#PDTបានពឹងអ្នកច្បាប់៦រូបត្រៀមទុកជួយក្នុងករណីចាំបាច់ និងជួយមិត្តអ្នកសារព័ត៌មានជួបបញ្ហាដោយឥតគិតថ្លៃបើស្នើសុំ
ភ្នំពេញ៖អតីតអភិបាលស្រុកល្វាឯម ខេត្តកណ្តាល ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ក្រោយយកលុយរត់ការចង់បានតំណែងជាមួយលោក លី សាម៉េត ហៅគ្រូមា និងលោក ឡាច សំរោង។
តាមចក្តីរាយការណ៍ដែលទទួលបាននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា លោក កន សុខកាយ បានសូកប៉ាន់លុយចំនួន ៣០ម៉ឺនដុល្លារ ចង់បានតំណែងតាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង។
ក្រោអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនលោក កន សុខកាយ ទៅតុលាការ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការសូកប៉ាន់រត់ការចង់បានតំណែងនេះ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានសម្រេចឃាត់ខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី ផងដែរ ហើយត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ជាផ្លូវការកាលពីម្សិលមិញ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក កន សុខកាយ ពីអភិបាលស្រុកល្វាឯម ខេត្តកណ្តាល។
នៅក្នុងអនុក្រឹត្យបានបញ្ជាក់ថា «ត្រូវបានបញ្ចប់មុខតំណែង លោក កន សុខកាយ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលនៃគណៈអភិបាលស្រុកល្វាឯម នៃខេត្តកណ្តាល ដោយសារសាមីខ្លួនបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា»៕