ចាប់ឧត្តមសេនីយ៍ឯក ស៊ុន ហួរ ទីប្រឹក្សា​ក្រសួងមហាផ្ទៃ តាម​បញ្ជា​ព្រះរាជអាជ្ញារ ធករណី​រំ​លោ​.​ភលើ​ទំនុកចិត្ត ​ទឹកប្រាក់​ប្រមាណ​ជាង​៣​លាន​ដុល្លារ

📍ការិយាល័យគ្រប់គ្រង គេហទំព័រ ផែនដីថ្មី|PDT-News.com (បុគ្គលិកប្រចាំការ) ☎️Tel/tegram 012 296 494

ភ្នំពេញ ៖ ​តាម​សេចក្តីរាយការណ៍​បឋមបាន​ឲ្យ​ដឹង​ថា ​លោក​ឧត្តមសេនីយ៍ឯក ស៊ុន ហួរ ទីប្រឹក្សា​ក្រសួងមហាផ្ទៃ ត្រូវបានកម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួននា​រសៀល​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២៤ តាម​បញ្ជា​ពី​ស្ថាប័ន​អយ្យការ ពាក់ព័ន្ធ​ករណី​រំ​លោ​.​ភលើ​ទំនុកចិត្ត ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​៣​លាន​ដុល្លារ​អា​មេ​រិ​ក ។

ករណីការ​ឃាត់ខ្លួនលោក​ឧត្តមសេនីយ៍ឯក ស៊ុន ហួរ ទីប្រឹក្សា​ក្រសួងមហាផ្ទៃនោះ បន្ទាប់​ពី​សមត្ថកិច្ច​បាន​កោះ​អញ្ជើញលោក​ឧត្តមសេនីយ៍ឯក ស៊ុន ហួរ ទៅ​ឆ្លើយ​បំភ្លឺ​តាម​ពាក្យបណ្តឹង​របស់​ភាគី​ដើមចោទ​ប្ដឹង​ចោទប្រកាន់​ថា បាន​យក​ប្លង់​ដី​ចំនួន​៧​ប្លង់ ទៅ​ដាក់​យក​ប្រាក់​ពី​ដើមបណ្តឹង​មាន​៣​ករណី សរុប​ទឹកប្រាក់​ប្រមាណ​ជាង​៣លាន​ដុល្លារ​អា​មេ​រិ​ក ។

តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ថា ប្លង់​ដី​នោះ នៅ​ពេល​ដាក់​តម្កល់​យក​ប្រាក់ គឺ​ឈ្មោះ​ឧត្តមសេនីយ៍ឯក ស៊ុន ហួរ ប៉ុន្តែ​នៅ​ពេល​ភាគី​ដើមបណ្តឹង​បាន​យក​ទៅ​ផ្ទៀងផ្ទាត់​នៅ​ខាង​សូ​រិ​យោ​ដី ទើប​មានការ​ឆ្លើយ​តប​មក​វិញ​ថា ជា​ប្លង់​ដី​មិនមែន​ឈ្មោះ ស៊ុន ហួរ ទៅ​វិញ ។ ចំណុច​នោះ​ហើយ ដែល​ធ្វើ​ឲ្យ​ម្ចាស់​ប្រាក់​កើត​ទុក​មិន​សុខចិត្ត​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​ចាត់ការ ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ ។

អង្គភាពយើង​ទាក់ទង​រក​ការ​បំភ្លឺ​ពី​លោក​ឧត្តមសេនីយ៍ ស៊ុន ហួរ ដែល​រង​នូវ​បណ្តឹង​ចោទប្រកាន់​ខាងលើ​នោះ​បាន​ទេ នេះ​គ្រាន់តែ​ជា​ព័ត៌មាន​បឋម ដែល​បែកធ្លាយ​ចេញពី​សមត្ថកិច្ច​ក្នុង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ តែបើ​គ្មាន​ការ​ប្រែប្រួល​ទេ សមត្ថកិច្ច​នឹង​បញ្ជូន​លោក​ផ្កាយ​បី ស៊ុន ហួរ ទៅ​ជូន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News