អតីតមេបក្ស លោក តឹក ង៉ូយ អាយុ៨០ឆ្នាំ រៀបការជាមួយក្រមុំខ្មែរអាយុ២៣ឆ្នាំ

លោក តឹក ង៉ូយ អាយុ៨០ឆ្នាំ រៀបការជាមួយក្រមុំខ្មែរអាយុ២៣ឆ្នាំ

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

ភ្នំពេញ ៖ លោកតឹក ង៉ូយ ដែលមានអាយុដល់ទៅ៨០ឆ្នាំនិងជាបុគ្គលឆ្នើមមួយរូបខាងធ្វើនំដូណាត់ខ្មែរ​​​ល្បីពេញទឹក​ដី​អាមេរិក គ្រាដែលលោកភៀសខ្លួននៅអាមេរិក និងក្រោយមកបានបើកគណបក្សនយោបាយមួយឈ្មោះសាធារណរដ្ឋ អភិវឌ្ឍន៏សេរីនៅអំឡុងឆ្នាំ១៩៩២ដល់១៩៩៩នោះ នៅពេលនេះលោកបាន រៀបការជាមួយក្រមុំវ័យ២៣ឆ្នាំ​ ដ៏ស្រស់ស្អាតម្នាក់មានដើមកំណើតនៅខេត្តបាត់ដំបងកាលពីថ្ងៃទី១ខែឧសភាឆ្នាំ២០២០ម្សិលមិញនេះ។

តាមប្រភពបានអោយដឹងថា អាពាហ៍ពិពាហ៍ពិពាហ៍នេះបានប្រព្រឹត្តទៅនៅភោជនីយដ្ឋានមួយ ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីផលិតករ អ្នកដឹកនាំកម្មវិធីទូរទស្សន៍មួយចំនួនយ៉ាងច្រើនកុះករ បន្ទាប់ពីគេដឹងថាលោកតឹក ង៉ូយ ជាជនចាស់ជរានៅពោះម៉ាយម្នាក់ឯងយូរឆ្នាំ ហើយកូនៗបស់គាត់មានគ្រួសារ បង្កើតបានជាចៅៗរាប់ភ្លេច ទៅហើយនោះ។

លោកបានមករស់កម្ពុជាវិញក្នុងអំឡុងទសវត្សឆ្នាំ៩០ បង្កើតជាគណបក្សនយោបាយមួយ និងជាប្រធានសមាគមកាត់ដេរនៅកម្ពុជាផងដែរ។តែក្រោយមកបាត់ឈ្មោះបាត់សំឡេង ហើយស្រាប់តែម្សិលមិញនេះធ្វើឲ្យគេភ្ញាក់ផ្អើល ខណ:លោកបានរៀបការជាមួយក្រមុំខ្មែរស្រស់ស្អាតម្នាក់វ័យត្រឹមតែ២៣ឆ្នាំ ​មានដើមកំណើតខេត្តបាត់ដំបង។

លោកតឹក ង៉ូយ អះអាងថា លោកនិងភរិយាវ័យក្មេងជ្រើសរើសគ្នាជាគូគាប់នេះកើតចេញពីនិស្ស័យ មិនមែនកើតចេញពីភាពត្រេកត្រអាលកាមគុណនោះទេ។លោកគិតថាស្នេហាពិតមិនប្រកាន់អាយុឬវ័យនោះទេ សំខាន់គឺការយល់ចិត្តគ្នាពិតប្រាកដ ។ លោក សម្តែង​ភាពរីករាយ ដែលមានស្ត្រីស្រស់ស្អាតម្នាក់ដែលបានសម្រេចចិត្តដើរចូលប្រឡូកក្នុងឆាកជីវិតជាមួយលោក មើលថែ​ទាំ​លោកដោយ​ការពេញចិត្ត ទោះបីមជ្ឈដ្ឋានមួយចំនួនរិះគន់លោកថាវ័យនេះសមចូលវត្តស្តាប់ធម៌អារ្យក៏ដោយ។

សូមបញ្ជាក់ថា លោក តឹក ង៉ូយកាលពីអតីតកាលជីវិតរបស់លោកជាជនភៀសខ្លួនដ៏ក្រីក្រម្នាក់ ប៉ុន្តែក្រោយមក​លោកក៏បាន​ក្លាយ​ជាអ្នកមានទ្រព្យសម្បត្តិដ៏ស្តុកស្តម្ភតាមរយៈជាអ្នកធ្វើនំដូណាត់ខ្មែរល្បីពេញទឹកដីអាមេរិក និងមានប្រពន្ធមុនដែលត្រូវជាប្អូនស្រីបង្កើត លោក សក់ ស៊ុតសុខន ដែលជាអគ្គមេបញ្ជាការកងទ័ពរបស់សម្ដេច សឺន សាន បានមកបើកបក្សនយោបាយ និងរកស៊ីយ៉ាងកាក់កបនៅស្រុកខ្មែរ៕

 

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News