កញ្ញា រី លី​ណា ជា​តារា​សម្តែង និង​បង្ហាញ​ម៉ូត បាន​បញ្ចេញ​រូបថត​មួយចំនួន​នៅពេល នាង​ចោមពុង​ក្នុង​ឈុត​បុរាណ កាន់តែ​ធ្វើឱ្យ​សម្រស់​

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

​ភ្នំពេញ​៖ រូបថត​មួយចំនួន​នៅពេល នាង​ចោមពុង​ក្នុង​ឈុត​បុរាណ កញ្ញា រី លី​ណា ជា​តារា​សម្តែង និង​បង្ហាញ​ម៉ូត បាន​បញ្ចេញ​ កាន់តែ​ធ្វើឱ្យ​សម្រស់​ស្រអែម​ស្រស់​របស់​នាង បង្កើន​ភាព​ទាក់ទាញ និង​មាន​ប្រជាប្រិយភាព​ថែមទៀត​។
​ ​
​កម្រ​ក​បានឃើញ កញ្ញា រី លី​ណា បង្ហាញ​រូប​សម្រស់​សិច​ស៊ី​បែបនេះ​ហើយក៏​មិនដែល​បានឃើញនាង ថត​ឈុត​បុរាណ តាមរយៈ​ការ​ចោមពុង​ចុះ​ក្នុង​ត្រពាំង​ឈូក​នេះ​។ រូបថត​របស់​នាង ជាច្រើន ក្នុង​ឈុត​ចោមពុង ពណ៌​ក្រហម ជាមួយ​កាយវិការ​ញញឹម​ស្រស់ បានធ្វើឱ្យ​អ្នកគាំទ្រ​របស់​នាង កាន់តែ​ពេញចិត្ត និង​សរសើរ​ចំពោះ​រូប​សម្ផស្ស​របស់​នាង​។ តារា​ស្រី​រូបនេះ បាន​បញ្ចេញ​រូបថត ចោមពុង យ៉ាង​សិច​ស៊ី​នេះ កាលពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០ កន្លងទៅ​ថ្មីៗ​នេះ​។

កញ្ញា រី លី​ណា បាន​ប្រាប់ថា នាង​ពិតជា​សប្បាយចិត្ត នៅពេល​ទទួល​បានការ​សរសើរ និង​ពេញចិត្ត ពី​សំណាក់​មិត្ត​ភ័ក្ត្រ និង​អ្នកគាំទ្រ ហើយ​សម្រាប់​នាង​វិញ ការថត​បែបនេះ​នាង​ចូល ចិត្ត​តាំងពីដើម​មកម្ល៉េះ​។ នាង​ហ៊ាន​ថត​បែប​ទាន់សម័យ និង​បុរាណ មិនថាឡើយ បែប​ស្ទា​យ​សិច​ស៊ី យ៉ាងណា ក៏​នាង​អាចធ្វើ​បាន​។ ប៉ុន្តែ​នាង​ត្រូវ​មើល​គំនិត​បែបបទ ការ​ប្លង់​ថត​នីមួយៗ​មិនឱ្យ​ជ្រុល ពេក នាំ​ទទួលរង​ការរិះគន់​វិញ​ឡើយ​។ ប្រសិនបើ​ការងារ​របស់​នាង​ចេញមក បង្ក​ការមិន​ពេញចិត្ត មិនល្អ​ត្រង់ចំណុច​ណាមួយ ដល់​មហាជន នាង​សុំ​អភ័យទោស ទុកជាមុន​។ ព្រោះ​ការងារ​បែប សិល្បៈ នាង​តែងតែ​រក​គំនិត សកម្មភាព​អ្វីៗ​ថ្មីៗ សម្រាប់​អ្នកគាំទ្រ មិនអាច​នៅ​ស្ងៀម​ឡើយ​។

នាង​បាន​និយាយថា នាង​សង្ឃឹមថា រាល់​សកម្មភាព​របស់​នាង ទាំង​ការសម្តែង និង ការបង្ហាញ​ម៉ូត របស់​នាង នឹង​ទទួល​ការគាំទ្រ​ជា​បន្តទៀត​។ នាង​សូម​អគុណ ដល់​បណ្តា​អ្នកដឹកនាំ និង​អ្នក​គាំំ​ទ្រ ដែល​តែងតែ​លើក​ចិត្ត គាំទ្រ​នាង​ជាប់​រហូតមក​។
​ ​
​សូមបញ្ជាក់ថា ជា​តារា​ស្រី ញញឹម​ស្រស់​កញ្ញា រី លី​ណា ឈ្មោះ​ពិត “​អ៊ឹង មិ​ក​” បាន​ចូលរួម​ព្រឹត្តិការណ៍​ប្រឡង “​សម្រស់​ឯក វាយ​ន​ភណ្ឌ ប្រចាំឆ្នាំ​២០១៧” ដែល​បាន​រៀបចំឡើង​អស់​រយៈពេល​ជាច្រើន​ខែ​ដោយ​នាង​ទទួល បាន​ជយលាភី​លេខ​២ ។ ចាប់ពី​ឆ្នាំ​២០១៧ មក នាង​បោះជំហាន​លើ​វិស័យ​បង្ហាញ​ម៉ូត នៅ​កម្ពុជា ហើយក៏​ក្លាយជា​សមាជិក​ក្រុម​តារា​បង្ហាញ​ម៉ូត Pop Sara​។ ក្រោយ​កាន់​តែមាន​ទីផ្សារ​ក្នុង​វិស័យ នេះ នាង​ត្រូវបាន​បណ្តា​ក្រុមហ៊ុន និង​សំអាងការ​ជាច្រើន ហៅ​នាង​ថត​ស្ព​ត និង​បង្ហាញ​ម៉ូត ផលិតផល​។

​រី លី​ណា ក៏​ធ្វើជា​អ្នកចម្រៀង​ម្នាក់ ដោយ​នាង មានសំនៀង​ពិ​រោះ លេចមុខ ក្នុង​បណ្តា​កម្មវិធី​តន្ត្រី​របស់​ទូរទស្សន៍​ជាច្រើន​ បន្ទាប់មក ចាប់តាំងពី​ឆ្នាំ​២០១៩ មកដល់ពេលនេះ ។ ជាមួយគ្នា​នោះ​នាង ក៏​កាន់​តែមាន​ទីផ្សារ ក្នុង​វិស័យ​ភាពយន្ត ដោយបាន​លេចមុខ​ថត​ឱ្យ​បណ្តា​ផលិតកម្ម​ភាពយន្ត​ជា ច្រើន ហើយ​ជាពិសេស​ការសម្តែង ក្នុង​រឿង​ភាគ​ស្ថានីយទូរទស្សន៍​លេខ​៥​។ បច្ចុប្បន្ននេះ នាង មាន​វ័យ ២១ ឆ្នាំ មាន​កម្ពស់ ១,៧២ ម៉ែត្រ ដែល​តារា​ស្រី​ម្នាក់ មាន​ដើមកំណើត​ចេញពី​ខេត្ត ព្រះសីហនុ ហើយ​រូប​សម្រស់ និង​ទម្រង់​មុខ ពិតជា​ស្រស់ស្អាត សមជា​នារី​ខ្មែរ​៕

 

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News