កម្ពុជា៖កំណត់យកថ្ងៃទី៨ ខែមេសា រៀងរាល់ឆ្នាំ ជាទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ

📍ការិយាល័យគ្រប់គ្រង គេហទំព័រ ផែនដីថ្មី|PDT-News.com (បុគ្គលិកប្រចាំការ) ☎️Tel/tegram 012 296 494

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានកំណត់យកថ្ងៃទី៨ ខែមេសា រៀងរាល់ឆ្នាំ ជាទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ បង្កើនទំនាក់ទំនងអន្តរជាតិ ជាមួយបណ្តាប្រទេស អ្នកកាន់ព្រះពុទ្ធសាសនា និងផ្សព្វផ្សាយគោលមាគ៌ាព្រះពុទ្ធសាសនា ដើម្បីសន្តិភាពនៅក្នុងសង្គមជាតិ និងសាកលលោក។

យោងតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាល នៅថ្ងៃ១៦ សីហាបានឲ្យដឹងថា ទិវាព្រះពុទ្ធសាសនាអន្តរជាតិកម្ពុជា ក៏ជាការរំលឹកនូវព្រះរាជគុណូបការៈដ៏ឧត្តុង្គឧត្តម បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា

 

ក្នុងទិវានោះ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស គ្រឹះស្ថានសាធារណៈ និងឯកជន និងភាគី ពាក់ព័ន្ធ ត្រូវចូលរួមបំផុសស្មារតីគាំទ្រ ទិវានេះដល់សាធារណជន ដើម្បីឲ្យមានការយល់ដឹង អំពីការប្រតិបត្តិតាមព្រះពុទ្ធឱវាទ។

ក្រសួងធម្មការ និងសាសនា ត្រូវរៀបចំទិវាព្រះពុទ្ធសាសនាអន្តរជាតិនៅកម្ពុជា ជារៀងរាល់ឆ្នាំ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News