ភ្នំពេញ៖ឯកឧត្ដម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោង បានបង្ហាញថា ត្រឹមថ្ងៃទី២១ សីហា ថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីស្រែអំបិល-កោះកុង ប្រវែង ១៤៨គីឡូម៉ែត្រ សាងសង់បាន ៦៤,០៥ភាគរយ ហើយ នេះបើយោងតាមវឌ្ឍនភាពការងារគម្រោងដែលបានធ្វើបច្ចុប្បន្នភាពដោយក្រសួងសាធារណការ និងដឹកជញ្ជូន ។
ឯកឧត្ដម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោង នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យរួមគ្នាលើកទី៥ (5th Joint Monitoring Meeting) ស្ដីពីវឌ្ឍនភាពការងារគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដែលដឹកនាំដោយ ឯកឧត្ដម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោង បានបង្ហាញថា ត្រឹមថ្ងៃទី២១ សីហា នេះ ស្ថានភាពជាក់ស្ដែងនៃការអនុវត្តការងារសាងសង់គម្រោងខាងលើ សម្រេចបាន ៦៤,០៥ ភាគរយ ដោយក្រសួងបាននិងកំពុងជំរុញបន្ថែម លើការងារអនុវត្តគ្រប់គ្រងគុណភាព ការផ្គត់ផ្គង់សម្ភារ គ្រឿងចក្រ និងកម្លាំងពលកម្ម។
ឯកឧត្ដម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោង បានមានបរសាស្រ្តថា ក្រសួងក៏បានលើកឡើងពីសំណូមពរ បញ្ហាប្រឈម និងដំណោះស្រាយរបស់ក្រុមហ៊ុន ដែលជាទិសដៅការងារដាច់ខាត និងពិស្តារ សំដៅដល់ការពន្លឿនការងារសាងសង់ សម្រាប់រដូវប្រាំងខាងមុខនេះ ឱ្យសម្រេចទៅបានតាមផែនការដែលបានគ្រោងទុកថា នឹងបញ្ចប់ការដ្ឋានសាងសង់ផ្លូវ នៅក្នុងខែឧសភា ឆ្នាំ២០២៥។
គួររំលឹកដែរថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៨នេះ មានប្រវែងសរុប១៤៨គីឡូម៉ែត្រ ត្រង់ចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ PK ១៤១+៧៥០ (ចំការហ្លួង-ស្រុកស្រែអំបិល) រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាប្រមាណ ៧៨លានដុល្លារ៕