ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី តំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ប្រតិភូអមដំណើរ ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កងកម្លាំងទាំងបីឈរជើងក្នុងខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មេឃុំ ចៅសង្កាត់ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ជាច្រើនរូប។
លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត អតីតស្នងការនគរបាលខេត្តសៀមរាប ត្រូវផ្លាស់ប្តូរទៅកាន់តំណែងជាស្នងការនគរបាលខេត្តកំពង់ឆ្នាំង ខណៈលោកឧត្តមសេនីយ៍ទោ ខូវ លី ត្រូវទៅកាន់តំណែងជាស្នងការនគរបាលខេត្តឧត្តរមានជ័យ ៕