ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រៃវែង បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋសភា វិសាមញ្ញ នីតិកាល​ទី​៧

នៅ​ព្រឹក​ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០២៤ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រៃវែង បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋសភា វិសាមញ្ញ នីតិកាល​ទី​៧ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហារដ្ឋ​សភាធិ​ការបតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា នៅ​វិមាន​រដ្ឋ​សភា​។​

​កិច្ចប្រជុំ​រដ្ឋសភា​ថ្ងៃ​នេះ ផ្តោត​លើ​របៀបវារៈ ចំនួន ៣ គឺ ៖ ទី​១. ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ចំនួន ២​រូប ដោយ​រដ្ឋសភា នីតិកាល​ទី​៧ ទី​២. សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​សម្រាប់​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង ម៉ា​រ៉ា​កេស ស្តីពី​ការបង្កើត​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដើម្បី​បញ្ចូល​កិច្ចព្រមព្រៀង​ស្តីពី​ការឧបត្ថម្ភ​ធន​ជលផល និង​ទី​៣. សេចក្តីព្រាងច្បាប់​ស្តីពី​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News