ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ទទួលរងការព្រមានលើកទី១ ពីសម្តេចក្រឡាហោម ស ខេង​ ដោយសារមូលហេតុ ខ្វះការយកចិត្តទុកដាក់លើការគ្រប់គ្រង និងដឹកនាំ

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលឹកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។

ភ្នំពេញ៖​ យោងតាមប្រកាសមួយដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ កន្លងទៅ ហើយទើបត្រូវបានផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នេះ បាន​អោយ​ដឹង​ថា​ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចអនុវត្តវិន័យក្រោមរូបភាព «ព្រមានលើកទី១» ចំពោះឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ដោយសារមូលហេតុ «ខ្វះការយកចិត្តទុកដាក់លើការគ្រប់គ្រង និងដឹកនាំ។


ទាក់ទងព័តមាននេះគេហទំព័រ ផែនដីថ្មី មិនអាចសុំការបំភ្លឺ ដើម្បីរកការបញ្ជាក់បន្ថែមអំពីការ«ព្រមានលើកទី១»នេះពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ ជុំវិញមូលហេតុដែលនាំអោយការព្រមាននោះ បានឡើយ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News