ្ទុយទៅវិញគេនិងស្វែងរកវា ហើយប្រើវាដើម្បីជាគុណប្រយោជន៍របស់ខ្លួន។
៥. #ឥន្ទ្រីត្រៀមហ្វឹកហាត់ជានិច្ច ឥន្ទ្រីដកហូតស្លាបនិងស្មៅទន់ៗចេញពីសំបុកដើម្បីឱ្យកូនរបស់វានៅមិនបានសុខស្រួល សំដៅឱ្យកូនវាត្រៀមរៀនហោះ ហើយនិងអាចហោះជាជាងដេកស្រួលនៅក្នុងសំបុកដែលមិនស្រណុកស្រួល។
#ន័យ : ត្រូវចេញពីកន្លែងធ្លាប់ស្រណុក ( Comfort Zone ) ព្រោះមិនមែនជាកន្លែងអភិវឌ្ឍន៍ទេ។
៦. #នៅពេលដែលឥន្ទ្រីចាស់ទៅ ស្លាបវានិងទន់ខ្សោយមិនអាចឱ្យវាហោះបានខ្ពស់និងលឿនដូចមុន ពេលនោះវានិងដកខ្លួនឆ្ងាយនៅតាមជួរភ្នំ។
#ន័យ : ត្រូវរកកន្លែងសុខសាន ស្ងប់ស្ងាត់នៅពេលវ័យជរាបាត់បង់ថាមពល កុំប្រជែងជាមួយក្មេងៗនាំឱ្យក្មេងមើលងាយអាប់យសបាត់បង់តម្លៃរបស់យើងដែលធ្លាប់ខ្លាំងក្លា ត្រូវរស់នៅជាព្រឹទ្ធាចារ្យដែលគេគោរព។