បែកធ្លាយឯកសារដេញថ្លៃផ្គត់ផ្គងទំនិញនៅមន្ទីរសុខាភិបាលខេត្តកណ្ដាល ក្នុងថ្ងៃតែ១ ក្រុមហ៊ុន Cblack White ដេញឈ្នះ២គម្រោង និងដេញឈ្នះច្រើនទៀត ?


📍
ការិយាល័យគ្រប់គ្រង គេហទំព័រ ផែនដីថ្មី|PDT-News.com (បុគ្គលិកប្រចាំការ) ☎️Tel/tegram 012 296 494

ភ្នំពេញ៖នៅមន្ទីរសុខាភិបាលខេត្តកណ្ដាល ដែលមានលោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរ និងជាប្រធានក្រុមលទ្ធកម្មមន្ទីរ នៅរាងរាល់ឆ្នាំតែងតែមានបើកការដេញថ្លៃជ្រើសរើសក្រុមហ៊ុនផ្គត់ផ្ទង់ទំនិញ និងជុសជុលសំណង់គម្រោងរបស់មន្ទីរ ដែលតម្លៃក្នុងគម្រោងនិមួយៗចាប់ពីខ្ទង់រយលានរៀល ទៅ ជាង១០០០លានរៀល។

យោងតាមឯកសារ និងការផ្ទៀងផ្ទាត់ដែលអង្គភាពយើងទទយលបាន គឺ មានចំណុចជាទីចាប់អារម្មណ៏ដោយក្រុមហ៊ុន Cblack White ក្នុងតែ ១ថ្ងៃសោះបានដេញថ្លៃឈ្នះ២គម្រោងរួមមាន៖

ទី១៖ការផ្គត់ផ្គងសម្ភារះបរិក្ខាពេទ្យ ក្នុងតម្លៃ ៤៩៨,២លានរៀល។

ទី២៖ការផ្គត់ផ្គងឯកសណ្ឋានពេទ្យ ក្នុងតម្លៃ ៤១៨,៣លានរៀល។

តាមប្រភពបានបន្ថែមថា ការដេញថ្លៃផ្គត់ផ្គងទំនិញផ្សេងៗនៅនៅមន្ទីរសុខាភិបាលខេត្តកណ្ដាល ក្រុមហ៊ុន Cblack White ភាគច្រើនតែងតែទទួលបានសិទ្ធិផ្គតផ្អង់។ ហើយដេញថ្លៃនោះភាគច្រើន គឺ ចុះថ្លៃតិចតួចមើលទៅប្រៀបប្រដូច និងគេចចារគ្នាអញ្ចឹង បើទោះបីបិទសំបុត្រ និងបើកសំបុត្រដេញថ្លៃម៉ែន សម្រាប់រឿងនេះ ក៏ជាទីចាបអាម្មណ៏មួយផងដែរ។

ចំណែកលោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល បាននិយាយថា ការងារនេះមន្ទីរអនុវត្តន៏ត្រឹមត្រូវតាមច្បាប់លទ្ធកម្ម ហើយក្រុមហ៊ុនដែលមានឯកសារគ្រប់គ្រាន និងប៉ាតង់ គឺ មានសិទ្ធិចូលរួមដេញថ្លៃ មន្ទីរគ្មានសិទ្ធិហាមឃាតនោះទេ៕បឋម

មើលតិចជាងមុន

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News