បង្ក្រាបក្រុមចោរប្លន់​យក​ម៉ូតូ​ និង​ខ្សែក ​រួច​សម្លាប់​ម្ចាស់កាលពីជាង​២​ឆ្នាំ​មុន ត្រូវសមត្ថកិច្ច​ ស្រាវជ្រាវនិងតាម​ចាប់ខ្លួនបាន​៥​នាក់​….

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

បន្ទាយមានជ័យ​៖​ មុខសញ្ញា​ប្លន់​យក​ម៉ូតូ​និង​ខ្សែក​រួច​សម្លាប់​ជនរងគ្រោះ​ដែល​ចាត់ទុកជា​ ករណី​កម្រ​​កាលពីជាង​២​ឆ្នាំ​មុននេះ​ពេលនេះ​ត្រូវ​កម្លាំងនគរបាល​ខេត្តបន្ទាយមានជ័យ​ និង​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះបង្ក្រាប​បាន​ចំនួន​៥​នាក់​និង​នាំយក​ទៅធ្វើ​ត្រាប់ ។​

​មន្ត្រីនគរបាល​ជំនាញ​ផែន​ព្រហ្មទណ្ឌ​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ អាត់​ ខែម​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ កាលពី​ថ្ងៃទី​២៩​មេសា​២០២០ ​បាន​ស្រាវជ្រាវ​ឈានទៅ​តាម​ចាប់​មុខសញ្ញា​ប្លន់​ម៉ូតូ​ និង​ខ្សែក​រួច​សម្លាប់​ជនរងគ្រោះ​។​នគរបាល​ក៏បាន​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ​ហើយ​។

សូម​រំលឹកថា​ករណីនេះ​បង្កឡើង​កាលពី​ថ្ងៃទី​២៧​ខែមេសា​ឆ្នាំ​២០២០​វេលា​ម៉ោង​២២​យប់​នៅ​ចំណុច​ស្ពាន​ទី​៣​ផ្លូវ​ចេញទៅ​សៀមរាប​ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​១​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​។​ប្លន់​រូ​ច​ហើយ​ជនសង្ស័យ​បាន​ដឹក​សព​ជនរងគ្រោះ​ទៅ​បោះចោល​ក្នុង​ប្រឡាយទឹក​ខាងកើត​អាងទឹក​ម្កាក់​ក្រុង​សិរីសោភ័ណ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់​ខែម​បានឱ្យដឹងថា​៖​ក្រោយពេល​កើតហេតុ​កម្លាំង​ជំនាញ​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេ​តក​ត​បន្ទាយមានជ័យ​បាន​ស្រាវជ្រាវ​តាម​ចាប់​មុខសញ្ញា​ដល់​ស្រុក​ភ្នំក្រវាញ​និង​វាលវែង​ខេត្តពោធិសាត់​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​និង​ឃាត់​នៅ​ខេត្តបន្ទាយមានជ័យ​បាន ២​នាក់​ទៀត​។​
​ជនសង្ស័យ​ដៃដល់​និង​សមគំនិត​ហើយ​រៀប​គម្រោង​ជាមុន​នោះ​១,​ឈ្មោះ​ទិ​ត្យ​សំណាង​ហៅ​ឡាក់​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​នៅ​ភូមិ​ខ្លា​កូន​ចាស់​ក្រុង​សិរីសោភ័ណ​ជា​ជនដៃដល់​។​២,​ឈ្មោះ​ជុំ​ចន្ថា​ហៅ​សាន​ម៉ៅ​អាយុ​១៥​ឆ្នាំ​នៅ​ភូមិ​អូរ​តា​គល់ ឃុំ​គយ​ម៉ែង​ស្រុក​មង្គល​បូរី​ជា​ជនដៃដល់​។​

៣,​ឈ្មោះ​សាន តេ​ហៅ​តឹក​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​នៅ​ភូមិ​ជាមួយគ្នា​នឹង​ជុំ​ចន្ថា​ជា​បក្ខពួក​។​៤,​ឈ្មោះ​ខាន់ ស៊ី​មាន​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​នៅ​ភូមិ​ជាមួយ​ជា​ជនដៃដល់​។​៥,​ឈ្មោះ​សួន​ស្រី​តី​ភេទ​ស្រី​២២​ឆ្នាំ​រស់នៅ​ភូមិ​ខ្លា​កូន​ចាស់​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​ជា​បក្ខពួក​។​កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ​ដកហូត​វត្ថុតាង​បាន​ម៉ា​កវេ​វ​ពណ៌​ក្រហម​សេរី​ឆ្នាំ​២០០១​អត់​ស្លាក​លេខ​(​ម៉ូតូ​ចាស់​)​ជា​របស់​ជនរងគ្រោះ​។​ថ្ងៃទី​៣០​ខែមេសា​នគរបាល​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​តុលាការ​តាម​នីតិវិធី​៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News