ភ្នំពេញ ៖ ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូក្រសួង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយាងចូលទិវង្គត វេលាម៉ោង ១៧:៤០នាទី កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា ដោយព្រះជរាពាធ។
សូមឧទ្ទិសថ្វាយព្រះរាជកុសល ដល់ដួងវិញ្ញាណក្ខន្ធ របស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានយាងទៅកាន់ឋានព្រះបរមសុខ ជានិច្ចនិរន្តរ៍កុំបីឃ្លៀង ឃ្លាតឡើយ។
សូមបញ្ជាក់ផងដែរថា ការយាងចូលព្រះទិវង្គតរបស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា គឺជាការបាត់បង់មហាវីរសង្ឃកំពូល ដែលជាកុលបុត្រដ៏ឧត្ដុង្គឧត្តមនៃកសិករ ធ្លាប់រួមចលនាតស៊ូរំដោះជាតិ ប្រជាជន និងសាងព្រះផ្នួសលើកកម្ពស់ការរស់ឡើងវិញនៃព្រះពុទ្ធសាសនាក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រហូតដល់ថ្ងៃអស់ព្រះជន្ម។ លើសពីនេះ ព្រះអង្គបានបូជាធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់បំផុត លះបង់ព្រះកាយថ្វាយ ជាតិ សាសនា ព្រះមហាក្សត ជាពិសេសព្រះអង្គបានបង្កើតគណៈសង្ឃកម្ពុជាឡើងវិញ ឱ្យរស់រានមានជីវិតរហូតដល់ពេលបច្ចុប្បន្ននេះ៕