ការិយាល័យគ្រប់គ្រង គេហទំព័រ ផែនដីថ្មី|PDT-News.com (បុគ្គលិកប្រចាំការ) ☎️Tel/tegram 012 296 494
ភ្នំពេញ ៖ លោក អ៊ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់បណ្តាញសារព័ត៌មាននៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នេះថា ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួន លោក ព្រុំ ចាន់នី អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោយពីអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនពីបទ.ពុករលួយ ស៊ីសំណូក និងប្រកាសទ្រព្យសម្បត្តិ មិនត្រឹមត្រូវ ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បន្តថា ជនជាប់ចោទ ឈ្មោះ ព្រុំ ចាន់នី ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន នៅមណ្ឌលអប់រំកែ ប្រែទី១ ជាប់ចោទពីបទ. សមគំនិតក្នុងអំពើស៊ីសំណូក បទ.រំលោភអំណាច និងបទ.ប្រកាសមិនត្រឹមត្រូវ នូវទ្រព្យសម្បត្តិ និងបំណុល ។
ជនជាប់ចោទ ត្រូវបាននាំទៅឃុំខ្លួនក្នុងពន្ធនាគារ ដើម្បីរង់ចាំសវនាការជំនុំជម្រះទោសទៅតាមផ្លូវច្បាប់ ៕